កូឡុមបូៈ អ្នកទោសចំនួន២០នាក់នៅក្បែររដ្ឋធានី កូឡុមបូ ប្រទេសស្រីលង្កា បានរងរបួសបន្ទាប់ ពីមានការប៉ះទង្គិចគ្នាជាមួយមន្ត្រីឆ្មាំពន្ធធនាគារ នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១២នេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ បានឲ្យដឹងដោយលើក ឡើងនូវសំដីរបស់បេសកជនប្រចាំពន្ធធនាគារប្រទេស ស្រីលង្កាថា មានមនុស្ស២០នាក់ ដោយក្នុងនោះ រួមមានអ្នកជាប់ឃុំឃាំង១៩នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីពួកគេរងរបួស ដោយការវាយប្រហារគ្នានៅក្នុងពន្ធធនាគារ Welikada ។
ប្រភពដដែលបានបន្ថែមថា គ្រាំកាំភ្លើងជាច្រើនគ្រាប់ត្រូវបានបាញ់ប្រហារ ទៅលើហ្វូងមនុស្ស ជាមួយគ្នានេះដែរ ផ្នែកខ្លះៗនៃពន្ធធនាគារត្រូវរងការវាយប្រហារ ដោយអណ្តាតភ្លើង ក្នុងអំឡុងពេលមានចលាចលនេះផ្ទុះឡើង។ អ្នកជាប់ឃុំឃាំងបានបង្កការចលាចល ក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីមាន អ្នកជាប់ឃុំឃាំងដូចគ្នាពីរនាក់ ត្រូវបាញ់សម្លាប់ បន្ទាប់ពីពួកគេព្យាយាមរត់ចេញពីមន្ទីរ ឃុំឃាំងនៅតំបន់ភាគខាងត្បូងទីក្រុង Galle ប្រទេសស្រីលង្កា។
អ្នកឃុំឃាំងក្នុងពន្ធធនាគារ Welikada បានដុតបំផ្លាញអគារ និងវាយប្រហារទៅលើមន្រ្តីពន្ធធនាគារ និងប៉ូលីស ដែលធ្វើឲ្យមនុស្ស២០នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ។ ក្នុងចំណោម ជនរងគ្រោះទាំងនោះ មានមនុស្សពីរនាក់ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីការបាញ់ប្រហារ ដោយគ្រាប់កំាភ្លើង។ នេះបើយោងតាមអ្នកនាំពាក្យជាមន្ត្រីប៉ូលីស ឈ្មោះAjith Rohana ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ៕

ក្រុមអ្នកទោសរត់គេចពីការបង្រ្កាបរបស់ឆ្នាំពន្ធនាគារ

ក្រុមអ្នកទោសអង្គុយលើដំបូលអគារពន្ធនាគារ មើលអគារ ដែលអ្នកទោសផ្សេងទៀតដុត

ឆ្នាំពន្ធនាគារម្នាក់ រងរបូសពេលប៉ះទង្គិចគ្នា ជាមួយក្រុមអ្នកទោស
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.