សម្លការី​ភ្លៅ​គោ​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ៙ គ្រឿង​ស្ល​
    សាច់​ភ្លៅ​គោ ២ ខាំ​, ខ្ទិះ ២ វែក​សម្ល​, ដំឡូងបារាំង ២ មើម​, ខ្ទឹមក្រហម ៤ មើម​, គ្រាប់​ឈូក​ក្រៀម ១០ គ្រាប់​, ស្ករត្នោត ២ ស្លាបព្រា​បាយ​, ស្ករ​.​ស ១ ស្លាបព្រា​បាយ​, ទឹកត្រី ២ ស្លាបព្រា​បាយ​, អម្ពិល​ទុំ ២ ស្លាបព្រា​បាយ​, ទឹកខ្មេះ ១ ស្លាបព្រា​បាយ ។​
    ៙ គ្រឿងផ្សំ​
    មើម​ខ្ទឹមក្រហម​ដុត ៥ មើម​, ម្ទេស​ក្រៀម​ដុត ១០ គ្រាប់​, ហាន់​គល់​ស្លឹកគ្រៃ ២ គល់​, រំដេង​ដុត ៣ ចំណិត​, ខ្ទឹមស​ដុត ១៥ កំពឹស​, កាពិ​ដុត ១ ស្លាបព្រា​បាយ​, ផ្កា​ចាព្លូ​លីង ៣ ផ្កា​, ប្រេងឆា​, ផ្លែ​ក្រវាញ​លីង ៥ ផ្លែ​, ស្លឹក​ក្រវាញ ៥ សន្លឹក ។​
    ៙ វិធី​ធ្វើ​
    ១. បុក​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឲ្យ​ល្អិត រួច​យក​គ្រឿង​បុក​នោះ​ទៅ​លីង​ជាមួយ​ប្រេងឆា ឲ្យ​ចេញ​ក្លិន​ឈ្ងុយ ។​
    ២. លាង​គ្រាប់​ឈូក​ឲ្យ​ស្អាត រួច​ត្រាំ​ក្នុង​ទឹកស្អាត ១០ នាទី រហូតដល់​ទន់ បន្ទាប់មក​យកទៅ​ស្ងោរ ១០ នាទី រហូតដល់​ឆ្អិន ។​
    ៣. ចិត​សម្បក​មើមដំឡូង​បារាំង រួច​ត្រាំ​ជាមួយ​ទឹក​លាយ​អំបិល​ការពារ​សាច់​ប្រែ​ពណ៌​ខ្មៅ ។ បន្ទាប់មក​បកសម្បក​មើម​ខ្ទឹមក្រហម ទើប​យកទៅ​ស្ងោរ​ជាមួយ​មើមដំឡូង​បារាំង​រហូត​ដល់​ឆ្អិន ។ ហាន់​មើមដំឡូង​បារាំង​ជា​ដុំៗ ចំណែក​ខ្ទឹមក្រហម​ចិត​ជា ៨ ចំណិត​ដូចជា​ផ្កាចន្ទន៍ ។​
    ៤. ចាក់​ខ្ទិះ​ដាក់​ឆ្នាំង​កម្ដៅភ្លើង​តិចៗ​រង់ចាំ​ដល់​ពុះ បន្ទាប់មក​បង់​សាច់ ដែល​បាន​ត្រៀម​ទុក​រង់ចាំ​រហូតដល់​ឆ្អិន​ផុយ រួចហើយ​ចាក់​គ្រឿងផ្សំ​ទៅក្នុង​ឆ្នាំង ប្រើ​វែក​កូរ​រហូតដល់​គ្រឿង​ឡើង​ខាប់ ទើប​ដាក់​ទឹកត្រី ស្ករស ស្ករត្នោត អម្ពិល​ទុំ ហើយ​ភ្លក្ស​រសជាតិ ។​
    បង់​ដំឡូងបារាំង និង​ខ្ទឹមក្រហម​ដែល​ត្រៀម​ទុក ទើប​បង់គ្រាប់​ឈូក​ដែល​ស្ងា​រ​ឆ្អិន ហើយ​បន្ដ​កូរ​ឲ្យ​សព្វ​មួយស្របក់ ទើប​លើក​ចុះ​ទុក​ជាការ​ស្រេច ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.