មាន់​ឆា​ទឹកឃ្មុំ មាក់ប្រាង​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ១- គ្រឿងផ្សំ :
    ​    ​សាច់​ភ្លៅ​មាន់​ជាប់​ស្បែក ហាន់​ជា​ដុំៗ ៣០០​ក្រាម​, ម្សៅពោត ១/២​ចានចង្កឹះ​, ម្រេច​ម៉ដ្ឋ ១​ស្លាបព្រា​បាយ​, សាច់​មាក់ប្រាង ហាន់​ជា​ចំណិតៗ ១/២​ចានចង្កឹះ​, ខ្ទឹមបារាំង ហាន់ ១​មើម​, ម្ទេសដៃនាង​ក្រហម ហាន់​ឆ្មារ​តាម​បណ្តោយ ៣​ផ្លែ​, ដៃ​ម​ខ្ទឹម​ហាន់​ជា​កង់ៗ ៣​ដើម​, ខ្ទឹមស​ចិញ្ច្រាំ ១​ស្លាបព្រា​បាយ​, ទឹកឃ្មុំ ២​ស្លាបព្រា​បាយ​, ប្រេងខ្យង ១​ស្លាបព្រា​បាយ​, ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​, ម្សៅ​ស៊ុប​ខ្នរ ២​ស្លាបព្រា​កាហ្វេ​, ទឹកសាប និង​ប្រេងឆា​។​

    ២- វិធី​ធ្វើ :
    ​    ​១. លាយ​ច្របល់​ម្រេច​ម៉ដ្ឋ និង​ម្សៅពោត​ឲ្យ​សព្វ​សាច់មាន់ រួចហើយ​យកទៅ​ចៀន ឲ្យ​ឡើង​ពណ៌​លឿង​ស្រួយ ។ បន្ទាប់មក ដួស​ឡើង ទុក​ឲ្យ​ស្រស់​ប្រេង ។​
    ​    ​២. បំពង​ខ្ទឹមស​ចិញ្ច្រាំ​ឲ្យ​ឈ្ងុយ ហើយ​ថែម​សាច់​មាក់ប្រាង​ចូល ឆា​រហូត​ទាល់តែ​ឆ្អិន មុននឹង​ថែម​ប្រេងខ្យង ទឹកឃ្មុំ និង​ទឹក​បន្តិច​ផង ។ បន្ទប់​មក​ថែម​ទឹកស៊ីអ៊ីវ និង​ម្សៅ​ស៊ុប​ខ្នរ​។​
    ​    ​៣. ដាក់​សាច់មាន​ចៀន​រួចហើយនោះ​ចូល ព្រមទាំង​ម្ទេសដៃនាង ខ្ទឹមបារាំង និង​ដើម​ខ្ទឹម រួច​ឆាប​ន្ត​ឲ្យ​ចូលជាតិ​សព្វ មុននឹង​ដួស​ដាក់​ចាន​ទ​ទូល​ទាន​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.