ហេតុ​អ្វី​អ្នក​ទឹកនោម​ផ្អែម​ប្រឈម​នឹង​បញ្ហា​លិង្គ​ងាប់​?​

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • ហេតុ​អ្វី​បានជា​មនុស្ស​ប្រុស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ខ្លះ​មាន​បញ្ហា​លិង្គ​ ?
    មូលហេតុ​ដែល​មនុស្ស​ប្រុស​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ មិន​អាច​អោយ​លិង្គ​រឹង​បាន​ គឺ​មានការ​ពាក់ព័ន្ធ​ច្រើន​យ៉ាង​ ជាមួយ​ការ​ខូចខាត​សរសៃប្រសាទ​ សរសៃឈាម​ និង​មុខងារ​របស់​សាច់ដុំ​ផង​ដែរ​ ។​ ដើម្បី​អោយ​លិង្គ​រឹង​បាន​ លុះត្រាតែ​មានការ​ចូលរួម​របស់​ សរសៃឈាម​ សរសៃប្រសាទ​ អ័ក​ម៉ូ​ន​មនុស្ស​ប្រុស​នៅ​ធ្វើការ​ល្អ​ និង​ ការ​ភ្ញោ​ច​អារម្មណ៍​រួម​ភេទ​ ។​ ជំងឺ​ទឹកនោមផ្អែម​ អាច​បង្ក​អោយ​ខូចខាត​ សរសៃឈាម​ និង​សរសៃប្រសាទ​ដែល​គ្រប់គ្រង​ក្នុង​ការ​ឡើង​រឹង​របស់​លិង្គ​បាន​ ។​ ហេតុ​ដូច្នេះ​ហើយ​ ទោះបីជា​អ្នកមាន​អ័រម៉ូន​មនុស្ស​ប្រុស​ធម្មតា​ និង​ចង់​ធ្វើការ​រួម​ភេទ​ក៏​ដោយ​ អ្នក​នៅ​តែ​មិន​អាច​ អោយ​លិង្គ​របស់​អ្នក​ឡើង​រឹង​បាន​ឡើយ​ ។​
    តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​អោយ​អ្នកជំងឺ​ទឹកនោមផ្អែម​ចៀស​ផុត​បញ្ហា​លិង្គ​ងាប់​នេះ​ ?
    មនុស្ស​ប្រុស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ ដែល​មាន​បញ្ហា​លិង្គ​ងាប់​អាច​ប្រើ​ថ្នាំលេប​ដូច​ជា​ Viagra,​ Cialis​ ឬ​Levitra​ ។​ ទោះបីជា​យ៉ាងណា​នេះ​ក្តី​ ដោយសារ​តែ​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​នឹង​មាន​បញ្ហា​បេះដូង​របស់​ពួក​គេ​ ថ្នាំ​ទាំងអស់​ខាងលើ​ ប្រហែលជា​មិន​សម​ស្រប​សំរាប់​ពួក​គេ​នោះ​ទេ​ ព្រោះ​វា​អាច​បង្ក​អោយ​មាន​ ការ​ប្រតិកម្ម​គ្នា​ជាមួយ​ថ្នាំ​សំរាប់​ព្យាបាល​បេះដូង​ ហើយ​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ផង​ដែរ​ ។​ដូច្នេះ​អ្នក​គួរតែ​មានការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​នូវ​ការ​ព្យាបាល​មួយ​ដែល​ល្អ​បំផុត​ ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.