តើ iMessage ជា​អ្វី?

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • កាល​ពី​លេខ​មុន Sabay បាន​ចុះ​ផ្សាយ​មក​រួច​មក​ហើយ​ពី iCould ដែល​ជា​កំណែប្រែ​ថ្មី​មួយ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 5 តែ​ពេល​នេះ Sabay សូម​លើក​យក​កំណែប្រែ iOS 5ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា iMessage មក​បក​ស្រាយ​ជូន​ប្រិយមិត្ត​វិញ​ម្ដង។
    iMessage គឺ​ជា​កម្មវិធី​សម្រាប់​ផ្ញើ​សារ​អន​ឡាញ (instant messenger) ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple Inc. សម្រាប់ iOS 5 ។ កម្មវិធី​នេះ​ត្រូវ​បាន​ប្រកាស​ជាសាកល​ដោយ​លោក Scott Forstall កាល​ពី​ថ្ងៃ​ទី៦ ខែ មិថុនា ឆ្នាំ ២០១១ ក្នុង​សន្និសីទ Devlopers ទូទាំង​ពិភពលោក​របស់ Apple (WWDC) ។
    លក្ខណៈ​ពិសេស​របស់ iMessage គឺ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ iOS 5ទាំង​អស់​អាច​ផ្ញើ​សារ រូបភាព វីដេអូ ព័ត៌មាន និង សារ​ជា​ក្រុម លើ​ប្រព័ន្ធ Wi-Fi ឬ 3G ទៅ​កាន់​អ្នក​ប្រើប្រាស់ iOS 5 ដទៃ​ទៀត​ក្នុង​រយៈ​ពេល​តែ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត​អ្នក​ប្រើប្រាស់ iMessage ទាំង​អស់​អាច​ឃើញ​អ្នក​ប្រើប្រាស់ iMessage ម្នាង​ទៀត​កំពុង​សរសេរ​សារ​បាន​ដោយ​មាន​សញ្ញា (…) ជា​សម្គាល់ ព្រម​ទាំង​អាច​ចាប់​ផ្ដើម​សន្ទនា​ដោយ​ប្រើ iOS device ណា​មួយ​រួច​បន្ត​ការ​សន្ទនា​ទាំង​នោះ​ជា​មួយ iOS device ផ្សេង​ទៀត​ក៏​បាន។
    សូម​បញ្ជាក់​ថា​កម្មវិធី iMessage អាច​ដំណើរ​ការ​លើ iPhone, iPad, ឬ iPod touch ដែល​បាន​ដំឡើង iOS 5 ហើយ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច register email addresses មួយ ឬ ច្រើន ជាមួយ Appleតែ​មាន​ករណី​ពិសេស​មួយ​ចំពោះ​អ្នក​ប្រើប្រាស់ iPhone ដែល​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​ដោយ​ប្រើ​លេខ​ទូរស័ព្ទ​ជាមួយ Apple។

    រូបភាព៖ www.apple.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.