៩ គន្លឹះ​សន្សំ​ថ្ម iPhone និង iPad

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ត្អូញត្អែរ​ពី​បញ្ហា​ថ្ម iPhoneនៅ​ពេល​ដែល​ដំឡើង iOS 5 ហើយ​ភាគ​ច្រើន​នៃ​បញ្ហា​ថ្ម​នេះ​គឺ​កើត​ឡើង​លើ iPhone និង iPad ជាង iPod touch។ អញ្ចឹង​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ Sabay សូម​ចែក​រំលែក​គន្លឹះ​ងាយ​ៗ​ដូច​ខាង​ក្រោម៖
    ១. បិទ Bluetooth ដោយ​ចូល​ទៅ​កាន់ Settings → General → Bluetooth រួច​ជ្រើសរើស​យក​ពាក្យ “Off”។
    ២. បិទ​កម្មវិធី​ដែល​មិន​សូវ​ប្រើ ឬ​បិទ​កម្មវិធី​ទាំងអស់​លើ Notification Center ដោយ​ចូល​ទៅ​កាន់ Settings → Notifications → ជ្រើសរើស​យក​ពាក្យ “Off” លើ​កម្មវិធី​ដែល​មិន​សូវ​ប្រើ។
    ៣. បិទ Ping ដោយ​ចូល​ទៅ​កាន់ Settings → General → Restrictions → Enable Restrictions → Ping រួច​ជ្រើសរើស​យក​ពាក្យ “Off”។
    ៤. បិទTime Zone Adjustment ដោយ​ចូល​ទៅ​កាន់ Settings → Location Services → System Services → Set Time Zone to “Off” ។
    ៥. បិទ iCloud ដោយ​ចូល​ទៅ​កាន់ Settings → iCloud → រួច​ជ្រើសរើស​យក​ពាក្យ “Off” សម្រាប់ features ដែល​មិន​ប្រើ។
    ៦. បិទ Location Services ដោយ​ចូល​ទៅ​កាន់ Settings → Location Services រួច​ជ្រើសរើស​យក​ពាក្យ “Off” សម្រាប់ features ដែល​មិន​ប្រើ។
    ៧. បិទ Diagnostic and Usage Reports ដោយ​ចូល​ទៅ​កាន់ Settings → General → About → Diagnostic & Usage រួច​ជ្រើសរើស​យក​ពាក្យ “Don’t Send” ។
    ៨. Reset Network Settings ដោយ​ចូល​ទៅ​កាន់ Settings → Reset → Reset Network Settings។
    ចំណាំ: គន្លឹះ​នេះ​នឹង reset គ្រប់ network settings ទាំងអស់ ​រួម​ទាំង passwords, VPN និង APN settings។
    ៩. មាន​អ្នក​ប្រើប្រាស់​ខ្លះ​បាន​ឲ្យដឹង​ថា​លុប email accounts ហើយ add email accounts ទាំង​នោះ​សាជាថ្មី​ក៏​ជា​គន្លឹះ​មួយ​ដែល​អាច​ជួយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ។ សូម​មើល​វិធីសាស្ត្រ​ដូច​ខាង​ក្រោម៖
    - លុប email account ដោយ​ចូល​ទៅ​កាន់ Settings → Mail, Contacts, Calendars → Account Name រួច​ជ្រើសរើស​យក​ពាក្យ Delete Account ។
    - Reboot Device
    - ជំហាន​ចុង​ក្រោយadd email accounts សាជាថ្មី​ដោយ​ចូល​ទៅ​កាន់ Settings → Mail, Contacts, Calendars រួច​ជ្រើសរើស​យក​ពាក្យ Add Account។
    ចុះ​ប្រិយមិត្ត មាន​វិធីសាស្ត្រ ឬ​គន្លឹះ​ផ្សេង​ទៀត​ទេ ? សូម​ជួយ​ចែក​រំលែក​ផង!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.