ខេត្តពោធិ៍សាត់ ៖ គូស្នេហ៍មួយគូដែលមានផ្ទះក្បែរគ្នា និងស្រឡាញ់គ្នាលួចលាក់ឱ្យមេបាទាំងសងខាងដឹង ព្រមទាំងរំលងប្រពៃណីឈានដល់ការរួមរ័កជាមួយគ្នារាប់ភ្លេចមកហើយនោះ ត្រូវបែកការណ៍ដោយសារបងប្អូនខាងស្រីទៅទាន់ ខណៈពេលពួកគេទាំងពីរនាក់កំពុងឡើងឋានសួគ៌នៅគុម្ពោតព្រៃក្រោយផ្ទះ ។ បន្ទាប់ពីធ្លាយរឿងនេះហើយ តួប្រុសត្រូវក្រុមគ្រួសារខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន ទោះបីតួស្រីស្រែកយំពេលឃើញសមត្ថកិច្ចវាយខ្នោះប្រុសស្នេហ៍ក៏ដោយ ។ ករណីនេះបានកើតឡើងកាលពីវេលាថ្ងៃទី៤ មករា វេលាម៉ោង១រសៀលនៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ដែលតួប្រុសឈ្មោះគង់ សាវ៉ៃ អាយុ២៦ឆ្នាំ។
ជាការពិតណាស់ ប្រការដែលខាងស្រីអាចចោទប្រកាន់ឱ្យដាក់បាន គឺដោយសារតួស្រីឈ្មោះអ.មរ អាយុ១៤ឆ្នាំ ។
គង់ សាវ៉ៃ បានរៀបរាប់ប្រាប់ថា ខ្លួននិងនាងអ មរ ផ្ទះនៅក្បែរគ្នាស្រឡាញ់គ្នាតាំងពីឆ្នាំ ២០១០មកម្ល៉េះ ។ រយៈពេល២ឆ្នាំនេះ ពួកគេទាំងពីរតែងលួចរួមរ័កជាមួយគ្នានៅគុម្ពោតព្រៃក្រោយផ្ទះរហូត មិនថាយប់ ឬថ្ងៃនោះទេ បើគិតមកដល់ពេលនេះ ជាង៥០លើកមកហើយ ហើយរាល់ពេលរួមរ័ក ពួកគេស្រុសស្រួលគ្នាគឺពុំមានអ្នកណាបង្ខំអ្នកណាទេ ។ នៅថ្ងៃទី៤ មករា វេលាម៉ោង១រសៀលពួកគេបានណាត់គ្នាទៅក្រោយផ្ទះទៀត ប៉ុន្តែខណៈពេលកំពុងប្រតិបត្តិការនោះ ក៏ស្រាប់តែបងប្អូនខាងស្រីទៅទាន់ ក៏បែកការណ៍ប្តឹងសមត្ថកិច្ចតែម្តង ។ គង់ សាវ៉ៃ បន្តថា តាមពិតដៃគូរបស់ខ្លួនមានអាយុ១៦ឆ្នាំ ហើយ មិនមែន១៤ឆ្នាំទេ ប៉ុន្តែដាក់១៤ឆ្នាំនេះដោយសារម្តាយ និងបងប្អូនខាងស្រីចង់ដាក់ទម្ងន់មកលើខ្លួនឱ្យកាន់តែធ្ងន់ ម្យ៉ាងវិញទៀត ក្រុមគ្រួសារខាងស្រីក៏មានទំនាស់ជាមួយឪពុកម្តាយរបស់ខ្លួនកន្លងមកផង ។ ខ្លួននិងនាងមានបំណងយកគ្នាជាប្តីប្រពន្ធ ប៉ុន្តែពេលនេះមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក៏ចេះតែពន្យារពេលវេលាលួចរួមរ័កគ្នាក្រៅប្រពៃណីទៅ លុះលើកនេះក៏ត្រូវក្រុមគ្រួសារខាងស្រីដឹងបែកការណ៍ធ្វើឱ្យខ្លួនជាអ្នកទោសស្នេហាតែម្តង ។គង់ សាវៃ៉ បន្តថា ខ្លួននៅតែស្រឡាញ់នាង ហើយនាងក៏មិនដាច់ចិត្តពីខ្លួនដែរ ព្រោះថា ពេលប៉ូលិសវាយខ្នោះ ខ្លួននាងបានស្រែកយំដូច្នេះបើសិនជាម្តាយ និងបងប្អូនខាងនាងលើកលែងទោស ខ្លួននឹងទទួលយកនាងរួមរស់ជាមួយគ្នាជាប្តីប្រពន្ធចាប់ពីពេលនេះទៅ តែបើមិនព្រមទេ មានតែខ្លួនដេកគុកតាមច្បាប់ ។

ប៉ូលិសការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនឱ្យដឹងទៀតថា ទោះបីត្រូវរ៉ូវគ្នាធ្លាប់រួមរ័កជាច្រើនលើកមកហើយក៏ដោយ តែពេលនេះក្នុងពាក្យបណ្តឹងខាងស្រីអាយុទើបតែ១៤ឆ្នាំ ជាអនីតិជនត្រូវតែមានទោស ហើយខាងស្រីមិនអនុគ្រោះឱ្យត្រូវតែធ្វើទៅតាមច្បាប់ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.