ម្សៅឬស៊ុត ចូលទៅបន្តិច ដើម្បីដឹងថា វាក្តៅប៉ុនណា ?
ចំពោះការបំពងត្រីស្រស់ ដែលវះយកឆ្អឹងចេញហើយ ត្រូវតែរង់ចាំឲ្យប្រេងក្តៅខ្លាំងសិន ទើបយកផ្នែកខាងស្បែកត្រី ដាក់ចូលបំពងមុន ព្យាយាមប្រើវែកឆា សង្កត់ត្រី រហូតស្បែកត្រីឈប់រួញ ទើបចំណិតត្រីមិនកោងវៀច បន្ទាប់មក ទើបប្រែត្រីម្ខាងទៀត បំពងម្តង ។
ប៉ុន្តែ បើចង់បំពងត្រីអណ្តែង ឬត្រីផ្ទក់ ដើម្បីឲ្យសាច់បែកជាដុំៗងាយស្រួលយកទៅធ្វើញាំ ឬធ្វើទឹកគ្រឿងនោះ អ្នកគួរយកផ្នែកសាច់ បំពងមុន ព្រោះបើយកផ្នែកស្បែកដាក់បំពងមុន នឹងធ្វើឲ្យសាច់ត្រីរឹង ។ ពេលបំពងត្រូវឧស្សាហ៍យកឈើចុងស្រួច មកកៀសសាច់ត្រី មករួមគ្នា បំពងរហូតលឿងល្អហើយ សឹមស្រង់ឡើង ឲ្យស្រស់ប្រេង ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.