ខ​ម្រះ​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • គ្រឿងផ្សំ​
    ​    ​ម្រះ សាច់ជ្រូក (​សាច់​លាយ​ខ្លាញ់​) ហៃ​ប៊ី ខ្ទឹមបារាំង មីសួ ស៊ុតទា ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ម្សៅ​ស៊ុប​
    ​ម្សៅ​មី ខ្ទឹមស ខ្លាញ់​រាវ ម្រេច​បុក ។ ​
    ​    ​១. យក​ម្រះ​មក​កាត់​ទទឹង​ជា​ពីរ ស្កៀ​លយ​ក​បណ្ដូល​ចេញ លាង​ទឹក​ទុក​មួយអន្លើ ។​
    ​    ​២. សាច់ជ្រូក (​សាច់​លាយ​ខ្លាញ់​) ចិញ្ច្រាំ​លាយ​ជាមួយ​ហៃ​ប៊ី​ឲ្យ​ល្អិត ខ្ទឹមបារាំង​ពុះ​ជា​ពីរ​ហាន់​ស្ដើងៗ មីសួ ត្រាំ​ទឹក​កាត់​ខ្លីៗ យក​របស់​ខាងលើនេះ មក​ច្របល់​ចូលគ្នា ចាក់ទឹក​ត្រី ទឹកស៊ីអ៊ីវ ស្ករស ម្សៅ​ស៊ុប ម្សៅ​មី គោះ​
    ​ស៊ុតទា​ដាក់ (​ច្របល់​ឲ្យ​សព្វ​) ទើប​យកទៅ​កាត់​ក្នុង​ផ្លែ​ម្រះ​នោះ​ឲ្យ​ពេញ ។​
    ​    ​៣. ដាំ​ឆ្នាំង​ដាក់​ខ្លាញ់​បន្តិច​ទុក​ឲ្យ​ក្ដៅ​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​បំពង​ឲ្យ​ឈ្ងុយ ហើយ​ចាក់ទឹក​បន្តិច​ទុក​ឲ្យ​ពុះ ដាក់​ម្រះ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ម្សៅ​ស៊ុប ម្រេ​ក​បុក គ្រប​ឲ្យ​ជិត ដាក់​រំងាស់​ឲ្យ​ឆ្អិន​ហើយ​ដាក់ចុះ ។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.