បញ្ឈប់​អារម្មណ៍​ងាយ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • តើ​លោក​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​លោក​អ្នក​ងាយ​ស្រួល​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍អ្នក​​ដទៃ ? តើ​មនុស្ស​ម្នាក់​នោះ​មាន​ចំនុច​ទាក់​ទាញ​ពិសេស​​​ ឬក៏​​​​នេះ​គឺ​ជា​ទំលាប់​នៃ​ធម្មជាតិ​របស់​លោក​អ្នក​ ?

    ខាង​ក្រោម​នេះគឺ​ជា​វិធីសាស្ត្រ​ដើម្បី​បញ្ឈប់​អារម្មណ៍​ងាយ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​ដទៃ ។

    វិធីសាស្ត្រ​ទី១ ៖ បញ្ឈប់​​ការនិយាយ​​លេង​ឡែប​ខាយ​ពាក្យ​សំដី ឬ​និយាយ​ញ៉ែរ​ទៅ​កាន់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ជា​ពិសេស​ទៅ​កាន់​មនុស្ស​ជាក់លាក់​ណា​ម្នាក់​ ។

    វិធីសាស្ត្រ​ទី​២ ៖ លោក​អ្នក​ត្រូវ​គិត​ថា​ មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​​គឺ​ជា​មិត្ត​ភក្តិ​ ។ ការ​ហ្វឹកហាត់​គិត​បែប​នេះ​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​​ចង​ចាំ​ពី​សមាសភាព​រវាង​លោក​អ្នក​ និង​មនុស្ស​ម្នាក់​នោះ​ច្បាស់លាស់​ ។

    វិធីសាស្ត្រ​ទី​៣ ៖ លោក​អ្នក​ត្រូវ​ស្វែង​រក​មូល​ហេតុ​ដែលមិន​អាច​ស្រលាញ់​មនុស្ស​ម្នាក់​នោះ​ ។ បន្ទាប់​មក​ លោក​អ្នក​ត្រូវ​ចង​ចាំ​​មូលហេតុ​នោះ​​ជាប់​ជានិច្ច​ដើម្បី​ដាស់​តឿន​​កុំឱ្យ​​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​​ចំពោះ​រូប​គេ​ដោយ​ងាយ​ៗ ។

    វិធីសាស្ត្រ​ទី៤ ៖ រក្សា​គំលាត​ជាមួយ​​មនុស្ស​ម្នាក់​នោះ​​ពី​ព្រោះ​​ពេល​ខ្លះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​លោក​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​មនុស្ស​ម្នាក់​នោះ​គឺ​​ដោយសារ​លោក​អ្នក​ចំណាយ​ពេលវេលា​ច្រើនពេក​នៅ​ក្បែរ​រូប​គេ ​។

    វិធីសាស្ត្រ​ទី​៥ ៖ ស្វែង​រក​ចំនុច​ដែលធ្វើ​​ឱ្យ​លោក​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​ដទៃ​ដោយ​ងាយ​ៗ​ ។ ​មូល​ហេតុ​ធ្វើ​ឱ្យ​លោក​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ដោយ​ងាយ​ៗ​អាច​មក​ពី​លោក​អ្នក​ជា​មនុស្ស​ដែល​ឯកោ​ ខ្វះ​ភាព​កក់​ក្តៅ​ ខ្វះ​មិត្ត​ភក្តិ​ ឬ​ខ្វះ​ការ​ចូល​រួម​ក្នុង​សង្គម​​ដោយ​ហេតុ​នេះ​ហើយទើប​​អារម្មណ៍​របស់​លោក​អ្នក​ត្រូវការ​នរណា​ម្នាក់​មក​បំពេញ​​ចន្លោះ​ខ្វះ​ខាត​នេះ ​។

    វិធីសាស្ត្រ​ទី ៦ ៖ លោក​អ្នក​ត្រូវ​រៀន​ចេះ​ស្រលាញ់​ខ្លួន​ឯង​ឱ្យ​ច្រើន​ជាង​អ្នក​ដទៃ​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.