
នគរបាលចរាចរស្រុកក្រគរបានឲ្យប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងពីរមានទី១. ឈ្មោះ ថេ ឈុនណា អាយុ១៩ឆ្នាំ ភេទប្រុស នៅភូមិកើតហេតុ ទី២. ឈ្មោះ ឯក ប៊ុនថា អាយុ ២៧ឆ្នាំ ភេទប្រុស រស់នៅភូមិ ថ្កោលធំ ឃុំ អន្លង់ត្នោត ស្រុក ក្រគរ ខេត្តពោធិ៍សាត់។
សាក្សីឈ្មោះ វ៉ាន់ ឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថា អ្នកទាំង២នាក់សុទ្ធតែប្រើល្បឿនលឿនដូចគ្នា ដោយដំបូងអ្នកបើកម៉ូតូសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-2294 បើកពីជើងទៅត្បូង ផ្នែកខាងស្ដាំតែក្បែរកណ្ដាលទ្រូងផ្លូវខណៈនោះបុរសម្នាក់ទៀតជាអ្នកបង្កបានបើកម៉ូតូស្មាស់រីវ៉ូ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-9787បានបើកបោះពួយមកពីខាងត្បូងទៅជើងយ៉ាងលឿនចូលដល់ផ្លូវអរិភាពរបស់ភាគីម៉ូតូសេ១២៥ ក៏បុកពេញមួយទំហឹងលាន់ស្នូរដូចរន្ទះបាញ់បណ្ដាលឲ្យសន្លប់ឈឹងម្នាក់ និងម្នាក់ទៀតរងរបួស។ ចំណែកម៉ូតូទាំងសងខាងបានខ្ទាតទៅខាងស្ដាំដៃរៀងៗខ្លួនតែម្ដង។
ជនរងគ្រោះទាំងពីរនាក់ត្រូវបានគេដឹកយកសង្គ្រោះ រីឯម៉ូតូទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយជាក្រោយ៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.