ស្ងួតទ្វារមាស:ខ្ញុំគួរធ្វើដូចម្តេច?

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • ទ្វារ​រមាស​ដែល​ទៅ​ជា​ស្ងួត​គឺជា​បញ្ហា​ដែល​ច្រើន​កើតជា​ញឹកញាប់​ចំពោះ​ស្ត្រី​ជា​ច្រើន​ ក្នុង​ពេល​ និង​ក្រោយ​ពេល​រាំងរដូវ​ ។​ប៉ុន្តែ​មនុស្ស​ស្រី​គ្រប់​វ័យ​ក៏​អាច​កើត​មាន​បញ្ហា​នេះ​ដែរ​ ខណៈ​ពេល​មិនសូវ​មាន​ភាព​រំអិល​នៅ​ក្នុង​ទ្វារមាស​ ។​ ភាព​ស្ងួត​របស់​ទ្វារមាស​ជា​សញ្ញា​របស់​ Vaginal​ Atrophy​ (Atrophic​ Vaginitis)​ មាន​ន័យ​ថា​ ជញ្ជាំង​របស់​ទ្វារមាស​ក្លាយទៅជា​ស្តើង​ និង​មានការ​រលាក​ ដោយសារ​តែ​ការ​ថយ​ចុះ​នៃ​អ័រម៉ូន​ Estrogen​ ។​ ការ​ដែល​ធ្វើ​អោយ​ទ្វារមាស​ស្ងួត​យូរៗ​ទៅ​ អ្នក​ប្រហែលជា​មានការ​រមាស់​ និង​មាន​អារម្មណ៍​ថា​ មាន​ឃ្មុំ​ទិច​ នៅ​ជុំវិញ​ច្រក​ខាងក្រៅ​ និង​មួយ​ភាគ​បី​ខាងក្រោម​ របស់​ទ្វារមាស​ ។​ បញ្ហា​នេះ​អាច​អោយ​អ្នកមាន​ភាព​មិន​សុខ​ស្រួល​ក្នុង​ពេល​រួម​ភេទ​ផង​ដែរ​ ។​ ភាគច្រើន​ភាព​រំអិល​របស់​ទ្វារមាស​ផ្សំ​ឡើង​ដោយ​ ទឹកថ្លាៗ​ដែល​ជ្រាប​ចេញពី​ជញ្ជាំង​របស់​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​ទ្វារមាស​ ។​ នៅ​ពេល​អ្នកមាន​សំរើប​រួម​ភេទ​ ធ្វើ​អោយ​លំហូរ​ឈាម​ចូល​សរីរាង្គ​ខាងក្នុង​អាង​ត្រគៀក​កាន់តែ​ច្រើន​ ហើយ​ធ្វើ​អោយ​ទឹករំអិល​ក្នុង​នោះ​ ក៏​ចេញ​ច្រើន​ផង​ដែរ​ ។​ ប៉ុន្តែ​ដំណើរការ​ទាំងនេះ​មានការ​រាំងស្ទះ​ ប្រសិនបើ​មាន​បំរែបំរួល​អ័រម៉ូន​នៅ​ពេល​រាំងរដូវ​ សំរាក​កូន​ និង​បំបៅ​ដោះ​កូន​ ។
    រោគ​សញ្ញាអ្វីដែលប្រាប់ថាខ្ញុំអាចមានបញ្ហាសស្ងួតទ្វារមាស?
    ភាព​ស្ងួត​របស់​ទ្វារមាស​ មាន​សញ្ញា​ដូច​ជា​៖
    • ​រមាស់​
    • ​ក្រហាយ​
    • ​ឈឺ​
    • ​មាន​ហូរ​ឈាម​រិញៗ​ ពេល​រួម​ភេទ​
    • ​ឧ​ស្សហ៍​បត់ជើងតូច​
    មូលហេតុ
    មាន​លក្ខខណ្ឌ​ជា​ច្រើន​ដែល​ធ្វើ​អោយ​មាន​ទ្វារមាស​របស់​អ្នក​ក្លាយទៅជា​ស្ងួត​ដូច្នេះ​៖
    • ការ​ថយ​ចុះ​នៃ​អ័រម៉ូន​ estrogen៖​ ការ​ថយ​ចុះ​នៃ​អ័រម៉ូន​មួយ​នេះ​គឺជា​មេ​មូលហេតុ​ដែល​ធ្វើ​អោយ​ស្ងួត​ទ្វារមាស​ ។​ Estrogen​ គឺជា​អ័រម៉ូន​របស់​មនុស្ស​ស្រី​ ដែល​វា​មាន​តួនាទី​ជួយ​អោយ​ជាលិការ​របស់​ទ្វារមាស​មាន​សុខភាព​ល្អ​ តាម​រយៈ​ការ​សម្របសម្រួល​នូវ​ភាព​រំអិល​របស់​ទ្វារមាស​ ភាពយឺត​របស់​ជាលិការ​ និង​ ផ្តល់​ជា​ជាតិ​អាស៊ីត​ ។​ កត្តា​ទាំងនេះ​បង្កើត​បានជា​ប្រព័ន្ធ​ការពារ​ទ្វារមាស​ និង​កុំអោយ​មាន​ជំងឺ​ក្នុង​ផ្លូវ​តម្រងនោម​ ជា​លក្ខណៈ​ធម្មជាតិ​ ។​ ប៉ុន្តែ​នៅ​ពេល​អ័រម៉ូន​ estrogen​ មានការ​ថយ​ចុះ​ មាន​ន័យ​ថា​ប្រព័ន្ធ​ការពារ​របស់​អ្នក​ចុះ​ខ្សោយ​ និង​ធ្វើ​អោយ​ស្រទាប់​របស់​ទ្វារមាស​កាន់តែ​ស្តើង​ទៅៗ​ ពុំ​សូវ​មាន​ភាពយឺត​ និង​បង្ក​អោយ​មាន​ភាព​ផុយ​ស្រួយ​ ។​ កំរិត​អ័រម៉ូន​ estrogen​ មានការ​ថយ​ចុះ​ដោយសារ​ហេតុផល​មួយ​ចំនួន​ដូច​ជា​៖
      • ​រាំងរដូវ​ ឬ​ជិត​អស់​រដូវ​
      • ​ទើប​សម្រាលកូន​រួច​
      • ​បំបៅ​ដោះ​កូន​
      • ​មាន​បញ្ហា​លើ​ក្រពេញ​អូវែរ​(​ Ovaries)​ ដោយសារ​ការ​ព្យាបាល​ជំងឺមហារីក​ ដូច​ជា​ការ​បាញ់​កាំរស្មី​ ប្រើ​ថ្នាំ​អ័រម៉ូន​ និង​ថ្នាំ​គីមី​
      • ​ការ​វះកាត់​ក្រពេញ​អូវែរ​(​ Ovaries)​ ចេញ​
      • ​ប្រព័ន្ធ​ភាពស៊ាំ​មិន​ប្រក្រតី​
      • ​ជក់បារី​
    • ​ការ​ប្រើប្រាស់​ថ្នាំ​៖​ ថ្នាំ​ព្យាបាល​អា​ឡែ​រ​ហ្ស៊ី​ ថ្នាំ​ផ្តាសាយ​ និង​ពពួក​ថ្នាំ​ប្រឆាំង​នូវ​ការ​ធ្លាក់​ទឹកចិត្ត​ សុទ្ធតែ​ធ្វើ​អោយ​ថយ​ចុះ​នូវ​សំណើម​ក្នុង​រាង​កាយ​របស់​អ្នក​ ក្នុង​នោះ​មាន​ ទ្វារមាស​ដែរ​ ។​ ថ្នាំ​ ប្រ​ឆាំ​នឹង​អ័រម៉ូន​ estrogen​ (Anti-estrogen)​ ដែល​ប្រើ​សំរាប់​ព្យាបាល​ជំងឺមហារីក​ដោះ​ សុទ្ធតែ​ធ្វើ​អោយ​ទ្វារមាស​ស្ងួត​ ។​
    • ​ចង្កោម​រោគ​សញ្ញា​ Sjogren’s​ ៖​ នេះ​ជា​ជំងឺ​ autoimmune​ ដែល​ប្រព័ន្ធ​ការពារ​រាង​កាយ​ធ្វើការ​វាយប្រហារ​ខ្លួនឯង​ ។​ លើស​ពី​នេះ​ទៀត​ វា​មាន​បង្ក​ជា​សញ្ញា​ដូច​ជា​ ស្ងួត​ភ្នែក​ ស្ងួត​មាត់​  និង​ អោយ​ស្ងួត​ទ្វារមាស​ដែរ​ ។​
    • ​ការ​ប្រើ​ទឹក​សំអាត​ទ្វារមាស​៖​ ដំណើរ​ក្នុង​ការ​សំអាត​ទ្វារមាស​ ជាមួយ​ទឹក​សំអាត​នោះ​ គឺ​ធ្វើ​អោយ​មានការ​រាំងស្ទះ​នូវ​ តុល្យភាព​ធម្មតា​របស់​សារជាតិ​គីមី​ នៅ​ក្នុង​ទ្វារមាស​ និង​បង្ក​អោយរ​លាក​ទ្វារមាស​ (vaginitis)​ ។​ ហេតុនេះ​ហើយ​ទើប​វា​ក្លាយជា​បញ្ហា​ដែល​ធ្វើ​អោយ​ទ្វារមាស​មាន​សភាព​ស្ងួត​ ឬ​ក្រហាយ​ ។​
    គ្រូពេទ្យធ្វើតេស្ត​ និង​​រោគវិនិច្ឆ័យ​របៀបណា?
    ការ​វិនិច្ឆ័យ​ថា​ទ្វារមាស​មាន​ភាព​ស្ងួត​ អាច​ធ្វើ​ឡើង​ដោយ​៖
    • ​ពិនិត្យ​លើ​អាង​ត្រគៀក​៖​ គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​តាម​រយៈ​ ការ​មើល​លើ​ប្រដាប់បន្តពូជ​ខាងក្រៅ​ ដូច​ជា​ ទ្វារមាស​ និង​មាត់ស្បូន​ ហើយ​ធ្វើការ​ស្ទាប​លើ​សរីរាង្គ​ខាងក្នុង​អាង​ត្រគៀក​ ដើម្បី​រក​នូវ​សញ្ញា​របស់​ជំងឺ​អី្វ​មួយ​ ។​
    • Pap​ test៖​ គ្រូពេទ្យ​ធ្វើការ​កោស​យក​នូវ​កំទេច​នៅ​លើ​មាត់ស្បូន​ ហើយ​មើល​តាម​មីក្រូ​ទស្សន៍​។​ ពេល​ខ្លះ​ក៏​កោស​យក​ទឹករំអិល​ក្នុង​ទ្វារមាស​ មក​ពិនិត្យ​រក​នូវ​សញ្ញា​របស់​ការ​រលាក​ទ្វារមាស​ ឬ​ដើម្បី​បញ្ជាក់​ពី​ការ​ប្រែប្រួល​របស់​ទ្វារមាស​ ក្នុង​ពេល​ខ្វះ​អ័រម៉ូន​ estrogen​ ។​
    • ​ធ្វើតេស្ត​ទឹកនោម​៖​ ការ​ផ្តល់​ទឹកនោម​ទៅ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​វាយតំលៃ​ លើ​ស្ថានភាព​របស់​ទឹកនោម​ ក្នុង​ករណី​មានការ​ទាក់ទង​នឹង​បញ្ហា​តម្រងនោម​ ។​
    ការ​ព្យាបាល​ និង​ការ​ប្រើប្រាស់​ថ្នាំ
    ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​ Estrogen​ លើ​ទ្វារមាស​
    ជា​ទូទៅ​ ការ​ព្យាបាល​លើ​ទ្វារមាស​ដែល​ស្ងួត​ គឺ​មានការ​ពេញ​និយម​លើ​ការ​ប្រើ​ជា​អ័រម៉ូន​ estrogen​ ជា​លក្ខណៈ​លាប​ (Vaginal)​ ជាង​ លេប​ ដោយសារ​តែ​វា​មាន​ប្រសិទ្ធភាព​ជាង​ ។​ ការ​លាប​ estrogen​ លើ​ទ្វារមាស​ ធ្វើ​អោយ​អ័រម៉ូន​នេះ​ចូល​ទៅ​ក្នុង​ចរន្តឈាម​បាន​ ប៉ុន្តែ​ មាន​កំរិត​តិចតួច​បំផុត​ ។​ អ័រម៉ូន​ estrogen​ ដែល​ប្រើ​លើ​ទ្វារមាស​ គឺ​មិន​មានការ​ប៉ះពាល់​ និង​អោយ​ចុះ​ថយ​នូវ​អ័រម៉ូន​ testosterone​  (​ជា​អ័រម៉ូន​ដែល​សំខាន់​ក្នុង​ការ​ធ្វើ​អោយ​ការងារ​ផ្លូវភេទ​មានដំនើរ​ការ​ល្អ​ )​ ទេ​ ។​ ថ្នាំ​អ័រម៉ូន​ estrogen​ សំរាប់​ប្រើ​លើ​ទ្វារមាស​មាន​ច្រើន​បែប​ដូច​ជា​៖
    • ជា​ក្រែ​ម​ (Estrace,​ Premarin,​ others)៖​ អ្នក​អាច​លាប​វា​ផ្ទាល់​លើ​ទ្វារមាស​ ដែល​ជា​ធម្មតា​គួរតែ​ប្រើ​ពេល​ចូល​ដេក​ជា​រៀងរាលថ្ងៃ​ ក្នុង​ពីរ​បី​ស​ប្តា​ហ៍​ដំបូង​ បន្ទាប់​មក​ទើប​លាប​តែ​ពីរ​ទៅ​បី​ដង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយ​អាទិត្យ​ក្រោយៗ​ទៀត​ ។​
    • ជា​កង​ (Estring)៖​ ជា​កង​ដែល​ទន់​ ហើយ​មានការ​បត់បែន​បាន​ សំរាប់​ដាក់​ក្នុង​ផ្នែក​ខាងលើ​ របស់​ទ្វារមាស​ ។​ កង​នេះ​ ពេល​ដាក់​ចូល​បាន​ត្រឹមត្រូវ​ហើយ​ វា​បញ្ចេញ​នូវ​ អ័រម៉ូន​ estrogen​ មក​ក្នុង​ទ្វារមាស​តែ​ម្តង​ ហើយ​ត្រូវ​ដូរ​ចេញ​ជា​រៀង​រាល់​ 3​ខែ​ម្តង​។​
    • ​ជា​ថ្នាំ​គ្រាប់​ (Vagifem)៖​ នេះ​ជា​មធ្យោបាយ​មួយ​ដោយ​ធ្វើការ​ដាក់​ថ្នាំ​គ្រាប់​ estrogen​ ចូល​ក្នុង​ ទ្វារមាស​ ហើយ​ត្រូវធ្វើ​រាល់ថ្ងៃ​ ក្នុង​រយៈពេល​ ២​អាទិត្យ​ដំបូង​ នឹង​២​ដង​ក្នុង​មួយ​អាទិត្យ​សំរាប់​ ស​ប្តា​ហ៍​ក្រោយៗ​ទៀត​ ។​
    ប្រសិនបើ​ភាព​ស្ងួត​របស់​ទ្វារមាស​មានការ​ពាក់ព័ន្ធ​នឹង​ ការ​រាំ​រដូវ​ ជា​កំរិត​មធ្យម​ ឬ​ធ្ងន់ធ្ងរ​ ហើយ​មាន​រោគ​ សញ្ញា​បន្ថែម​ដូច​ជា​ ក្តៅស្អុស​បែកញើស​ពេញ​ខ្លួន​ពេល​យប់​ (Hot​ Flash)​ គ្រូពេទ្យ​អាច​ផ្តល់​អោយ​អ្នក​ប្រើ​ជា​ថ្នាំ​គ្រាប់​ estrogen​ សំរាប់​លេប​ ជា​ជេ​ល​ ឬ​ជា​កង​ ដែល​មាន​កំរិត​ estrogen​ ខ្ពស់​ និង​ប្រើ​ជាមួយ​គ្នា​នឹង​ Progestin​ ។​
    របៀប​រស់នៅ​ និង​ការ​ប្រើប្រាស់​ថ្នាំ​នៅផ្ទះ
    ប្រើ​ផលិតផល​ដែល​អោយ​ទ្វារមាស​មាន​ភាព​រំអិល​ និង​មាន​សំនើម​
    • ​ថ្នាំ​អោយ​មាន​រំអិល​ (Atroglide,​ K-Y)៖​ ទឹករំអិល​ដែល​មាន​ជាតិ​បាស​ អាច​ធ្វើការ​លាប​លើ​ផ្នែក​ខាងក្រៅ​របស់​ទ្វារមាស​បាន​ ហើយ​ចូរ​ធ្វើ​ដូច្នេះ​មុន​ពេល​សូក​លិង្គ​ចូល​ក្នុង​ពេល​រួម​ភេទ​ ។​
    • ​ថ្នាំ​អោយ​មាន​សំនើម​ (Replens,​ Lubrin)៖​ ផលិតផល​នេះ​ធ្វើ​អោយ​សំនើម​ទ្វារមាស​របស់​អ្នក​អោយ​នៅ​ធម្មតា​ ហើយ​បំបាត់​នូវ​ភាព​ស្ងួត​បាន​ក្នុង​រយៈពេល​ ៣​ថ្ងៃ​ ដោយ​ប្រើ​តែ​មួយ​មុខ​នេះ​ ។​ ប្រើ​ថ្នាំ​ប្រភេទ​នេះ​អាច​ជួយ​ការពារ​អ្នក​ពី​ការ​ដែល​អាច​វិវត្តន៍​ទៅ​ជា​ ស្ងួត​ទ្វារមាស​ផង​ដែរ​ ។
    ត្រូវ​តែ​ទទួលយក​នូវ​សំនើរ​ដើម្បី​រួម​ភេទ
    ភាព​ស្ងួន​របស់​ទ្វារមាស​ជា​ម្តងម្កាល​ កើតឡើង​នៅ​ពេល​ដែល​អ្នក​មានការ​ថយ​ចុះ​ការ​សំរើប​ក្នុង​ពេល​រួម​ ភេទ​ ។​ បង្កើន​ពេលវេលា​សំរាប់​ដែ​គូរ​របស់​អ្នក​ ដើម្បី​អោយ​ខ្លួន​របស់​អ្នក​អាច​មាន​សំរើប​ក្នុង​ការ​រួម​ភេទ​ និង​អោយ​មាន​ភាព​រំអិល​ក្នុង​ទ្វារមាស​ជាមួយ​គ្នា​ដែរ​ ។​ កត្តា​នេះ​អាច​ជួយ​អោយ​អ្នក​ពិភាក្សា​ជាមួយ​ដែ​គូ​ របស់​អ្នក​បាន​ថា​ តើ​ធ្វើ​យ៉ាងដូចម្តេច​ទើប​មាន​អារម្មណ៍ល្អ​ ។​
    កុំ​ប្រើ​ផលិតផល​ផ្តេសផ្តាស
    តាម​ការ​គិត​មើលទៅ​ អ្នក​ប្រហែលជា​មាន​បំនង​ចង់​ប្រើ​អ្វី​ផ្សេងៗ​ដើម្បី​អោយ​ខ្លួន​អ្នក​មានការ​ធូរស្បើយ​មក​វិញ​ ដូច្នេះ​អ្នក​ត្រូវ​តែ​ចៀសវាង​ក្នុង​ប្រើ​ផលិតផល​ដូច​ខាងក្រោម​ដូច​ជា​៖
    • ទឹកខ្មេះ​ ទឹកដោះគោ​ ឬ​ផលិតផល​សំអាត​ទ្វារមាស​ដែល​មិន​ត្រឹមត្រូវ​
    • ​ជេ​លលា​ប​ស្បែក​
    • ​សាប៊ូ​ដុស​ខ្លួន​
    • ​ត្រាំ​ខ្លួន​នៅ​ក្នុង​ទឹក​អាង​ពពុះ​សាប៊ូ



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.