ស្ត្រីជាច្រើននាក់បានប្រាប់អោយដឹងថា ពួកគេជាម្តងម្កាលតែងតែមានការឈឺចាប់ ឬគ្មានផាសុខភាពសោះរាល់ពេលរួមភេទតាមទ្វារមាស។ ចំនែកអ្នកខ្លះទៀតបែរជាមានអាការៈឈឺចាប់កាន់តែខ្លាំងគ្រប់ពេលដែលពួកគេរួមភេទ។ មានការឈឺចាប់ខុសៗគ្នាដែលស្ត្រីម្នាក់ធ្លាបក់មានក្នុងពេលរួមភេទ។ រោគសញ្ញាមួយចំនួនទាំងនេះអាចបំបាត់យបានយ៉ាងងាយស្រួលដោយប្រើទឹករំអិល ចំនែកខ្លះទៀតត្រូវតែព្យាបាលដោយថ្នាំ។
សំណួរ៖
ខ្ញុំមានអាយុ ២៣ឆ្នាំ ភេទស្រី ហើយពេលខ្លះខ្ញុំមានឈឺពោះជាខ្លាំងក្នុងពេលរួមភេទ ឬក្រោយពេលរួមភេទរួច។ វាឈឺកាន់តែខ្លាំងរហូតដល់ខ្ញុំត្រូវអង្គុយចុះរហូតដល់ ១៥ ទៅ៣០នាទី។ នេះមិនមែនមានន័យថាវាតែងតែកើតឡើងគ្រប់ពេលខ្ញុំរួមភេទរហូតនោះទេ ប៉ុន្តែកន្លងទៅប្រហែលជាមួយឆ្នាំ ទៅហើយ ឥឡូវមានតែដៃគូរថ្មីរបស់ខ្ញុំទេ។ តើវាបណ្តាលមកពីមូលហេតុអ្វី?
ចំលើយ៖
ខ្ញុំមានមោទនៈភាពណាស់ដែលអ្នកបានចែករំលែកការព្រួយបារម្ភរបស់អ្នកដល់។ ការឈឺចាប់ក្នុងពេលរួមភេទអាចបណ្តាលមកពីបញ្ហាមួយចំនួន ហើយមានតែគ្រូពេទ្យទេទើបអាចធ្វើរោគវិនិច្ឆ័យដឹងពីដើមហេតុនៃរោគសញ្ញាទាំងនោះបាន។ ប៉ុន្តែខ្ញុំរីករាយនឹងផ្តល់អោយអ្នកនូវគំនិតដ៏ល្អបំផុតរបស់ខ្ញុំជូនដល់អ្នក។
មូលហេតុដែលអាចធ្វើអោយឈឺទីមួយគឺមកពីជំងឺរលាកស្បូនស្រទាប់ខាងក្នុង (Endometriosis)។ ក្នុងពេលមករដូវ ស្រទាប់កម្រាលខាងក្នុងស្បូនឡើងក្រាស ហើយនឹងត្រូវរបេះចេញបង្កើតបានជាឈាមរដូវ។ ចំពោះជំងឺរលាកស្បូនស្រទាប់ខាងក្នុង ជាលិកាដូចគ្នាទៅនឹងជាលិការកម្រាលខាងក្នុងស្បូនរបស់អ្នកអាចលូតលាស់នៅខាងក្រៅស្បូន ឬកន្លែងណាផ្សេងទៀតដែលមិននៅក្រៅពីស្បូនដូចជាក្នុងក្រពេញអូវែជាដើម។ ជាលិកាបែបនោះក៏អាចទៅជាក្រាស និងធ្វើអោយហូរឈាមបានដែរ ហើយចាប់តាំងពីវាមិនអាចរកវិធីចេញពីក្នុងខ្លួនរបស់យើងបាន វានឹងនៅក្នុងខ្លួនរបស់យើងរហូតដែលនោះជាមូលហេតុធ្វើអោយឈឺ។
ពេលខ្លះ សកម្មភាពដូចជារួមភេទបែបបង្ខំខ្លាំងពេក ឬរួមភេទច្រើនដងពេកក៏អាចធ្វើអោយឈឺនៅកន្លែងជ្រៅៗបានដែរ ប៉ុន្តែបើយោងទៅតាមអ្វីដែលអ្នកនិយាយមកខាងលើ ស្តាប់ទៅវាដូចជាមិន ទាក់ទងជាមួយរឿងនេះទេ។
មូលហេតុផ្សេងមួយទៀតដែលធ្វើអោយឈឺដែរគឺ ជំងឺរលាកក្នុងអាងត្រគៀក (Pelvic Inflammatory Disease, PID)។ ជំងឺនេះអាចបណ្តាលមកពីបាក់តេរី ខ្លាមមីឌៀ (Chlamydia) ដែលជាមេរោគបង្កអោយមានជំងឺឆ្លងតាមការរួមភេទខ្លាំងជាងគេបំផុត ឬក៏អាចបណ្តាលមកពីបាក់តេរីដែលមិនសូវជាជួបប្រទះគឺបាក់តេរីប្រមេះទឹកបាយ (Gonorrhea)។
ជំងឺរលាកក្នុងអាងត្រគៀក ស្បូន និងដៃស្បូនអាចមានការរលាក និងខូចខាតបាន។ ដូច្នេះវាគឺជារឿងសំខាន់មួយដែលត្រូវការព្យាបាល ហើយជាធម្មតាត្រូវព្យាបាលដោយថ្នាំផ្សះ (អង់ទីបីយ៉ូទិច)។ ខណៈ ពេលជំងឺរលាកក្នុងអាងត្រគៀកមិនទាន់មានរោគសញ្ញាច្រើន ហើយមនុស្សស្រីជាច្រើនមិនទាន់ដឹងថាខ្លួនមានជំងឺនេះផងនោះ វាពិតជាអាចធ្វើអោយមានការឈឺចាប់នៅជ្រៅ ហើយក៏ជាចំនុចមួយដែលពួកគេគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដែរ។
ខ្ញុំក៏សូមលើកទឹកចិត្តអោយអ្នកនិងដៃគូររបស់អ្នកទៅពិនិត្យរកមើលជំងឺឆ្លងតាមការរួមភេទ ព្រោះការធ្វើដូច្នេះអាចផ្តល់នូវជំនួយខ្លះៗសម្រាប់អ្នកផងដែរ ឧទាហរណ៍ថា មនុស្សប្រុសអាចមានជំងឺបង្កឡើងដោយ ខ្លាមមីឌៀ ហើយថែមទាំងមិនមានចេញរោគសញ្ញាអ្វីទាំងអស់ទៀត។
ឬអ្នកប្រហែលជាមានដុំក្នុងស្រទាប់សាច់ដុំរបស់ស្បូន (Fibroid) ដែលដុំនោះមិនមែនជាដុំមហារីកទេ។ ដុំសាច់ក្នុងស្រទាប់សាច់ដុំរបស់ស្បូនគឺជារឿងច្រើនតែកើតមាន ហើយខណៈដែលស្ត្រីជាច្រើនមានដុំបែបនេះ ពួកគេតែងតែមិនដឹងខ្លួនថាមាននោះទេ ហើយក៏មិនធ្លាប់មានបញ្ហាអ្វីកើតមានផងដែរ។
ប៉ុន្តែដុំសាច់ក្នុងស្រទាប់សាច់ដុំរបស់ស្បូនអាចបង្កជាការបញ្ហាដូចជាហូរឈាមមុនមករដូវ ហូរ ឈាមខ្លាំងពេលមករដូវ ឬឈឺចាប់ពេលរួមភេទ។ ប្រសិនបើអ្នកមានដុំសាច់បែបនេះ ជម្រើសនៃការព្យាបាលមានច្រើនប្រភេទដោយយោងទៅតាមស្ថានភាពរបស់អ្នក ហើយការព្យាបាលនោះមាន ផ្លាស់ប្តូររបៀបរស់នៅ ការប្រើម្ជុលវិទ្យាសាស្ត្រ ការប្រើថ្នាំប្រឆាំងនឹងការរលាក ការព្យាបាលដោយប្រើអ័រម៉ូន ការប្រើថ្នាំពន្យាកំណើត និងការវះកាត់។
ជាចុងក្រោយ ប្រសិនបើអ្នកមិនទាន់បានទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យជំងឺ ការធ្វើតេស្ត Pap និងតេស្តរកមើលជំងឺ HPV ជារៀងរាល់ឆ្នាំទេ ខ្ញុំសូមលើកចិត្តអោយអ្នកធ្វើវា។ ការដែលរកឃើញជំងឺណាមួយបានទាន់ពេលវេលាគឺជាកន្លឹះដ៏សំខាន់ក្នុងការចៀសវាងបាននូវផលវិបាកធ្ងន់ធ្ងរជាច្រើនដែលនឹងអាចកើតមាន។

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.