
តាមរយៈការប្រើប្រាស់កាមារ៉ារបស់ IPhone វានឹងកត់ត្រាចលនា វិលចុះឡើងនៃកែវភ្នែករបស់មនុស្ស (HGN) ដែលបង្ហាញពីលក្ខខណ្ឌក្នុងការបង្វិលកែវភ្នែក ក្នុងពេលសម្លឹងទៅឆ្វេង ឬទៅស្តាំ។ ដោយកម្លាំងចលនាវិល របស់កែវភ្នែក ទទួលឥទ្ធិពលដោយផ្ទាល់ ពីការបរិភោគជាតិអាល់កុល ឬជាតិស្រវឹង ហេតុនេះហើយបានជាApp បានបង្កើតជាទូរស័ព្ទ IPhone ដែលមានឧបករណ៍សម្រាប់ត្រួតពិនិត្យ ចលនាវិលរបស់កែវភ្នែក ដែលជួយធ្វើតេស្ត កម្រិតជាតិស្រវឹង និងសមត្ថភាព ក្នុងការគ្រប់គ្រងការបើកបររបស់មនុស្ស។
ការប្រើប្រាស់ឧបករណ៍របស់ IPhone ក្នុងការធ្វើតេស្តនេះ ទាមទារឲ្យ មនុស្សប្រើប្រាស់ ដោយដៃហ្នឹងថ្កល់ ថតទៅលើចលនាវិលរបស់កែវភ្នែក ទើបអាចធ្វើឲ្យការវាស់ស្ទង់មានភាពសុក្រឹត។
ទោះបីការធ្វើតេស្តនេះមិនអាចត្រឹមត្រូវរហូតដល់១០០ភាគរយ តែយ៉ាងហោចណាស់ឧបករណ៍នេះ អាចចូលរួមចំណែក ជួយមន្ត្រីត្រួតពិនិត្យចរាចរណ៍ សម្រាប់ប្រើប្រាស់ក្នុងការវាស់ស្ទង់លទ្ធភាព នៃការគ្រប់គ្រងការបើកបររបស់មនុស្ស។ ក្នុងករណីរកឃើញថា កម្រិតជាតិស្រវឹងរបស់មនុស្ស ហួសកំណត់ក្នុងការបើកបរ យើងអាចផ្អាកការធ្វើដំណើររបស់អ្នកស្រវឹងជាបណ្តោះអាសន្ន ក្នុងគោលដៅបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នានា ដែលតែងតែកើតមានជាប្រចាំ ដោយសារតែការបរិភោគជាតិស្រវឹងហួសកំណត់៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.