កម្រិតនៃចំណង់ផ្លូវភេទរបស់ស្ត្រីមានផ្ទៃពោះម្នាក់អាចឡើងដល់ចំនុចកំពូល និងចុះខ្សោយមកវិញបន្តិចម្តងៗក្រោយពេលសម្រាលកូនហើយ។ ដៃគូររួមភេទ និងប្តីអាចមានការយល់ច្រឡំតាមរយៈការប្រែប្រួលទាំងនេះ ហើយក៏ធ្លាប់មានការប្រែប្រួលអ្វីមួយនៅក្នុងចំណង់ផ្លូវភេទរបស់ពួកគេដែរ។ ក្នុងករណីក្រោយពេលសម្រាលកូនខ្ចីផ្សេងៗទៀត រួមទាំងរាងកាយមានភាពស្រួលបួលឡើងវិញពីការសម្រាលតាមទ្វារមាស ឬដោយវះកាត់ ការបំបៅដោះកូន (ធ្វើអោយទ្វារមាសស្ងួតដោយសារតែថយចុះកម្រិតអ័រម៉ូនអេស្ត្រូជេន) បញ្ហាបាក់ទឹកចិត្តក្រោយសម្រាលកូនរួច ការចចារអំពីទំនាក់ទំនងផ្លូវភេទ និងការនិយាយគ្នា (ជាពិសេសស្ថិតក្រោយភាពតានតឹងនឹងដេកមិនបាន) សុទ្ធតែជាកត្តាសំខាន់ក្នុងការកំណត់ថាត្រូវរក្សាការស្រលាញ់ និងទំនាក់ទំនងដ៏ល្អក្រោយពេលសម្រាលកូនហើយតាមរបៀបណា។
សំណួរ៖ ខ្ញុំមានផ្ទៃពោះ ៤ខែហើយ ខ្ញុំខ្លាចណាស់នៅពេលរួមភេទ។ តើវាធ្វើអោយកូនក្នុងផ្ទៃរបស់ខ្ញុំឈឺដែរទេ?
ចំលើយ៖ ដំបូង អ្នកមិននៅតែឯងទេ។ វាច្រើនតែជារឿងធ្វើអោយមានការតក់ស្លុតអំពីការរួមភេទក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែខ្ញុំធានាថា ការរួមភេទតាមទ្វារមាសក្នុងពេលមានផ្ទៃពោះធម្មតាវាគឺជារឿងមានសុវត្ថិភាពទេសម្រាប់អ្នក និងកូនអ្នក។ តាមការពិត កូនរបស់អ្នកស្ថិតនៅក្នុងសភាពអណ្តែតដ៏ល្អមួយរបស់ស្រោមទឹកភ្លោះដែលដើរតួរជាទ្រនាប់សម្រាប់ការពាររាល់ការប៉ះទង្គិច។ ទារកក៏ត្រូវបានការពារដោយជាតិរំអិលទប់នៅក្នុងមាត់ស្បូន។
រាល់ការធ្វើចលនាទាំងអស់ ឬការប៉ះពាល់ដល់ទារកក្នុងពេលរួមភេទគឺមានភាពស្រដៀងគ្នាទៅនឹងការប៉ះពាល់នៅពេលម្តាយដើរ ឬរត់ធម្មតាហើយស្ត្រីជាច្រើនមានសុវត្ថិភាពណាស់នៅពេលបន្តការដើរតទៅទៀតក្នុងពេលមានផ្ទៃពោះ នឹងគ្មានផលវិបាកអ្វីកើតមានឡើយ។
ទោះបីស្ថិតនៅក្នុងត្រីមាសទីមួយក៏ដោយ ការរួមភេទនឹងមិនធ្វើអោយរលូតកូនទេ។ ប្រាកដណាស់ ការរលូតកូនជាធម្មតាច្រើនមានទាក់ទងទៅនឹងភាពមិនធម្មតានៃក្រូម៉ូសូម និងបញ្ហាផ្សេងៗទៀត។
តើមានការប្រឈមមុខអ្វីខ្ពស់ដែរទេពេលរួមភេទពេលមានផ្ទៃពោះ? និយាយបែបនេះ វាជារឿងខុសគ្នាទេ។ ប្រសិនបើអ្នកស្ថិតក្នុងការប្រឈមនឹងកូនកើតមិនគ្រប់ខែ ឬធ្លាក់ឈាមតាមទ្វារមាស ចូរទៅពិគ្រោះជាមួយអ្នកឯកទេសខាងសម្ភពមុនពេលរួមភេទសិន។ យោងទៅតាមកាលៈទេសៈរបស់អ្នកផ្ទាល់ គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកអោយនិយាយកុំអាលរួមភេទអីចាំដល់ពេលកូនកើតសិនទៅ។
ចុះការរួមភេទតាមរន្ធគូថ ឬមាត់ក្នុងពេលមានផ្ទៃពោះវាដូចម្តេចដែរ? បើយោងទៅតាមសេចក្តីរាយការណ៍ពី Mayo Clinic បានអោយដឹងថា ខណៈការរួមភេទតាមទ្វារមាសពេលមានផ្ទៃពោះធម្មតាមិនមានបញ្ហាអ្វីចោទនោះ បែរជាការរួមភេទតាមរន្ធគូថអាចនឹងធ្វើអោយមានជំងឺទៅវិញ។ ក្នុងពេលមានផ្ទៃពោះ សរសៃឈាមត្រូវបានរីកធំ ដូច្នេះ ស្ត្រីមានផ្ទៃពោះច្រើនតែមានជំងឺឬសដូងបាត ឬតំបន់នៅជុំវិញរន្ធគូទមានការរលាក។ ការរួមភេទតាមរុន្ធគូទគឺប្រឈមមុខនឹងបញ្ហាខ្លាំងជាង និងទំនងជាមិនមានផាសុខភាពជាង។
សូមថ្លែងអំណរគុណម្តងទៀតសម្រាប់ការចែករំលែកសំណួររបស់អ្នក ហើយខ្ញុំជូនពរអោយអ្នកមានសុវត្ថិភាពទាំងការមានផ្ទៃពោះ និងការសម្រាល។
សំណួរ៖ ឥឡូវនេះក្បាលពោះរបស់ខ្ញុំកាន់តែធំទៅៗហើយ ប្តីរបស់ខ្ញុំ និងខ្ញុំកំពុងស្ថិតក្នុងស្ថានភាពពិបាក ថាត្រូវរួមភេទដោយរបៀបណាទើបស្រួលនៅពេលមានផ្ទៃពោះដូច្នេះ។ តើអ្នកមានគំនិតអ្វីខ្លះទេ?
ចំលើយ៖
តាមការពិត មានក្បាច់មួយចំនួនដែលមានលក្ខណៈខុសគ្នា ដើម្បីធ្វើអោយការរួមភេទអ្នកទាំងពីរប្រព្រឹត្តិល្អនៅពេលក្បាលពោះដុះធំដូច្នេះ។
អ្នកអាចសាកល្បងរួមភេទដោយខ្លួនរបស់អ្នកនៅពីលើ និងខាងប្រុសដេកផ្ងារពីក្រោម ឬអង្គុយលើកៅអី។ ក្បាច់បែបនេះត្រូវបានកាត់សម្ពាធរបស់ក្បាលពោះចេញអស់ ហើយវាផ្តល់អោយអ្នកនូវការគ្រប់គ្រងស្ថានការណ៍បានច្រើនបន្តិចថាត្រូវធ្វើអោយលឿន យឺត ឬអោយលិង្គចូលជ្រៅប៉ុណ្ណាតាមតែអ្នកចង់បាន ។
ការរួមភេទបែបចំណិតត្រសក់គឺជាជម្រើសមួយផ្សេងទៀត ដោយអ្នកទាំងពីរត្រូវដេកចំហៀង ហើយខាងប្តីត្រូវនៅពីក្រោយ។ ក្បាច់មួយនេះក៏កាត់ផ្តាច់អស់នូវសម្ពាធរបស់ក្បាលពោះដែរ ហើយប្រហែលជាមានផាសុខភាពសម្រាប់អ្នកច្រើនទៀតផង។ ជាមួយគ្នានេះដែរ ដោយសារតែក្បាច់នេះជាធម្មតាការស៊កបញ្ចូលលិង្គមិនជាបានច្រើនជ្រៅ វាប្រហែលជាមានភាពតានតឹងតិចតួចសម្រាប់ប្តីរបស់អ្នក។
អ្នកប្រហែលជាអាចសាកល្បងប្រើខ្នើយដាក់ពីក្រោមពោះរបស់អ្នកដើម្បីជួយអោយអ្នកមានផាសុខភាពកាន់តែខ្លាំងទៅលើក្បាច់មួយនេះ។
ជម្រើសទីបីគឺមនុស្សប្រុសចូលពីក្រោយ ហើយអ្នកលុតជង្គង់ព្រមទាំងជ្រាត់ដៃទៅដី។ ក្បាច់មួយនេះអាចជាជម្រើសសម្រាប់ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទីមួយ និងទីពី រប៉ុន្តែប្រហែលជាមិនអាចទទួលបានផាសុខភាពទេប្រសិនបើដល់ត្រីមាសទីបីហើយ។
ការរួមភេទតាមមាត់ និងការបង្កើតភាពស្និទ្ធស្នាលផ្សេងៗទៀតក៏អាចមានជម្រើសថ្មីទៀតដែរប្រសិនបើការរួមភេទប្រព្រឹត្តិទៅគ្មានផាសុខភាព។
ម្យ៉ាងវិញទៀត ក្បាច់រួមភេទខុសៗគ្នាមានប្រសិទ្ធភាពក៏ទៅតាមមនុស្សខុសៗគ្នាដែរ។ ដូច្នេះវាគឺជាគំនិតដ៏ល្អមួយក្នុងការសាកល្បងរហូតដល់រកឃើញថាអ្វីទៅដែលធ្វើអោយផាសុខភាព និងពេញចិត្តបំផុតសម្រាប់ខ្លួនអ្នកផ្ទាល់ និងប្តីរបស់អ្នក ទោះបីជាក្បាលពោះនៅតែបន្តធំរហូតក៏ដោយ។
ក្នុងពេលត្រីមាសចុងក្រោយ វាគឺជារឿងសំខាន់ណាស់ក្នុងការការពារខ្លួនអ្នកពីការកើតជំងឺប៉េសតាមរយៈការរួមភេទតាមមាត់ ឬតាមទ្វារមាស។ ហេតុអ្វី? ព្រោះការឆ្លងជំងឺថ្មីទាំងអស់អាចបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងពេលនេះ អ្វីដែលសំខាន់នោះគឺធ្វើអោយគ្រោះថ្នាក់ដល់អ្នក និងកូនរបស់អ្នកក្នុងពេលសម្រាល ឬក្រោយសម្រាលហើយ។ ដូច្នេះប្រសិនបើអ្នកពិតជាមានជំងឺប៉េសបែបមានសកម្មភាពមុនពេលសម្រាលមែន អ្នកត្រូវតែសម្រាលតាមវះកាត់។
ជាការពិតណាស់ ប្រសិនបើអ្នកជាមនុស្សស្នេហ៍ស្មោះប្តីមួយប្រពន្ធមួយមែន អ្នកទាំងពីរច្បាស់ជាដឹងអំពីប្រវត្តិនៃសុខភាពគ្នាទៅវិញទៅមកហើយ ហើយអ្នកទំនងជាមិនងាយឆ្លងជំងឺតាមរយៈមូលហេតុនេះដែរ។ ប៉ុន្តែប្រសិនបើប្តីរបស់អ្នកមានដំបៅឈឺនៅក្នុងមាត់ ឬមានជំងឺថ្មីនៅក្នុងប្រដាប់បន្តពូជ វាជាការល្អបំផុតក្នុងការចៀសវាងការប៉ះពាល់កន្លែងអស់ទាំងនោះ ដូច្នេះអ្នក និងកូនរបស់អ្នកនឹងនៅតែមានសុខភាពល្អដដែល។
អ្នកអាចសិក្សាអោយកាន់តែច្រើនអំពីជំងឺឆ្លងតាមការរួមភេទ និងការមានផ្ទៃពោះ។
សំណួរ៖
ខ្ញុំបានលឺគេថាការរួមភេទតាមមាត់អាចធ្វើអោយគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះ តើវាជាការពិតមែនឬ?
ចំលើយ៖ខ្ញុំរីករាយណាស់ដែលអ្នកសួរនូវសំណួរដ៏សំខាន់មួយនេះ ព្រោះវាជាប្រធានបទមួយដែលមនុស្សជាច្រើនមានការយល់ច្រឡំ។
ដំណឹងល្អគឺថា វាពិតជាមានសុវត្ថិភាពណាស់សម្រាប់ស្ត្រីមានផ្ទៃពោះហើយរួមភេទតាមមាត់។ តាមការពិត ក្នុងពេលដែលមានការវិត្តន៍របស់គភ៌ ហើយក្បាលពោះរបស់អ្នកកាន់តែធំទៅៗទៀត វាអាចធ្វើអោយពិបាកកាន់តែខ្លាំងដល់អ្នកទាំងពីរក្នុងការរិះរកក្បាច់ដ៏មានផាសុខភាពសម្រាប់រួមភេទ ដូច្នេះការរួមភេទតាមមាត់គឺជាមធ្យោបាយមួយសម្រាប់បន្តជីវិតផ្លូវភេទរបស់អ្នកទៀត។
ចង់និយាយថា វាត្រូវតែមានការប្រុងប្រយ័ត្នមួយអំពីការរួមភេទតាមមាត់ក្នុងពេលមានផ្ទៃពោះ នោះ គឺប្តីរបស់អ្នកមិនគួរណាផ្លុំខ្យល់ចូលទៅក្នុងទ្វារមាសរបស់អ្នកក្នុងពេលរួមភេទតាមមាត់ទេ។ ដំណឹង នេះស្តាប់ទៅដូចជាចំឡែក ហើយក៏មិនដែលមាននរណាគេធ្វើបែបនេះដែរ។ ការផ្លុំខ្យលចូលទៅ ក្នុងទ្វារមាសក្នុងពេលមានផ្ទៃពោះអាចធ្វើអោយកើតជាបញ្ហាមួយគឺខ្យល់អណ្តែតនៅក្នុងចរន្តឈាម (Air Embolism) ដែលវាអាចទៅស្ទះសរសៃឈាម និងធ្វើអោយខូចជាលិការ។ ប្រសិនបើខ្យល់នោះចូលទៅដល់បេះដូង វាពិតជាអាចធ្វើអោយមនុស្សស្លាប់បាន។
ប៉ុន្តែនិយាយម្តងទៀត នេះគឺជារឿងកម្រនឹងកើតឡើងណាស់ ហើយមិនគួរណាព្រួបារម្ភនឹងការរួមភេទតាមមាត់ដែលមានស្តង់ដារត្រឹមត្រូវនោះទេ។
ចំនុចចុងក្រោយ តើអ្នកដឹងថាប្តីរបស់អ្នកមានជំងឺឆ្លងតាមការរួមភេទទេ? ប្រសិនបើប្តីរបស់អ្នកមានឱកាសច្រើនក្នុងការចម្លងជំងឺប៉េស ឬជំងឺផ្សេងៗទៀតទៅអ្នកក្នុងពេលរួមភេទតាមមាត់ អ្វីដែលល្អបំផុតនោះគឺត្រូវចៀសវាងអោយបានការរួមភេទបែបនេះរហូតដល់កូនរបស់អ្នកកើតហើយ។ ប្រភព

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.