ក្មេងប្រុស ភ្នែកឆ្មា!

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:
  • តើ​ប្រិយមិត្ត​ធ្លាប់​ស្រមើ​ស្រមៃ​ថា​ មាន​មនុស្ស X-Men ពិត​នៅ​ក្នុង​លោក​នេះ​ទេ?  ស្គាល់​​ប្រភេទ​មនុស្ស​ X-Men ទេ?  បាទ! X-Men ​​ជា​រឿង​​ប្រឌិត​បែប​វិទ្យាសាស្ត្រ​ ដែល​តួរ​អង្គ​​​​ម្នាក់​ៗ​ មាន​សមត្ថភាព​ពិសេស​​​​ពី​ធម្មជាតិ​ ​ខុស​ពី​មនុស្ស​ធម្មតា ដូចជា​ អាច​មើល​ឃើញ​ទី​ងងឹត​ ឬ​ពេល​យប់​បាន​ច្បាស់​ដូច​ពេល​ថ្ងៃ និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត។ ​អូ​ខេ! កុំ​ឲ្យ​​ខាត​ពេល​យូ ​Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​មើល​  ក្មេង​ប្រុស​ជនជាតិ​ចិន​ម្នាក់​ដែល​មាន​អានុភាព​ភ្នែក​ដ៏​អស្ចារ្យ។​  តើ​ពិត​ជា​អស្ចារ្យ​មែន​ ឬ​យ៉ាង​ណា? ហេតុ​អ្វី​ បាន​​គេ​ថា​ ក្មេង​ប្រុស​​ម្នាក់​នេះ​​​​​មាន​ភ្នែក​ឆ្មា​?

    កុមារា ភ្នែក ឆ្មា (Cat-boy) Nong Youhui
    យោង​តាម​​សារព័ត៌មាន​​ Odditycentral News បាន​ឲ្យ​ដឹង​ថា​​ អំពី​ក្មេង​ប្រុស​ជនជាតិ​ចិន​ ដែល​មាន​ភ្នែក​ដូច​ឆ្មា​​ អាច​មើល​ឃើញ​ក្នុង​ទី​ងងឹត​ឈឹង​យ៉ាង​ច្បាស់ បាន​​លេច​ជា​លើក​ដំបូង​កាលពី​ឆ្នាំ ២០០៩។ ក្រុម​វេជ្ជបណ្ឌិត ​ដែល​បាន​ទៅ​ពិនិត្យ​មើល​ភ្នែក​ក្មេង​ប្រុស Nong Youhui ក្នុង​ភូមិ​មួយ ​នៃ​​ខេត្ត Guanxi ប្រទេស​ចិន បាន​និយាយ​ថា ក្មេង​នេះ​កើត​​​មក​​​​​ជា​មួយ​ជំងឺ​​​​ម្យ៉ាង​​​ ​​ដែល​គេ​​ឲ្យ​ឈ្មោះ​ថា luekodermia។ ជំងឺ​ នេះ​ អាច​​​បណ្តាល​ឲ្យ​ភ្នែក​ក្មេង​នេះ ​ចាញ់​ពន្លឺ​​ពេល​ថ្ងៃ ប៉ុន្តែ​ ​​មិន​បង្ករ​បញ្ហាអ្វី​ដល់​​សុខភាព​នោះ​ឡើយ​ ហើយ​​លក្ខណៈ​ពិសេស​នោះ​ គឺ​អាច​ឲ្យ​ក្មេង​នេះ​មើល​ឃើញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ទីងងឹត។
    នាពេល​ថ្មីៗ​នេះ អ្នក​ឯកទេស​ភ្នែក​ម្នាក់ ​បាន​ទៅ​ជួប​នឹង​ក្មេង​ម្នាក់​នោះ  លោក​បាន​កត់​សម្គាល់​ឃើញ​ថា ភ្នែក​របស់ Nong មាន​ពណ៌​ខៀវ​ស្រាល គឺ​ដូច​ជនជាតិ​អឺរ៉ុប​អញ្ចឹង ប៉ុន្តែ​​​មើល​ទៅ​មាន​លក្ខណៈ​​មិន​ធម្មតា​​ និង​​​ប្លែក​​ពី​គេ​ ​គឺ​ខុស​​ពី​ជនជាតិ​អាស៊ី​តែ​ម្ដង។
    ក្នុង​ទី​ងឹតសូន្យ​​​​ឈឹង ហើយប្រសិនបើមានអ្នក​​​បញ្ចាំង​​ភ្លើង​ពិល​ដាក់ ភ្នែក​កុមារ​នេះ​នឹងបញ្ចេញ​ពន្លឺ​ពណ៌​ខៀវ​បៃតង ​​ដូច​​​ភ្នែក​ឆ្មា ហើយ​ពេល​បិទ​ភ្លើង​ពិល ក្មេង​នេះ​អាច​មើល​ឃើញ និង​អាន​បាន​យ៉ាង​ច្បាស់​នៅ​ក្នុង​ទី​ងងឹត​ឈឹង។
    លោក Nong Shihua ​ឪពុក​ ក្មេង​ម្នាក់​នេះ​ បាន​និយាយ​ថា ​​​​ក្រោយ​​ពី​​កូន​គាត់​កើត​​បាន​ពីរ​ខែ​​  ​គាត់​សង្កេត​ឃើញ​ មាន​ភាព​ចម្លែក​ក្នុង​ភ្នែក​កូន​លោក ប៉ុន្តែ​ពេល​​នាំ​​ទៅ​មន្ទីរ​ពេទ្យ វេជ្ជបណ្ឌិត​ប្រាប់​ថា ​​​ភ្នែក​នេះ​មិន​មាន​បញ្ហា​​អ្វី​នោះ​ទេ ហើយ​ថា ភ្នែក​ក្មេង​នឹង​ល្អ​​ដូច​ធម្មតា ពេល​ធំ​ឡើង។ ក្រោយ​មក ​គ្រួសារ​​របស់​លោក​ Nong Shihua​ មិន​សូវ​ខ្វាយ​ខ្វល់​នឹង​បញ្ហា​នេះ​ទេ ​ហើយ​​​ទុក​ឲ្យ Youhui ទៅ​រៀន និង​លេង​ជា​​មួយ​ក្មេងៗ ​អាយុ​ស្របាលៗ​គ្នា​ដូច​ធម្មតា។
    រហូត​ដល់​ថ្ងៃ​មួយ គូ្រ​បង្រៀន​ក្មេង​នេះ ​បាន​កត់​សម្គាល់​ឃើញ​ភាព​ចម្លែក​ក្នុង​ភ្នែក​ក្មេង​នេះ ហើយ​បាន​យក​ពិល​​ចាំង​ភ្លើង​​​ដាក់​ភ្នែក ហើយ​ភ្នែក​ក្មេង Nong Youhui ជះ​ពន្លឺ​ត្រឡប់​មក​វិញ ដូច​ភ្នែក​ឆ្មា។ គ្រូ​ក៏​បាន​សួរ​ក្មេង តើ​អាច​មើល​ឃើញ​ក្នុង​ទី​ងងឹត​បាន​ដែរទេ? ហើយ​សាកល្បង​ឲ្យ​ក្មេង​នេះ ​ចាប់​សត្វ​ល្អិត​ពេល​យប់​ងងឹត​ដោយ​មិន​ប្រើ​ភ្លើង​ពិល។
    ពាក្យ​ចចាម​អារ៉ាម​នេះ​រីក​សុយសាយ ហើយ​អ្នក​សារព័ត៌មាន​ជា​ច្រើន​​បាន​មក​សម្ភាស​ និង​ធ្វើ​តេស្ត​សាក​ល្បង ដោយ​ឲ្យ​ក្មេង​នេះ​ឆ្លើយ​សំណួរ និង​ចំណាំ​សន្លឹក​បៀរ​ក្នុង​ទី​ងងឹត។ ក្មេង​នេះ អាច​ឆ្លង​កាត់​ការ​ធ្វើតេស្ត​​បាន​គ្រប់​យ៉ាង៕

    ប្រភព៖ Odditycentral



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.