ខសាច់​ជ្រូក​ផ្សិតចំបើង​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • គ្រឿងផ្សំ​
    ​    ​សាច់ជ្រូក​បី​ជាន់ ត្រីងៀត​រ៉ស់ ផ្សិតចំបើង ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករផែន ម្រេច​បុក ម្សៅ​ស៊ុប ទឹកដូង​ខ្ចី 
    ​ស៊ុតទា ខ្លាញ់​រាវ ។​
    ​    ​    ​វិធី​ធ្វើ​
    ​    ​១. សាច់ជ្រូក​បី​ជាន់​កាត់​ដុំ​តូចៗ ល្មម ប្រឡាក់​អំបិល ម្រេច ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​ស៊ុប ផ្អាប់​ទុក ។​
    ​    ​២. ត្រីងៀត​កាត់កង់​តូចៗ ផ្សិតចំបើង​ពុះ​ជា​ពីរ ។​
    ​    ​៣. ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុក​ឲ្យ​ក្ដៅ ដាក់​ខ្ទឹមស​ចិញ្ច្រាំ​បំពង​ឲ្យ​ឈ្ងុយ ដាក់​ស្ករផែន​ឲ្យ​រលាយ​ហើយ​ដាក់​សាច់​
    ​ជ្រូក ត្រីងៀត​ត្រឡប់​ឲ្យ​ចូលគ្នា​ទើប​ដួស​ដាក់​ឆ្នាំង​ចាក់ទឹក​រំងាស់​ឲ្យ​រីង ហើយ​ចាក់ទឹក​ដូងខ្ចី​ដាក់​ផ្សិតចំបើង ស៊ុតទា​
    (​ស្ងោរ​ឲ្យ​ឆ្អិន​បកសំបក​ឲ្យ​ស្អាត​ដាក់​ទាំងមូល​) រំងាស់​ឲ្យ​ផុយ​ទើប​ដាក់ចុះ ។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.