ស៊ី​យ៉​បំពង​បែប​អាស៊ី​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ៙ គ្រឿងផ្សំ​
    - ស៊ុត ២ គ្រាប​
    - ទឹកត្រី ១ កូន​ស្លាបព្រា​កាហ្វេ​
    - ខ្ទឹម​ចិញ្ច្រាំ​កន្លះ​កូន​ស្លាបព្រា​កាហ្វេ​
    - អំបិល ១/៤ កូន​ស្លាបព្រា​កាហ្វេ​
    - ស្ករស ៣ កូន​ស្លាបព្រា​កាហ្វេ​
    - ម្រេចខ្មៅ​កន្លះ​កូន​ស្លាបព្រា​កាហ្វេ​
    - ម្សៅ​ខ្ចប់ (​បាញ់​ត្រាង​) ៣០ សន្លឹក​
    - មីសួ​ដាក់​ត្រាំ​ទឹក​ក្ដៅ ៣០ នាទី រួច​ហាន់​កង់ៗ​
    - ផ្សិត​ក្រៀម ៥-៦ ដុំ​ត្រាំ ហើយ​ហាន់​ស្ដើងៗ​
    - ខ្ទឹមបារាំង ២/៣ កូន​ពែង​ហាន់​ស្ដើងៗ​
    - ត្រាវ ១ ផ្លែ​ហាន់​ឆ្នូត​ស្ដើងៗ​
    - ការ៉ុត ១ កូន​ពែង​ហាន់​ឆ្នូត​ស្ដើងៗ​
    - ស្លឹក​ខ្ទឹម​ហាន់​កង់ៗ​
    - សាច់​ក្តាម ឬ​បង្គា​ក្រៀម ៣ ខាំ​
    - សាច់ជ្រូក ៣ ខាំ​
    - ទឹក​សុទ្ធ​កន្លះ​លីត្រ​
    - ប្រេងឆា​
    - ទឹកម្ទេស​
    - សាល​ដ៍​

    ៙ វិធី​ធ្វើ​ទឹកជ្រលក់​
    យក​ម្ទេស ខ្ទឹម​ចិញ្ច្រាំ ហើយ​ស្ករ​.​ស ៣ កូន​ស្លាបព្រា​កាហ្វេ ទឹក​ក្ដៅ ២/៣ កូន​ពែង ទឹកក្រូច​ឆ្មារ ១ កូន​ស្លាបព្រា​កាហ្វេ ទឹកត្រី ៥ កូន​ស្លាបព្រា​កាហ្វេ និង​ការ៉ុត​ដាក់ចូល​កូរ​ឲ្យ​សព្វ គឺ​រួល​រាល់ ។​

    ៙ វិធី​ធ្វើ​
    ត្រូវយក​ស៊ុត​គោះ​ដាក់​ចាន ដាក់​ទឹកត្រី ខ្ទឹមស អំបិល ស្ករ​.​ស និង​ម្រេចខ្មៅ ហើយ​កូរ​វា​ឲ្យ​សព្វ ។ រួចហើយ​ទើប​យក​មីសួរ ផ្សិត ខ្ទឹមបារាំង ត្រាវ ការ៉ុត ស្លឹក​ខ្ទឹម សាច់​ក្ដាម បង្គា​ក្រៀម និង​សាច់ជ្រូក ដាក់ចូល​កូរ​ជាមួយគ្នា​ដោយ​ប្រើ​ចានគោម​ធំ​មួយ​ដាក់​ទឹក​ក្ដៅ​ឧណ្ហៗ រួចហើយ​ដាក់​ស្ករ ៣ ស្លាបព្រា​កាហ្វេ កូរ​ឲ្យ​រលាយ​ចូលគ្នា ( ដើម្បី​ឲ្យ​ស៊ី​យ៉​បំពង​ទៅ​វា​ឡើង​ពណ៌​មាស​) រួចហើយ​ទើប​យក​ក្រដាស​ខ្ចប់​ដាក់​ទៅក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​នោះ រួច​ត្រូវយក​សាច់​ដែល​ធ្វើ​ហើយ​នោះមក​ខ្ចប់​មូល​ឲ្យ​ស្អាត ។ បន្ដ​មកទៀត​យក​វា ទៅ​ដាក់​នៅក្នុង​ខ្ទះ​ប្រេង​ដែល​កំពុង​ក្ដៅ ទុក​វា​ឲ្យ​ឡើង​ពណ៌​មាស ទើប​ដួស​វា​ចេញ​ឲ្យ​ស្រក់​ខ្លាញ់​រួច​រៀប​ដាក់​ចាន ហើយ​តុបតែង​ដោយ​បន្លែ​សាលាដ៍ ហើយ​អាច​ប្រើ​ទឹកម្ទេស​ធ្វើជា​ទឹកជ្រលក់ ឬ​ទឹកត្រី​ជ្រលក់​ក៏បាន ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.