៤-៥នាក់ រងរបួសជាទម្ងន់ ក្នុងឧប្បទ្ទវហេតុ ក្រឡាប់រថយន្ត ក្បែរព្រលានយន្តហោះ កេងកង ក្រុងព្រះសីហនុ


ក្រុងព្រះសីហនុ៖ មនុស្ស ៤-៥នាក់ បានរងរបួសជាទម្ងន់ ក្នុងឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ តាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតនៅក្បែរព្រលានយន្តហោះ អន្តរជាតិកេងកង ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១២នេះ ។
លោកស្នងការនគរបាលខេត្តព្រះសីហនុ តាក់ វណ្ណថា បានថ្លែងថា រថយន្តកាមរីស៊េរីទំនើបមួយគ្រឿង បើកបរយ៉ាងលឿន ចេញពីក្រុងព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតនៅភូមិស្មាច់ដែន ភូមិរាម ក្បែរព្រលានយន្តហោះ អន្តរជាតិកេងកង បានក្រឡាប់ជាច្រើនជុំ រួមទាំងទៅបុកនឹងប្រជាពលរដ្ឋ ដែលកំពុងបង់សំណាញ់ នៅខាងក្រោមផ្លូវ ។
លោកបានបញ្ជាក់ថា ករណីនោះរថយន្តពេទ្យ៣-៤គ្រឿង បានប្រជែងគ្នាមកដណ្តើម ដឹកជនរងគ្រោះ ដោយក្នុងនោះក៏មានរថយន្តពេទ្យគ្លីនិកឯកជនមួយគ្រឿងឈ្មោះ រស្មីកំពង់សោម បានក្រឡាប់ក្នុងពេលប្រដេញគ្នា ដើម្បីទៅដឹកជនរងគ្រោះ ចំណែកជនរងទាំងអស់បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន ឃ្លាំងលើ ក្រុងព្រះសីហនុ ។
លោកស្នងការរូបនោះ បានបន្ទោសយ៉ាងខ្លាំងក្លាចំពោះក្រុមរថយន្តសង្រ្គោះបន្ទាន់ ឯកជនទាំងនោះ ដែលបង្ក អាណាធិបតេយ្យ ក្នុងការដឹកជនរងគ្រោះ ដែលអាចនឹងធ្វើអោយបាត់បង់ ភស្តុតាង ក្នុងការស្រាវជ្រាវរកបញ្ហា។
លោកបានបញ្ជាក់ថា លោកនឹងមានវិធានការណ៌យ៉ាងតឹងរឹង ចំពោះរថយន្តពេទ្យគ្លីនិកឯកជន ទាំងអស់ ក្នុងក្រុងព្រះសីហនុ ។​ source
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.