ប្រធានាធិបតីអាមេរិក ថ្លែងសុន្ទរកថា ប្រចាំឆ្នាំលើកទី៣

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងថ្លែងសុន្ទរកថា ប្រចាំឆ្នាំ លើកទី៣ នៅមុខសភារបស់សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១២នេះ វេលាម៉ោង ៩ ព្រឹក (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។
    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក បានឲ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ថា ការថ្លែងសុន្ទរកថាលើកទី៣ ប្រចាំឆ្នាំ របស់ប្រធានាធិបតីទី៤៤ របស់អាមេរិក ដែលជាជនជាតិស្បែកខ្មៅរូបនេះ នឹងផ្សព្វផ្សាយផ្ទាល់ជូនសាធារណជន តាមរយៈប្រព័ន្ធផ្សព្ធផ្សាយ អន្តរជាតិរបស់ទូរទស្សន៏ CNN ឬតាមរយៈគេហទំព័ររបស់ស្ថានទូតអាមេរិក ដែលមានអាស័យដ្ឋានhttp://cambodia.usembassy.gov/streamvideo.html ។
    សេចក្តីប្រកាសព័ត៌មាននេះ ក៏បានឲ្យដឹងផងដែរថា សុន្ទរកថាប្រចាំឆ្នាំ គឺត្រូវបានធ្វើឡើង ដោយប្រធានាធិបតី ទៅកាន់សភាសហរដ្ឋអាមេរិក។ សុន្ទរថានេះ មិនមែនត្រឹមតែជារបាយការណ៏ ស្តីពីស្ថានភាពរបស់ប្រទេសអាមេរិកនោះទេ ប៉ុន្តែថែមទាំង អនុញ្ញាតិឲ្យ លោក អូបាម៉ា បញ្ជាក់ពីរបៀប វារៈផ្នែកច្បាប់ (ដែលលោកប្រធានាធិបតីត្រូវការ នូវកិច្ចសហប្រតិបត្តិការជាមួយសភាអាមេរិក) និងចំណុចជាអទិភាពផ្សេងៗរបស់ជាតិ។ ការថ្លែងសុន្ទរកថានេះ កើតមានឡើងតាមបញ្ជារបស់ រដ្ឋធម្មនុញ្ញអាមេរិក ចំពោះប្រធានាធិបតីគ្រប់រូប៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.