ស៊ីអិនអិន ៖ លោក អូស្កា លីហ្គី ស្កាល់ហ្វារ៉ូ ជាប្រធានាធិបតី របស់ប្រទេស អ៊ីតាលី នៅទសវត្សរ៍ ១៩៩០ ដែលជា ប្រជាជាតិមួយ ក្នុងចំណោម ប្រជាជាតិសហគមន៍ អឺរ៉ុបដែរនោះ បានស្លាប់ កាលពីថ្ងៃ អាទិត្យ ទី២៩ ខែមករា កន្លងមកនេះ នៅក្នុងអាយុ ៩៣ ឆ្នាំ ។ នេះបើយោងតាម ប្រភពព័ត៌ មាន ស៊ីអិនអិន បានឲ្យដឹង នៅថ្ងៃ ចន្ទ ទី៣០ ខែធ្នូនេះ ។
ស្កាលីហ្វារ៉ូ ធ្លាប់ជារដ្ឋមន្ត្រីផ្ទៃក្នុង នៃសមាជិកសភា មួយរូប ហើយចុងក្រោយ ក៏បានក្លាយទៅជា ប្រធានាធិបតី ប្រទេស អ៊ីតាលី។ ប្រធានាធិបតី របស់ប្រទេស អ៊ីតាលី បច្ចុប្បន្ននេះ គឺ លោក ចូចចូ ណាប៉ូលីតាណូ បានបន្តពីអាណត្តិរបស់លោក ។ "លោកអតីត ប្រធានាធិបតី ស្កាល់ហ្វារ៉ូ ធ្លាប់ជាអ្នកដឹកនាំ នយោបាយ ដែលបង្ហាញពីលទ្ធិ ប្រជាធិបតេយ្យ នៅក្នុងទសវត្សរ៍កន្លងមក នេះ ដែល ធ្វើជាគំរូដ៏ល្អ នៅក្នុងការចងភ្ជាប់ ចំណងមិត្តភាព និងក្រមសីលធម៌"។ នេះបើយោងតាម លោក ណាប៉ូលីតាណូ បាននិយាយនៅ ក្នុង សុន្ទរកថាមួយ ។
លោកនាយករដ្ឋមន្ត្រី ម៉ារីអូ ម៉ូនទី ក៏បាននិយាយ នៅក្នុងសុន្ទរកថាមួយផងដែរថា លោក ស្កាល់ហ្វារ៉ូ ធ្លាប់មាន "ភាពតស៊ូយ៉ាងស្វិតស្វាញ នៅក្នុងកិច្ចការ ការពារតម្លៃគ្រឹះ នៃរបប សាធារណរដ្ឋ ដែលបានដាក់ចេញ នៅក្នុងរដ្ឋធម្មនុញ្ញ"។ លោកជាអ្នកដើរតួយ៉ាងសំខាន់ នៅក្នុងជីវិតនយោបាយ និងរដ្ឋធម្មនុញ្ញ នៃប្រទេសប្រទេសអ៊ីតាលី ដែលជាគំរូ នៃកិច្ចសហការ និង ការតស៊ូយ៉ាងស្វិតស្វាញ ។
សម្តេច ប៉ាប បេនេឌីកត៍ ទី១៦ បានមានព្រះរាជបន្ទូលថា លោក ស្កាល់ហ្វារ៉ូ ជាអ្នកដើរតួ យ៉ាងសំខាន់ តំណាងសាសនាកាតូលិក នៃគ្រិស្តសាសនា នេះបើយោងតាម ព័ត៌មាននៅក្នុងរដ្ឋបូរី វ៉ាទីកង់ បានឲ្យដឹង តាមប្រព័ន្ធវែបសាយ។ លោកគឺជា ប្រធានាធិបតី នៃប្រទេស អ៊ីតាលី ដែល " ប្រឹងអស់ពីសមត្ថភាព នៅក្នុងការលើកតម្កើង សីលធម៌មនុស្សជាតិ និង តម្លៃសាសនា ដែលគួរឲ្យ ចាត់ទុកថា ជាវីរជនប្រវត្តិសាស្រ្ត របស់ប្រទេស អ៊ីតាលី ដ៏ឧត្តម "។
គួរបញ្ជាក់ផងដែរថា លោក ស្កាល់ហ្វារ៉ូ បានបម្រើឲ្យអង្គការ នីតិបញ្ញត្តិរបស់ប្រទេស អ៊ីតាលី តាំងពីឆ្នាំ ១៩៤៦មកម៉េ្លះ គឺបន្ទាប់ ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ ដោយលោកបានធ្វើជា រដ្ឋមន្ត្រី និង រដ្ឋលេខាធិការចម្រុះ ។ នៅក្នុងឆ្នាំ ១៩៩២ លោកបាន ក្លាយជា អ្នកនាំពាក្យ របស់រដ្ឋសភា ហើយមួយខែក្រោយមក លោកបានក្លាយជា ប្រធានាធិបតីតែម្តង ។
លោកបានបម្រើការ ជាប្រធានាធិបតី សម្រាប់មួយអាណត្តិ ដែលមានរយៈពេល ៧ ឆ្នាំ ដែលជាពេល នៅក្នុងប្រទេស អ៊ីតាលី ស្ថិតនៅក្នុង ស្ថានភាពអស្ថិរភាព លោកបានប្រឹងប្រែង ទៅលើកិច្ចការបោះឆ្នោតថ្មី របស់ប្រទេស ដោយបានធ្វើការ ដោះស្រាយ រួម ជាមួយនឹងនាយករដ្ឋមន្ត្រីជាច្រើនរូបទៀត ដែលរួមមាន ទាំងលោក ហ្គីលាណូ អាម៉ាតូ, លោក រ៉ូម៉ាណូ ប្រូឌី និង លោក ស៊ីលវ៉ូ ប៊ឺលូស្កូនី ហើយពេលបច្ចុប្បន្ននេះ ពួកលោកបានចូលនិវត្តន៍អស់ហើយ ។ នៅក្នុងឆ្នាំ ១៩៩៩ លោក ស្កាល់ហ្វារ៉ូ បានកាន់តំណែងជាប្រធានាធិបតី នៅក្នុងរដ្ឋ ខារឡូ ខាមពី វិញ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.