ការពារ​​កុំ​ឲ្យ​ធ្មេញ​ពុក​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ជា​ធម្មតា​ នៅពេល​ដែល​ធ្មេញ​របស់​​លោក​អ្នក​មាន​សុខភាព​មិន​ល្អ​ វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ ហើយ​លោក​​អ្នក​ត្រូវ​​ចំណាយ​ពេល​វេលា និង​ថវិការ​ដើម្បី​ទៅ​រក​គ្រួ​ពេទ្យ​​ ។

    ដូចនេះ ដើម្បី​​ចៀសវាង​បញ្ហា​នេះ លោក​​អ្នក​គួរ​ថែរ​ក្សា​​សុខភាព​ធ្មេញ​​​អោយ​បាន​ល្អ​ប្រសើរ​ជា​និច្ច​ ។​​ ខាង​ក្រោម​នេះ​គឺជា​វិធី​សាស្ត្រ​អនុវត្តន៍​មួយ​ចំនួន​ដើម្បី​ការពារ​កុំ​ឱ្យ​ធ្មេញ​ពុក ។

    ១. ​ជា​រៀង​រាល់​ព្រឹក​ លោក​អ្នក​ត្រូវ​តែ​សំអាត​ធ្មេញ​ឱ្យ​បាន​ត្រឹម​ត្រូវ​​មុន​ពេល​ទទួល​ទាន​អាហារ​ ។​

    ២.​ ទទួល​ទាន​អាហារ​​ប្រកប​ដោយ​​តុល្យ​ភាព​​ពីព្រោះ​កង្វះ​វីតាមីន​ ​និង​សារធាតុ​ខនិច​​​​បណ្តាល​​ឱ្យ​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​ ។

    ៣.​ ចៀស​វាង​ទទួល​ទាន​​ចំណី​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​​នៅ​ចន្លោះ​ពេល​​ទទួល​ទាន​អាហារ​​ប្រចាំ​ថ្ងៃ ។ ​ម្យ៉ាង​ទៀត លោក​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ជា​មួយ​និង​​​ភេសជ្ជៈ​សូដា​​​ពីព្រោះ​ទោះ​បី​​ជា​វា​​មិន​មាន​ជាតិ​ស្ករ​ច្រើន​ ប៉ុន្តែ​វា​មាន​ជាតិ​អាស៊ីដ​ច្រើន​ដែល​ធ្វើ​ឱ្យ​មាន​ផល​លំបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​ធ្មេញ ។

    ៤.​ អ្នក​អាច​ទទួល​ទាន​បង្អែម​​កំឡុង​ពេល​អាហារ​ប្រចាំ​ថ្ងៃ ។ វា​មិន​សំខាន់​នោះ​ទេ​ចំពោះ​បង្អែម​ច្រើន​ប៉ុណ្ណា​ដែល​លោក​អ្នក​ញ៉ាំ ប៉ុន្តែ​មិន​ត្រូវ​ឱ្យ​ធ្មេញ​ប៉ះពាល់​ជាមួយ​ជាតិ​ផ្អែម​ទាំង​នេះ​ច្រើន​ពេក​ទេ​ក្នុង​មួយ​ថ្ងៃ ។

    ៥. ​ទទួលទាន​ទឹក​បន្ទាប់​ពិសា​​បាយ​រួច​ពីព្រោះ​ទឹក​ធ្វើ​ឱ្យ​កំហាប់​ទឹក​មាត់​វិល​មក​កម្រិត​ធម្មតា​ដើម្បី​​អាច​ទប់​ទល់​នឹង​​អាហារ​ដែល​មាន​ជាតិ​ស្ករ និង​អាស៊ីដ​ ។ ក្រេប​ទឹក​ម្តង​បន្តិចៗ​អាច​ជួយ​ការពារ​កុំ​ឱ្យ​មាត់​មាន​សភាព​ស្ងួត​​​ពីព្រោះ​ប្រសិន​បើ​មាត់​មាន​សភាព​ស្ងួត វា​​អាច​ធ្វើ​ឱ្យ​ធ្មេញ​ពុក និង​មាន​ខ្យល់​ដង្ហើម​មិន​ល្អ ។

    ៦.​ សំអាត​ធ្មេញ​មុន​ពេល​ចូល​គេង​​ដោយ​លោក​អ្នក​ត្រូវ​ដឹង​ថា មាត់​របស់​លោកអ្នក​នឹង​ត្រូវ​បិទ​ក្នុង​រយៈពេល​៨ម៉ោង​ជាប់​គ្នា​ដែល​អាច​ធ្វើ​ឱ្យ​​បាក់​តេរី​លូតលាស់​នៅ​ទី​នោះ ។

    ៧. ឧស្សាហ៍​ទៅ​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ធ្មេញ ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.