ទឹកជំនន់ វាយប្រហារ ភាគឦសាន្ត នៃប្រទេសអូស្ត្រាលី

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • ស៊ីដនីៈ ទឹកជំនន់ភាគខាងជើង នៃប្រទេស អូស្រ្តាលីបណ្តាលឱ្យខូចខាតផ្ទះសម្បែង ប្រជាពលរដ្ឋរាប់ពាន់ខ្នង និងកាត់ផ្តាច់ចរន្តអគ្គិសនីកាលពីថ្ងៃអង្គារ ទី២៤ ខែមករា អាជ្ញាធរបានជម្លៀសប្រជាជនចេញពីតំបន់នេះ រយៈពេលប្រហែលមួយឆ្នាំមកហើយ បន្ទាប់ពីទឹកជំនន់បានវាយប្រហារ សម្លាប់មនុស្សជាច្រើននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់នោះកាលពីឆ្នាំមុន។
    យោងតាមគេហទំព័រ Channel news Asia បានឱ្យដឹង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ថា មនុស្សម្នានៅតាមផ្ទះភាគខាងជើង ជាយក្រុងប្រីសប៊ែន ត្រូវបានក្រុមអ្នកជួយសង្រ្គោះជម្លៀសទៅកាន់ទីសុវត្ថិភាព ហើយអាជ្ញាធរបានជំរុញឱ្យប្រជាជន ចេញពីផ្ទះបន្ថែមទៀត។
    ផ្ទះជិត១០.០០០ខ្នងបានផ្តាច់ចរន្តអគ្គិសនី រីឯទឹកកំពុងឡើងក្រឺតៗ បង្ខំឱ្យអាជ្ញាធរបិទផ្លូវទីក្រុងប្រីសប៊ែន  គ្រោះមហន្តរាយដូចគ្នានេះដែរ កាលពីដើមឆ្នាំ២០១១ ធា្លប់បិទផ្លូវធ្វើចរាចរណ៍ម្តងរួចមកហើយ ដោយសារទឹកជំនន់វាយប្រហារតំបន់នេះផងដែរ។

    ទឹកជំនន់កាលពីឆ្នាំមុន បានលិចផ្ទះប្រជាជនរាប់ម៉ឺនខ្នង បំផ្លាញដីកសិកម្ម និង ធ្វើឱ្យរោងចក្រឧស្សាហកម្មរ៉ែធ្យូងថ្ម គាំងឈប់ដំណើរការ ព្រមទាំងសម្លាប់មនុស្ស ៣៥នាក់ ការខូចខាតទាំងអស់នេះ សុទ្ធតែបណ្តាលមកពីព្យុះស៊ីក្លូនទាំងអស់។
     
    តាមទូរទស្សន៍ អេ ប៊ី ស៊ី បានរាយការណ៍ថា នៅទីក្រុងប្រីសប៊ែន កាលពីថ្ងៃអង្គារ មជ្ឈមណ្ឌល waterfront childcare ត្រូវបានជម្លៀស និងមនុស្សបីនាក់បានហែល ទៅកាន់កន្លែងសុវត្ថិភាពទាន់ពេលវេលា បន្ទាប់មករថយន្តរបស់ពួកគេបានលិចទឹក។
    អាជ្ញាធរចាប់ផ្តើមជីកប្រឡាយពីរបន្ថែមទៀតចេញពីទំនប់ទឹករបស់ក្រុង ឧតុនិយមវិទូបានព្រមានថា ទំនងជាភ្លៀងធ្លាក់បន្តទៀត ព្រោះអាកាសធាតុ មិនមិនទាន់ល្អនៅឡើយ។ ការិយាល័យឧតុនិយម បានព្រមានចុងក្រោយថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត លិចទីទួលដែលនៅសល់ ចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ ជាពិសេសតំបន់ឆ្នេរ និងតំបន់ជាប់កោះ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.