អាមេរិក ទាមទារឲ្យបិទ ធនាគារ កណ្តាល អ៊ីរ៉ង់

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • Photo by DAP-NEWSវ៉ាស៊ីនតោន៖ មន្រ្តីជាន់ខ្ពស់ របស់អាមេរិក កាលពីថ្ងៃ ព្រហស្បតិ៍ ទី១២ ខែមករា ម្សិលមិញនេះ បាននិយាយ ដោយត្រង់ពីបំណងរបស់ខ្លួន ជាលើកដំបូង ជុំវិញការដាក់ទណ្ឌកម្ម ថ្មីទៅលើ ប្រទេសអ៊ីរ៉ង់ ថាអាមេរិកទាមទារ ឲ្យ បិទធនាគារកណ្តាល របស់អ៊ីរ៉ង់ ( CBI ) ចោល។

    យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ ២០១២ នេះថា មន្ត្រីរូប នោះបានប្រាប់អ្នករាយការណ៍ព័ត៌មាន នៅក្នុងលក្ខខណ្ឌអាណាមិកថា ក្នុង ន័យនេះ យើងមានបំណងចង់ បិទធនាគារកណ្តាលរបស់អ៊ីរ៉ង់ចោល ខណៈដែលអាមេរិក មានជំហរក្នុងការ ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ចំពោះការដាក់ទណ្ឌកម្មនេះ ដែល នឹងត្រូវបាន ចុះហត្ថលេខាក្នុងច្បាប់នៅចុងខែនេះហើយ។

    ការដាក់ទណ្ឌកម្មនេះដែរ ជាការទាមទារដ៏ធំមួយ ដែលផ្តោតទៅលើ រដ្ឋាភិបាលទីក្រុង តេអ៊ីរ៉ង់ចំពោះកម្មវិធី អាវុធនុយក្លេអ៊ែរ, ចំណែកប្រេងដ៏មានសារៈសំខាន់របស់អ៊ីរ៉ង់ និងតម្រូវ ការរបស់ក្រុមហ៊ុនបរទេស ដែលធ្វើឲ្យមានជម្រើសរវាងការធ្វើពាណិជ្ជកម្មជាមួយប្រទេស អ៊ីរ៉ង់ ឬក៏អាមេរិកនោះ។

    ធនាគារកណា្តលបរទេស ដែលចង់ឲ្យមានការចរចាជាមួយធនាគារកណ្តាលអ៊ីរ៉ង់ ទៅលើការ ផ្លាស់ប្តូរប្រេង ក៏នឹងអាចប្រឈមមុខដែលស្រដៀងគ្នាទៅនឹងការ ដាក់កម្រិតក្រោមច្បាប់ថ្មី នេះផងដែរ ដែលវាបង្កឲ្យមាន ការព្រួយបារម្ភនៃការខូចខាត ចំពោះទំនាក់ទំនងរបស់អាមេរិក ជាមួយនឹងប្រជាជាតិមួយចំនួនជូចជា ចិន និង រុស្ស៊ីផងដែរ។

    មន្រ្តីរូបនោះបានបន្តទៀតថា ប្រសិនបើជាការទទួលខុសត្រូវខាងផ្នែកធនាគារ នៃធនាគារ អាមេរិក ចង់ធ្វើជំនួញ ជាមួយអាមេរិក ហើយពួកគេមានបំណងចង់ធ្វើពាណិជ្ជកម្ម ជាមួយ CBI ឬក៏មានគម្រោងអ្វីមួយជាមួយធនាគារ អ៊ីរ៉ង់នោះ ពួកគេទាំងនោះនឹងមានបញ្ហាជាមួយ អាមេរិកជាមិនខាន។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.