អាហារ​មិនគួរទទួល​ទាន​នៅពេលពោះទទេ​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ជា​ធម្មតា​ មនុស្ស​​គ្រប់​គ្នា​​តែង​តែ​មាន​បញ្ហា​​​សុខ​ភាព​ជា​ច្រើ​ន​​ដូច​ជា​ឈឺ​ក្បាល​វិល​មុខ​ ​ចុកពោះ ​រាគរូស​នៅ​ពេល​ព្រឹក​ដែល​បណ្តាល​មកពី​ការ​ទទួល​ទាន​​អាហារ​មិន​បាន​ត្រឹម​ត្រូវ ។

    ​នៅ​ពេល​មាន​ការ​​ឃ្លាន​ខ្លាំងខណៈ​ដែល​គ្មាន​អាហារ​ទ្រាប់​ក្រពះ​សោះ​ លោក​អ្នក​គួរ​ចៀស​វាង​​ទទួលទាន​អាហារ​​មួយ​ចំនួន​ដូច​ខាង​ក្រោម​​នេះ​ពី​ព្រោះ​វា​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ​។

    សុរា​ និង​​ខ្ទឹមស​ ៖ សុរា និង​ខ្ទឹមស​​ធ្វើ​ឱ្យ​ភ្នាស​ក្រពះ​កើត​ដំបៅ​ ​និង​បង្ក​ជា​ជំងឺ​ក្រ​ពះ ។

    ជាតិ​ស្ករ ​និង​បង្អែម​ ៖ ​ទឹក​ក្រូច​ ​ស្ករគ្រាប់ ​ស្ករ​សូកូឡា ​ជា​ពិសេស​អ្វី​ដែល​ផ្អែម​​​ធ្វើ​ឱ្យប៉ះ​ពាល់​ដ​ល់ក​ការ​បឺត​ស្រូបយក​ប្រូ​តេអ៊ីន​គ្រប់​ប្រភេទ និងបន្ថយ​ប្រសិទ្ធភាព​ធ្វើ​ការ​របស់​តម្រង​នោម ។

    ​តែ​ចត់ ៖ ​ទទួលទាន​តែ​ចត់​នៅ​ពេល​ពោះ​ទទេ​​​អាច​ធ្វើឱ្យញ័រ​ដើម​ទ្រូង ​វិល​មុខ ​ល្ហិត​ល្ហៃ​ដៃ​ជើង ​និង​អស់​កំលាំង​ជា​ដើម ។

    ផ្លែ​ទន្លាប់ ៖ ​ជំរុញ​ឱ្យ​ក្រពះ​បង្ហូរអា​ស៊ីដ ​និង​អំបិល​ច្រើន​ពេក​នាំ​ឱ្យ​កើត​ដំបៅ​ក្នុង​ក្រ​ពះ ​ចង់​ក្អួត ​និង​ឈឺ​ដើម​ទ្រូង ​។

    ​ចេក ៖ ​ធ្វើ​ឱ្យ​ជាតិម៉ា​ញេ​ស្យូមក្នុង​ឈាម​ខ្ពស់​​ដែល​បណ្តាល​ឱ្យ​កាល់​ស្យូម ​និង​ម៉ាញេ​ស្យូម​ក្នុង​រាង​កាយ​មិន​មាន​លំ​នឹង​ ​ហើយ​បង្ក​ឱ្យ​ប្រព័ន្ធ​ការ​ពារ​របស់​សរ​សៃ​ឈាម​បេះ​ដូង​មាន​បញ្ហា​មួយ​ចំនួន​​ផង​ដែរ ​។

    ​បន្លែឆៅ ៖ ​ប្រសិន​បើ​ទទួល​ទាន​​បន្លែ​ឆៅ​​នៅ​ពេល​ពោះ​ទទេ​ វា​ធ្វើ​ឱ្យ​ឆ្អល់​ពោះ ​។

    ​ទឹក​ដោះ​គោ ​និង​ទឹកស​ណ្តែក​ ៖ ​​ទឹក​ដោះ​គោ ​និង​ទឹកស​ណ្តែកអាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​នៅ​ពេល​ទទួល​ទាន​ក្នុង​ពេល​ពោះ​ទទេ ​។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.