​វិធី​ធ្វើ​ប្រហុក​ដុំ

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ប្រហុក​ដុំ​ជា​អាហារ​សម្រាប់​ប្រើ​ទុក​ហូប​បានយូរ​ថ្ងៃ​របស់​មនុស្ស​សម័យ​បុរាណ​ខ្មែរ​យើង ។ អាហារ​ប្រភេទ​នេះ​ត្រូវបាន​កងទ័ព និង​ពលរដ្ឋ​ចេះ​ធ្វើ​ដើម្បី​ប្រើ​ជា​សៀង​ដាក់​ជាប់​តាម​ខ្លួន​ពេល​ធ្វើដំណើរ ឬ​ចេញ​ច្បាំង​ជាមួយ​សត្រូវ​ឈ្លានពាន ។ ការធ្វើ​ប្រហុក​ដុំ​នេះ​គឺ​គេ​បាន​នាំ​យក​សាច់​ត្រី​ដែល​យក​ឆ្អឹង​ចេញ​អស់​ហើយ​យកមក​ចិញ្ច្រាំ​ង​ឲ្យ​ម៉ដ្ឋ រួច​យក​ទៅ​លីង​ឲ្យ​ស្ងួត (​មាន​លក្ខណៈ​ដូច​កំបោរថ្ម​លាយ​ជាមួយ​ខ្សាច់​) រួច​ហើយ​ពូត​ជា​ដុំ ។ ហើយគេត្រូវ​ហាល​រហូត​កន្លះ​ថ្ងៃ ហើយ​សូន្យ​ជា​ដុំ​វែងៗ​ឲ្យ​ទំហំ​ប៉ុន​នឹង​ចេកពងមាន់​ខ្ចប់​នឹង​ស្លឹកចេក ហើយ​អាំង​ភ្លើង​រហូត​ឆ្អិន​ម្តង​ទ​ទៀត ។ វិធី​នេះ​អាច​ជួយ​ឲ្យ​រក្សា​ទុកប្រហុក​បាន​រាប់​ខែ ៕​ (អ.ស)



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.