ជាយូរមកហើយគេបានដឹងថាទឹកដោះគោជួយធ្វើឲ្យឆ្អឹងមានសុខភាពល្អ និង ផ្តល់ឲ្យរាងកាយនូវការបង្កើនជាតិប្រូតេអ៊ីន និង វីតាមីន ។ ប៉ុន្តែឥឡូវទឹកដោះគោកំពុងតែទទួលបានការសាទរថាជាគ្រឿងជំនួយដល់ការចងចាំ បន្ទាប់ពីការសិក្សាមួយបានរកឃើញថាអ្នកដែលទទួលទានទឹកដោះគោជាប្រចាំ និង ផលិតផលធ្វើពីទឹកដោះគោដទៃទៀតដូចជា ទឹកដោះគោជូរ ឈីស (Cheese) និង សូម្បីតែការ៉េម បានធ្វើតេស្ត៍ប្រឡងបានលទ្ធផលកាន់តែប្រសើរដើម្បីពិនិត្យមើលសមត្ថភាពខួរក្បាលរបស់ពួកគេ ។
ក្រុមអ្នកវិទ្យាសាស្ត្របានស្នើឲ្យបុរស និងស្ត្រីចំនួន ៩៧២ នាក់បំពេញក្នុងបញ្ជីស្ទង់មតិលំអិតស្តីពីរបបអាហាររបស់ពួកគេ ក្នុងនោះរួមមានថាតើពួកគេទទួលទានផលិតផលធ្វើពីទឹកដោះគោបានញឹកញាប់ប៉ុណ្ណា បើទោះបីជាពួកគេគ្រាន់តែទទួលទានទឹកដោះគោក្នុងពេលពិសាកាហ្វេ និង ទឹកតែក៏ដោយ ។
អ្នកចូលរួមអាយុ ២៣ រហូតដល់ ៩៨ ឆ្នាំបន្ទាប់មកបានបញ្ចប់ការធ្វើតេស្ត៍ប្រឡងយ៉ាងពិបាកចំនួន ៨ វិញ្ញាសាដើម្បីពិនិត្យមើលការផ្តោតអារម្មណ៍ ការចងចាំ និង សមត្ថភាពក្នុងការរៀនសូត្ររបស់ពួកគេ ។
ការសិក្សាដែលចេញផ្សាយក្នុងទស្សនាវដ្តី International Dairy Journal នេះបានបង្ហាញថា មនុស្សពេញវ័យដែលទទួលទានផលិតផលធ្វើពីទឹកដោះគោយ៉ាងតិចណាស់ប្រាំទៅប្រាំមួយដងក្នុងមួយសប្តាហ៍បានធ្វើតេស្ត៍ទទួលបានលទ្ធផលល្អប្រសើរឆ្ងាយណាស់បើធៀបជាមួយមនុស្សដែលមិនសូវទទួលទានអាហារធ្វើពីទឹកដោះគោ ។
នៅក្នុងវិញ្ញាសាប្រឡងមួយចំនួន មនុស្សពេញវ័យដែលកម្រនឹងទទួលទានផលិតផលធ្វើពីទឹកដោះគោអាចនឹងមានចំនួន៥ ដងក្នុងប្រឡងធ្លាក់បើធៀបជាមួយអ្នកដែលទទួលទានផលិតផលទឹកដោះគោចន្លោះពី ពីរ ទៅ បួនដងក្នុងមួយសប្តាហ៍ ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Maine នៅសហរដ្ឋអាមេរិក ជឿថា សារធាតុបំប៉នជាក់លាក់មួយចំនួននៅក្នុងផលិតផលទឹកដោះគោដូចជាម៉ាញ៉េស្យូមជាដើមអាចជួយទប់ទល់ការបាត់ភាពចងចាំបាន ។
ពួកគេកំពុងតែសង្ស័យផងដែរថាផលិតផលទឹកដោះគោប្រហែលជាអាចជួយការពារប្រឆាំងនឹងជំងឺបេះដូង និង ការកើនឡើងសម្ពាធឈាមថែមទៀតផង ហើយផ្ទុយមកវិញទឹកដោះគោពិតជាអាចជួយថែរក្សាសមត្ថភាពខួរក្បាលឲ្យបំពេញមុខងារបានយ៉ាងល្អផងដែរ។ ប៉ុន្តែក្រុមអ្នកជំនាញមួយចំនួនបានតវ៉ាថាផលិតផលទឹកដោះគោបង្កើននូវលទ្ធភាពក្នុងការកើតជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលទៅវិញទេ ព្រោះផលិតផលទាំងនោះសម្បូរទៅដោយជាតិខ្លាញ់ចេញពីទឹកដោះគោ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.