
ក្រដាសប្រាក់ដុល្លារ អូស្ត្រាលី។
កូរ៉េខាងត្បូងៈ ធនាគារឧស្សាហកម្ម របស់កូរ៉េខាងត្បូង ជាគ្រឹះស្ថានផ្តល់ប្រាក់កម្ចីរបស់រដ្ឋ ដែលផ្តោតលើការផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម របស់ប្រទេសគ្រោងនឹងចាប់ផ្តើមបើកទីផ្សារមូលបត្របំណុលជារូបិយប័ណ្ណអូស្ត្រាលី។
គ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានមូលដ្ឋាននៅទីក្រុងស៊េអូលមួយនេះ នឹងលក់មូលបត្របំណុលរយៈពេល៣ឆ្នាំជាប្រាក់ដុល្លារអូស្ត្រាលី នូវទឹកប្រាក់ ២៥០លានដុល្លារអូស្ត្រាលី។ នេះបើតាមលោក Kim Gyu ប្រធានផ្នែកហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារ ដែលបានឲ្យដឹងក្នុងបទសម្ភាសមួយកាលពីថ្ងៃចន្ទ។
លោកបានបន្តទៀតថា ៖«យើងចង់ស្វែងរកទីផ្សារដាច់មុខដូច្នេះមួយដើម្បីបង្ហាញថា ទីផ្សារមូលបត្រកូរ៉េខាងត្បូង ផ្តល់នូវប្រាក់ចំណេញដ៏ទាក់ទាញសម្រាប់វិនិយោគិនអូស្ត្រាលី»។
លោកបានបន្តទៀតថា៖ «នេះមិនមែនជាដំណោះស្រាយតែមួយលើកនោះទេ ពីព្រោះយើងក៏មានគ្រោងនឹងធ្វើការកែលម្អជាច្រើនទៀតសម្រាប់ វិនិយោគិន ដូច្នេះពួកគេអាចនឹងសាំបាននឹងការផ្តល់ជូនរបស់កូរ៉េ»។
ធនាគារ ANZ និង Morgan Stanley ជាអ្នករៀបចំការលក់ មូលបត្រនេះ។ នេះបើតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែករណីនេះជាបញ្ហាឯកជន៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.