FBI ចង់គ្រប់គ្រងព័ត៌មានទាំងអស់នៅលើគេហទំព័រ សង្គម

Posted on
  • Wednesday, February 1, 2012
  • by
  • angco.co
  • in
  • Labels:
  • FBI (ក្រសួងស៊ើបការណ៍របស់អាមេរិក)កំពុងមានបំណងតាមដានព័ត៌មានទាំងអស់ដែលអ្នក
    ប្រើប្រាស់បានបង្ហោះនៅលើបណ្ដាញសង្គម ដូចជា Facebook, Twitter ឬ Myspace ជាដើម 
    ដែលជាកន្លែងអាចបង្ហោះ និងទទួលព័ត៌មានបានច្រើន និងលឿនបំផុត។
    ព័ត៌មានខាងលើ ត្រូវបាន FBI សរសេរលំអិតនៅក្នុងឯកសារ PDF មួយដែលមានកម្រាស់ ១២
    ទំព័រ ពួកគេក៏កំពុងស្វែងរកដៃគូសហការណ៍មួយដើម្បីបង្កើត software សម្រាប់គេហទំព័រ
    មួយដែលអាចតាមដានព័ត៌មានរបស់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្ត។ ដោយសារតែ FBI គឺ
    ជាទីភ្នាក់ងារមួយ ដែលទាក់ទងនឹងបញ្ហាសន្ដិសុខ ដូច្នេះការធ្វើនេះក៏មិនស្ថិតក្រៅពីតួនាទី
    របស់ពួកគេនោះដែរ។

    ទីភ្នាក់ងារនេះ មានបំណងចង់កែលំអសមត្ថភាពស៊ើបការណ៍ក្នុងរយៈពេលប្រាកដប្រជាមួយ
    ដើម្បីទប់ទល់ទៅនឹងការគំរាមផ្នែកសន្ដិសុខនាពេលអនាគត។ FBI ក៏បានលើកឡើងនូវមុខ
    ងារមួយចំនួនដែលប្រព័​ន្ធ(software)នេះត្រូវមាន ដូចជាសមត្ថភាពស្វែងរកដោយស្វ័យប្រវត្ត
    នូវព័ត៌មានសំខាន់ៗនៅលើគេហទំព័រសង្គម និងប្រភពព័ត៌មានផ្សេងៗជាមួយនឹងពាក្យគន្លឹះ
    គឺ"ភេរវកម្ម","ឧក្រិដ្ឋកម្មអ៊ិនធើរណែត","តាមដាន"។ល។ ក្រៅពីនេះ software ក៏ត្រូវតែមាន
    លទ្ធភាព តាមដានគោលដៅមួយ គឺអ្នកប្រើប្រាស់ម្នាក់ ឬមួយក្រុម និងវិភាគសកម្មភាពទាំង
    អស់របស់ពួកគេ។

    បច្ចុប្បន្ន FBI មិនទាន់លើកឡើងអំពីការវិភាគ និងដំណើរការរបស់ប្រព័ន្ធតាមដានឆ្លាតវៃមួយ
    នេះនៅឡើង។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធនេះនឹងត្រូវបានគេចាប់ផ្ដើមបង្កើតឡើងនា
    ពេលឆាប់ៗខាងមុខ៕ ប្រភព ៖ ZDNet



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.