ស្ងោរ​ពោះវៀន​ជ្រូក​ជាមួយ​ស្ពៃ​ជូរ​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ៙ គ្រឿងផ្សំ​
    ពោះវៀន​ជ្រូក (​ពោះវៀនធំ​ស្ងោរ​ឆ្អិន​) ៤០០ ក្រាម​, ឈាមមាន់ ១ ដុំ​, ស្ពៃ​ជូរ ១៥០ ក្រាម​, ខ្ទឹមស ៤ កំពឹស (​ហាន់​ជា​បន្ទះ​), ដើម​ខ្ទឹម​ប្រភេទ​ស្លឹក​សំប៉ែត ១ ដើម (​ហាន់​ជា​កង់ៗ​បញ្ឆិត​), ទឹក​ស៊ុប ៣ កែវ និង​ខ្លាញ់ ៣ ស្លាបព្រា​បាយ ។​
    ៙ គ្រឿងផ្សំ​រសជាតិ​
    ១. ម្រេច​គ្រាប់ ២ ស្លាបព្រា​បាយ​, ទឹកសៀង​រសជាតិ​ហឹរ ២ ស្លាបព្រា​បាយ​, ស្រា ២ ស្លាបព្រា​បាយ និង​ទឹកស៊ីអ៊ីវ ២ ស្លាបព្រា​បាយ ។​
    ២. ស្ករ ១ ស្លាបព្រា​កាហ្វេ​, អំបិល​បន្ដិចបន្តួច​, ម្រេច​ម៉ដ្ឋ ១ ស្លាបព្រា​កាហ្វេ​, និង​ទឹក​ម្សៅ​ឆា​បន្តិចបន្តួច ។​
    ៙ វិធី​ធ្វើ​
    ១. កាត់​ពោះវៀន​ជ្រូក​ជា​កង់ៗ លាយ​ឈាមមាន់​ឲ្យ​ស្អាត និង​ពុះ​ជា​ដុំៗ ។​
    ២. ហាន់​ស្ពៃ​ជូរ​ជា​បន្ទះ លាង​ទឹក និង​ដាក់​ត្រាំ​ក្នុង​ទឹក​មួយសន្ទុះ ដើម្បី​កាត់បន្ថយ​ជាតិ​ប្រៃ ទើប​ស្រង់​ចេញ​ទុក​ប្រើការ ។​
    ៣. ដាក់​ខ្លាញ់​ក្នុង​ឆ្នាំង និង​បំពង​ខ្ទឹមស ម្រេច​គ្រាប់ រួចហើយ​ចាក់​គ្រឿងផ្សំ​រសជាតិ​(១) ចូល​ឆា​ត្រឡប់​មួយស្របក់ ទើប​ចាក់ទឹក​ស៊ុប​ដាក់​ឈាមមាន់​, ពោះវៀន​ជ្រូក និង​ស្ពៃ​ជូរ​ចូល​ស្ងោរ​ដោយ​ប្រើ​ភ្លើង​តិចៗ ស្ងោរ​រំងាស់​រយៈពេល​ពី ១៥-២០ នាទី ។​
    ៤. បន្ទាប់​មកចាក់​គ្រឿងផ្សំ​រសជាតិ (២) ចូល និង​ដាក់​មើម​ខ្ទឹម​រួច​ស្ងោរ​រំងាស់​រយៈពេល ៣ នាទី ទើប​ដួស​ដាក់​ចាន​ទុក​ជាការ​ស្រេច ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.