បំបែក​សំណុំ​រឿង​ប្លន់​គូរ​សង្សារ​ដែល​សារ​សង​គ្នា​កន្លែង​ស្ងាត់​


ភ្នំពេញ ​៖ ​ជន​សង្ស័យ​៣​នាក់​ដែល​ក្នុងនោះ​មាន​ស្ត្រី២​នាក់​ត្រូវបាន​សមត្ថកិច្ច​បំបែក​សំណុំ​រឿង​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​សង្សារ​មួយគូរ​ទៀត​ដែល​កំពុង​តែ​អង្គុយ​សារ​សង​គ្នា​នៅលើ​ម៉ូតូ​ក្បែរ​រោងចក្រ​កាត់ដេរ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ​សែន​ជ័យ។​
សមត្ថកិច្ច​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ក៏​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន៣នាក់​ក្នុងនោះ​មាន​ស្ត្រី២នាក់​ជា​បក្ខពួក​ជនល្មើស​ដែល​បានផ្ដល់​ព័ត៌មាន​និង​ជា​អ្នកមើល​ផ្លូវ​ពេលធ្វើ​សកម្មភាព។សមត្ថកិច្ច​បាន​សួរដេញដោល​អំពី​ករណី​ប្លន់​នេះហើយ​ជនសង្ស័យ​ទាំង៣នាក់​បាន​សារភាពថា​ខ្លួន​ពិតជា​មាន​គំរោង​រៀបចំ​ប្លន់​គូរ​សង្សារ​ណា​ដែល​សាសង​គ្នា​នៅ​កន្លែងស្ងាត់ៗរួច​ពួកគេ​ផ្ដល់ព័ត៌មាន​អោយ​បក្ខពួក​មក​ធ្វើ​សកម្មភាព​ប្លន់​ដោយ​ប្រើ​ដំបង​កា​បិត​ចុង​ស្រួច​និង​ដែក​ជាដើម​វាយ​ប៉ុនប៉ង​ប្លន់​ម៉ូតូ​និង​ទ្រព្យសម្បត្តិ។ការ​បំបែកសំណុំរឿង​នេះ​ឈានដល់​ការសម្លាប់​គូរ​សង្សារ​មួយគូរ​យ៉ាង​សាហាវ​ឃោ​ឃៅ​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​កាល​ពីមួយ​សប្ដាហ៍​មុន។ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រមាណ៥នាក់​ដោយ​បុរស២នាក់​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​បានសំរេច​ហើយ​ស្ត្រី២នាក់​ជា​អ្នកផ្ដល់​ព័ត៌មាន​និង​ចាំមើល​ផ្លូវ។​
 សមត្ថកិច្ច​បានអោយដឹង​ថា​បក្ខពួក​ក្រុមចោរ​នោះ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ហើយ​បាន​គេចខ្លួនបាត់​ប៉ុន្តែ​ស្ត្រី​ជា​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​សួរនាំ​ទើប​ដឹងថា​ជា​បក្ខពួក​ក្រុមចោរប្លន់​ហើយ​សមត្ថកិច្ច​ក៏​តាម​ក្របួច​បាន៣នាក់​ក្នុងនោះ​មាន​ស្ត្រី២នាក់​និង​ជនសង្ស័យ២នាក់​ទៀត​ដែល​បាន​ប្លន់​ម៉ូតូ​ម៉ាក​សង់C125 កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី២៤ខែមករា​ឆ្នាំ២០១២នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​នោះ​ទៀត។​
គួរ​បញ្ជាក់ថា​គូរ​សង្សារ២នាក់​ដែល​កំពុង​អង្គុយ​សាសង​គ្នា​នៅ​ទី​ស្ងាត់​ងងឹត​ត្រូវ​ក្រុមចោរ​វាយ​ប្លន់​ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​យ៉ាង​សាហាវ​ឃោ​ឃៅ​ហើយ​ស្ត្រី​ជា​សង្សារ​ត្រូវ​ក្រុមចោរ​អន្ធពាល​ទាំងនោះ​ចាប់រំលោភ​យ៉ាង​សាហាវព្រៃផ្សៃ​ដែល​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​យប់​ថ្ងៃទី១៦ខែមករា​ឆ្នាំ២០១២នៅលើ​កំណាត់​ផ្លូវ​បេតុង ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ប៉ុន្តែ​មិនយូរ​មិនឆាប់​ឈាម​ស្រែក​ស្បែក​ហៅ​ក្រុមចោរ​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​បំបែកសំណុំរឿង​និង​ក្របួច​ដាក់​ខ្នោះ​បាន៣នាក់​និង២នាក់​ទៀត​កំពុង​បន្ត​តាម​ចាប់៕ 



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.