ហេតុផល​ទាំង​ ១០​ ដែល​មនុស្ស​ប្រុស​មិន​ចង​រួម​ភេទ

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:


  • មនុស្ស​ប្រុស​តែងតែ​ចង់​រួម​ភេទ​ជា​និច្ច​ មែន​ទេ​?​ មិនមែន​ទេ​ ។​ ខ្ញុំ​តែងតែ​លឺ​ដៃគូរ​រួម​ភេទ​របស់​មនុស្ស​ប្រុស​និយាយ​ថា​ “​ដៃគូរ​របស់ខ្ញុំ​មិន​ចង់​រួម​ភេទ​ទៀត​ទេ​ តើ​មាន​អ្វី​កើតឡើង​ចំពោះ​គាត់​ទៅ​?​ មិនមែន​អោយ​តែ​មនុស្ស​ប្រុស​ចង់​រួម​ភេទ​ទាំង​អស់នោះ​ទេ​?”​ នោះ​គឺជា​បញ្ហា​ដែល​ច្រើន​តែ​គិត​មិន​ដល់​ ហើយ​វា​គឺជា​កំហុសឆ្គង​មូលដ្ឋាន​មួយ​ដែល​ជឿ​ថា​ មនុស្ស​ប្រុស​តែងតែ​ចង់​រួម​ភេទ​គ្រប់ពេល​ទាំងអស់​ ។​
    នេះ​គឺជា​ហេតុផល​ទាំង​១០​ថា​ហេតុ​អ្វី​បានជា​មនុស្ស​ប្រុស​មិន​ចង់​រួម​ភេទ​៖
    ១.​ ប្រើប្រាស់​ថ្នាំ​៖​ ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់ទឹកចិត្ត​ (SSRI-type)​ និង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ ច្រើន​តែ​ជា​អ្នក​បង្ក​បញ្ហា​អោយ​មនុស្ស​ប្រុស​មាន​ចំណង់​ផ្លូវភេទ​ទាប​ ។​ ទាំងនេះ​ក៏​អាច​ធ្វើ​អោយ​ការ​រួម​ភេទ​មិន​ដំណើរការ​បាន​ដែរ​ ។​
    ២.​ ដេក​មិន​គ្រប់គ្រាន់​៖​ នៅ​ពេល​ដែល​មនុស្ស​ប្រុស​ស្ថិត​ក្នុង​វ័យ​យុវវ័យ​ ២០​ឆ្នាំ​ហើយ​ ឱកាស​នៃ​ការ​រួម​ភេទ​នឹង​ច្រើន​តែ​ស្រើបស្រាល​ខ្លាំង​ ព្រមទាំង​ដំណេក​ផង​ដែរ​ ។​ នេះ​គឺជា​ការ​ពិត​មួយ​នៅ​ពេល​ដែល​មាន​ទំនាក់ទំនង​នឹង​ដៃគូរ​រួម​ភេទ​ថ្មី​មួយទៀត​ ។​ ប៉ុន្តែ​មិន​ថា​មនុស្ស​ ឬ​ទំនាក់ទំនង​ដោយសារ​អាយុ​នោះ​ទេ​ ការ​រួម​ភេទ​អាច​នឹង​បាត់បង់​នៅ​ពេល​ដែល​សភាព​ជា​ធម្មជាតិ​ និង​ការ​ចូល​ដំណេក​ដ៏​ល្អ​ក្នុង​ពេល​យប់​ត្រូវ​បាន​រំខាន​ ។​
    ៣.​ កំរិត​អ័រម៉ូន​៖​ ចំនុច​សំខាន់​បំផុត​នៃ​ការ​ភ្ញោ​ចរប​ស់រាង​កាយ​ជា​ធម្មតា​ទៅ​លើ​ចំណង់​ផ្លូវភេទ​ គឺ​អ័រម៉ូន​ Testosterone​ ។​ មនុស្ស​ប្រុស​ជា​ច្រើន​តែងតែ​មានការ​រ​យល់​ច្រ​លំ​ក្នុង​ការ​ធ្វើតេស្ត​មើល​កំរិត​អ័រម៉ូន​ Testosterone​ ក្នុង​ឈាម​នៅ​ពេល​ដែល​មានការ​ថយ​ចុះ​ចំណង់​ផ្លូវភេទ​ ។​ ខណៈ​ពេល​ដែល​ព័ត៌មាន​ដែល​ទទួល​បាន​ប្រហែលជា​អាច​បញ្ជាក់​កាន់តែ​ច្បាស់​អំពី​កំរិត​អ័រម៉ូន​របស់​មនុស្ស​ប្រុស​ ហើយ​កាលណា​ដែល​អ័រម៉ូន​ Testosterone​ ច្រើន​មាន​ន័យ​ថា​ចំណង់​ផ្លូវភេទ​ដែល​គេ​មាន​ក៏​ច្រើន​ទៅ​តាម​នឹង​ដែរ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ កាលណា​ដែល​កំរិត​អ័រម៉ូន​ Prolactin​ និង​ SHBG​ (Sex​ Hormone​ Binding​ Globulin)​ ច្រើន​ពេក​អាច​ធ្វើ​អោយ​រាំងស្ទះ​ដល់​ចំណង់​ផ្លូវភេទ​បាន​ ។​ ដូច្នេះ​នៅ​ពេល​ដែល​មានការ​សង្ស័យ​ទៅ​លើ​អ័រម៉ូន​ ការ​ធ្វើតេស្ត​ឈាម​ទាំងនេះ​ត្រូវ​តែ​មាន​សារៈសំខាន់​ដើម្បី​រក​មើល​កំរិត​អ័រម៉ូន​ Testosterone,​ Prolactin,​ និង​SHBG​ ។​
    ៤.​ មាន​បញ្ហា​៖​ នៅ​ពេល​ដែល​មនុស្ស​ប្រុស​មាន​អារម្មណ៍​ថា​ដូច​ជា​គ្មាន​មុខមាត់​អ្វី​នៅ​ក្នុង​សង្គម​ដែល​គេ​រស់​នៅទេ​ នោះ​នឹង​ធ្វើ​អោយ​ចំណង់​ផ្លូវភេទ​មានការ​ធ្លាក់​ចុះ​ ។​ ការ​បាក់ទឹកចិត្ត​ប្រហែលជា​មានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ប៉ុន្តែ​មិន​រហូត​នោះ​ទេ​ ។​ បញ្ហា​អាច​កើតឡើង​នៅ​ក្នុង​កន្លែងធ្វើការ​ ពេល​ចេញពី​ធ្វើការ​ ប្រឈម​មុខ​នឹង​ការ​ស្លាប់​របស់​សមាជិកគ្រួសារ​ណា​ម្នាក់​ ដែល​វា​សុទ្ធសឹងតែ​ធ្វើ​អោយ​អស់សង្ឃឹម​ និង​ជំនឿ​ក្នុង​ឆាកជីវិត​ ហើយ​ការ​ចង់បាន​នៃ​ចំណង់​ផ្លូវភេទ​ក៏​ធ្លាក់​ទៅ​ក្នុង​ការ​អស់សង្ឃឹម​ផង​ដែរ​ ។​
    ៥.​ អស់ជំនឿ​នៃ​ការ​រួម​ភេទ​៖​ មនុស្ស​ប្រុស​មួយ​ចំនួន​នឹង​ចេញ​ឆ្ងាយ​ពី​ការ​រួម​ភេទ​ដោយ​មិន​ផ្តល់​នូវ​ការ​រីករាយ​ ឬ​ពេញចិត្ត​សំរាប់​គេ​ ។​ ការ​ខ្វះ​នូវ​ការ​ពេញចិត្ត​ក្នុង​ពេល​រួម​ភេទ​អាច​ទាក់ទង​នឹង​រឿង​សំខាន់ៗ​ជា​ច្រើន​ដែល​ដៃគូរ​របស់​គាត់​បាន​ប្រព្រឹត្តិ​ក្នុង​ពេល​រួម​ភេទ​ ឬ​ទាក់ទង​នឹង​រូប​ស​ម្ប​តិ្ត​របស់​ដៃគូរ​ ។​ គាត់​ប្រហែលជា​មាន​អារម្មណ៍​ថា​ ការ​ផ្តល់​អោយ​គាត់​បែប​នេះ​គឺ​មិន​យុត្តិធម៌​ទេ​ ។​ វា​ប្រហែលជា​ត្រូវការ​ធ្វើការ​អោយ​បាន​ច្រើន​ជាង​នេះ​ ។​ គាត់​ប្រហែលជា​មាន​ចំណង់​ផ្លូវភេទ​ដែល​អាច​ធ្វើ​អោយ​ដៃគូ​របស់​គាត់​មិន​អាច​ផ្តល់​អោយ​បាន​ព្រោះថា​ការ​សម្តែង​របស់​គាត់​ធ្វើ​អោយដៃ​គូរ​រួម​ភេទ​ខ្លាច​ ។​
    ៦.​ ដៃគូរ​មិន​យល់ព្រម​៖​ នៅ​ពេល​ដែល​មានការ​លំបាក​រវាង​នៃ​គូរ​ទាំង​សងខាង​ មនុស្ស​ប្រុស​ជា​ច្រើន​នឹង​មិន​ចង់​រួម​ភេទ​ទៀត​ ឬ​បដិសេធន៍​នូវ​សំណើរ​របស់​ដៃគូរ​ដើម្បី​រួម​ភេទ​ ។​ មនុស្ស​ប្រុស​មួយ​ចំនួន​តែង​ដាក់​ទណ្ឌកម្ម​ដល់​ដៃគូរ​របស់​ខ្លួន​ដោយ​មិន​ព្រម​រួម​ភេទ​ជាមួយ​ ប៉ុន្តែ​អ្នកខ្លះ​ទៀត​មិនមែន​យក​បញ្ហា​ដាក់​ទណ្ឌកម្ម​នេះ​ជា​ធំ​នោះ​ទេ​ តែ​ពួក​គេ​មិន​អាច​ផ្តោតអារម្មណ៍​ដើម្បី​រួម​ភេទ​បាន​នៅ​ពេល​ដែល​បញ្ហា​មិន​ទាន់​បាន​ដោះស្រាយ​ ។​
    ៧.​ ភាព​តានតឹង​៖​ ភាព​តានតឹង​អាច​កើតឡើង​ក្នុង​ទំ​រង​ជា​ច្រើន​ប្រភេទ​ដូច​ជា​ វិបត្តិ​នៃ​បញ្ហា​ហិរញ្ញវត្ថុ​ សមាជិកគ្រួសារ​ ឬ​បុគ្គល​ផ្ទាល់​មាន​ជំងឺ​ មានការ​ប្រ​គួ​ត​ប្រជែង​ក្នុង​កន្លែងធ្វើការ​ ខ្វល់ខ្វាយ​ពី​ការ​ថែទាំ​ឪពុក​ម្តាយ​ និង​បញ្ហា​ទៅ​លើស​មា​ជិត​គ្រួសារ​ ។​ ពិត​ណាស់​ វា​ពិតជា​មាន​បញ្ហា​ច្រើន​ណាស់​ដែល​ធ្វើ​អោយ​កើត​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​ ។​
    ៨.​ ការ​ជួយ​ខ្លួនឯង​រំខាន​ដល់​ការ​រួម​ភេទ​ជាមួយ​ដៃគូរ​៖​ នេះ​គឺជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​ចាប់តាំងពី​មានការ​រីក​ដុះដាល​នៃ​វិស័យ​អ៊ី​ន​ធើ​ណិ​តម​ក​ ។​ វា​ហាក់បីដូចជា​មាន​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ក្នុង​វិស័យ​នេះ​យល់​ឃើញ​ថា​ មនុស្ស​ប្រុស​ជា​ច្រើន​ដែល​មិន​បាន​រក​ធនធាន​ណា​សំរាប់​ភ្ញោ​ច​អារម្មណ៍​ផ្លូវភេទ​ (​ទស្សនាវដ្តី​ន៍​ វី​ដេ​អូ​ ភាពយន្ត​)​ ទេ​ តែ​បែរជា​ងាក​មក​រក​ការ​មើលរូប​ភាព​តាម​រយៈ​អ៊ី​ន​ធើ​ណេ​ត​ដើម្បី​ដាស់​ការ​សំរើប​ផ្លូវភេទ​ទៅ​វិញ​ ។​ សំរាប់​គូរ​ស្វាមីភរិយា​មួយ​ចំនួន​ បញ្ហា​ខាងលើ​នេះ​អាច​ធ្វើ​អោយ​មានការ​ខ្វាយខ្វល់​ជា​ច្រើន​សំរាប់​ពួក​គេ​ជា​ពិសេស​ការ​មើលរូប​ភាព​ដើម្បី​ជា​ជំនួយ​ដល់​ការ​រួម​ភេទ​តែ​ម្នាក់ឯង​ ហើយ​បែរជា​ទុក​ដៃគូរ​រួម​ភេទ​ចោល​ទៅ​វិញ​ ។​ មនុស្ស​មួយ​ចំនួន​តែង​ចង់បាន​នូវ​ការ​ជំនួស​ដោយ​មិន​រួម​ភេទ​ជាមួយ​គ្នា​ ប៉ុន្តែ​ដៃ​គួរ​ខ្លះ​ទៀត​មានការ​សាំ​ចិត្តនឹង​ការ​ធ្វើ​ដូច្នេះ​ ហើយ​មិន​សប្បាយចិត្ត​ទៀត​ផង​ ។​
    ៩.​ខ្លាច​នូវ​ភាព​ស្និទ្ធស្នាល​៖​ មនុស្ស​ប្រុស​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ដៃគូរ​គួរ​អោយ​រ៉ូ​មែន​ទិច​រហូត​ដល់​ជិត​ក្លាយជា​បងប្អូន​ទៅ​ហើយ​ ។​ ការ​ទំនាក់ទំនង​ដែល​ពួក​គេ​ធ្លាប់​មាន​ពី​មុន​មក​ធ្វើ​អោយ​កំរិត​នៃ​ភាព​ស្និ​ទ្ធិ​ស្នាល​បន្ថែម​អោយ​ការ​ស្និ​ទ្ធិ​ស្នាល​លើ​ការ​រួម​ភេទ​ក៏​ខ្ពស់​ទៅ​តាម​គ្នា​ដែរ​ ។​ វា​ប្រហែលជា​ពិបាក​ក្នុង​ការ​ស្រមើស្រមៃ​ថា​មនុស្ស​ម្នាក់​អាច​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​បាន​ ហើយ​នេះ​ក៏​ជា​ប្រការ​មួយ​ជំរុញ​អោយ​អ្នកឯកទេស​ខាង​ផ្លូវភេទ​ជា​ច្រើន​យល់​ជា​ វា​គឺជា​បញ្ហា​ចម្បង​មួយ​ដែល​បណ្តាល​អោយ​មានការ​ថយ​ចុះ​នៃ​ការ​រួម​ភេទ​សំរាប់​គូរ​ស្វាមីភរិយា​ ។​
    ១០.​ ពិបាក​ក្នុង​ការ​បំពេញ​មុខងារ​ផ្លូវភេទ​៖​ មនុស្ស​ប្រុស​ជា​ច្រើន​ដែល​មាន​បញ្ហា​ងាប់​លិង្គ​ ឬ​យល់​ថា​ពួក​គេ​ឆាប់​ចេញ​ទឹកកាម​ពេក​ និង​អាច​ធ្វើ​អោយ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ការ​រួម​ភេទ​ជាមួយ​ដៃគូរ​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ការ​ប្រឈម​មុខ​នឹង​អ្វី​ដែល​ធ្វើ​អោយ​អារម្មណ៍​កើតជា​ការ​បរាជ័យ​ ជា​ពិសេស​ទៅ​លើ​ទំនៀមទម្លាប់​ដែល​ដដែលៗ​ សុទ្ធសឹងតែ​ធ្វើ​អោយ​មនុស្ស​ប្រុស​គ្រប់​គ្នា​មិន​ចង់​រួម​ភេទ​តទៅ​ទៀត​ ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.