ខ​គោ​លាយ​ឆៃថាវ

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ៙ គ្រឿងផ្សំ 
    សាច់គោ (​សាច់​លាយ​ខ្លាញ់​) ៩៦០ ក្រាម​, ឆៃថាវ ៦៤០ ក្រាម (​កោស​សម្បក និង​ពុះ​ជា​ដុំ​ធំៗ​), គ្រឿង​ប៉ូច​កាក់ ២ គ្រាប់​, ទឹក ៥ ទៅ ៦ កែវ​, ស្លឹក​ខ្ទឹម​ហាន់​កង់​ខ្លីៗ ២ ស្លាបព្រា​បាយ និង​ខ្លាញ់ ៣ ស្លាបព្រា​បាយ ។​
    ៙ គ្រឿ​ផ្សំ​រសជាតិ (១) 
    ទឹកស៊ីអ៊ីវ​ខាប់ ២ ស្លាបព្រា​បាយ​, ស្រា ១ ស្លាបព្រា​បាយ និង​ប្រេងល្ង ១ ស្លាបព្រា​កាហ្វេ ។​
    ៙ គ្រឿងផ្សំ​រសជាតិ (២)
    ខ្ទឹមស​ចិញ្ច្រាំ​, ខ្ញី​ហាន់​ម៉ដ្ឋ​មួយ​មុខៗ ១ ស្លាបព្រា​បាយ និង​ទឹកសៀង​ខាប់ ២ ស្លាបព្រា​បាយ ។​
    ៙ គ្រឿង​ទឹក​ខាប់ 
    ទឹកម្ទេស​ខាប់ ២ ស្លាបព្រា​បាយ​, ទឹកស៊ីអ៊ីវ​ខាប់​បន្ដិចបន្ដួច​, ស្ករ ១ ស្លាបព្រា​កាហ្វេ និង​ទឹក​ម្សៅ​ឆា ២ ស្លាបព្រា​បាយ ។​
    ៙ វិធី​ធ្វើ 
    ១. ដាក់​សាច់គោ​ទាំង​ដុំ​ស្រុស​ក្នុង​ទឹក​ពុះ​រយៈពេល ១០ នាទី រួចហើយ​ស្រង់​ចេញ និង​ហាន់​ជា​ដុំ​ធំៗ បន្ទាប់មក​ដាក់​ច្របល់​ចូលក្នុង​គ្រឿងផ្សំ (១) ។​
    ២. ដាក់​ខ្លាញ់​ចូលក្នុង​ឆ្នាំងខ្ទះ បន្ទាប់​មកចាក់​សាច់គោ​ឆោ​ជាមួយ​គ្រឿងផ្សំ (២) ។​
    ៣. ដួស​គ្រឿង​ឆា​ដាក់​ចូលក្នុង​ឆ្នាំងដី ដាក់​គ្រឿង​ប៉ូច​កាក់ និង​ចាក់ទឹក​ចូល ហើយ​គ្រប​ឲ្យ​ជិត និង​ស្ងោ​រំងាស់​រយៈពេល ២ ម៉ោង លុះត្រាតែ​សាច់គោ​ផុយ​ល្អ ។​
    ៤. ដាក់​ឆៃថាវ​ចូល​ស្ងោរ ១០ នាទី និង​ចាក់​គ្រឿង​ទឹក​ខាប់​ចូល ហើយ​រោយ​ស្លឹក​ខ្ទឹម​ពីលើ​ទុកជា​ការ​ស្រេច ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.