បដិវត្តន៍ នៃការច្នៃម៉ូដរថយន្ត ដ៏តូចមួយ ហើយអាចបត់បាន ដែលត្រូវបានធ្វើឡើង នៅក្នុងទីក្រុង បាស្គូ ប្រទេសអេស្បាញ ព្រម ទំាងជាការឆ្លើយតប ទៅនឹងបញ្ហា បំពុលបរិស្ថាន របស់ទីក្រុង ត្រូវបានប្រកាស ជាផលិតផល សម្រេចនៅថ្ងៃអង្គារ កាលពីសប្តាហ៍មុន មុនពេល ការធ្វើដំណើរ ឆ្ពោះទៅ បណ្តាប្រទេសអឺរ៉ុប នាឆ្នាំ២០១៣ ។
រថយន្តដ៏ទំនើប ឈ្មោះថា ហារីកូ "Hiriko" ដែលបកប្រែ ជាភាសាបាស្កូថា ជា”ទីក្រុង” គឺជារថយន្ត ដែលមានកៅអីអគ្គិសនីពីរ ហើយអត់មានទ្វារ ដែលម៉ាស៊ីន ត្រូវបានបំពាក់ នៅក្នុងកង់របស់វា ។ ពិសេសជាងនេះទៅទៀត រថយន្តមួយគ្រឿងនេះ អាចបត់ បានដូចរទេះរុញ របស់កូនក្មេងដែរ ដែលវាមានភាពងាយស្រួល ក្នុងការចត ។
គំនិតច្នៃប្រឌិតមួយនេះ ត្រូវបានធ្វើឲ្យរីកចម្រើនឡើង ដោយសហគមន៍ នៃក្រុមហ៊ុនបាស្គូតូចៗទាំង ៧ ក្រោមរហ័សនាមថា ភាព ឆាប់ប្រែប្រួល នៃការបើកបរ Hiriko ជាមួយនឹងគំរូ ដ៏ពិសេស ដែលត្រូវបានចេញ ដោយ ប្រធានគណៈកម្មាធិការ ជនជាតិអឺរ៉ុប លោក Jose Manuel Barroso ។ ការដាក់តាំងបង្ហាញ សម្រាប់ក្រុមអ្នកកាសែត ឲ្យបានឃើញ លោក បារ៉ូសូ បង្ហាញអំពីកញ្ចក់មុខ របស់រថយន្ត ដែលមានប្រវែង ១.៥ ម៉ែត្រ ។
អ្នកនាំពាក្យមួយរូប ឈ្មោះ Gorka Espiau បានប្រាប់ប្រភពពត៌មាន AFP ថាៈ "ផ្នត់គំនិតរបស់អឺរ៉ុប ជាធម្មតាត្រូវបានធ្វើឲ្យ រីក ឡើង នៅក្នុងសហរដ្ឋអាមេរិក ។ ក៏ប៉ុន្តែ គំនិតច្នៃប្រឌិត របស់ជនជាតិអាមេរិកពេលនេះ កំពុងតែត្រូវបង្កើតឡើង នៅអឺរ៉ុបវិញ ម្តង" ។
ជាមួយគ្នានេះដែរ រថយន្តតូចដ៏ទំនើបមួយនេះ អាចរត់បានក្នុងរយៈចម្ងាយ ១២០គីឡូម៉ែត្រ ដោយពុំចាំបាច់សាកភ្លើង ហើយ ល្បឿន របស់វា ត្រូវបានកំណត់ ដោយគ្រឿងអគ្គិសនី ដើម្បីឲ្យត្រូវនឹងល្បឿនកំណត់របស់ទីក្រុង។ វាមានតម្លៃ ១២,៥០០យ៉ូរ៉ូ ។ មិនតែប៉ុណ្ណោះ រថយន្តប្រភេទនេះ នឹងត្រូវទៅបង្ហាញខ្លួន នៅក្នុងទីក្រុងចំនួន ៧ ដែលមានរួមទាំង ប្រទេស បើលីន បាសែឡូណា សេនហ្វ្រាន់ស៊ីស្កូ ហុងកុង ទីក្រុងបារីស ឡុងដុង ប៊ូស្តុន ឌូប៊ៃ និង ប្រ៊ូសែល ៕





0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.