កម្ពុជា-ចិន: កម្ពុជា-ចិន​សន្យា​ពង្រឹង​ចំណង​មិត្តភាព​បន្ថែមទៀត​

Posted on
  • Tuesday, February 7, 2012
  • by
  • angco.co
  • in
  • Labels:
  • តំណាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន​បាន​សន្យា​បន្ត​ពង្រឹង​មិត្តភាព និង​សហប្រតិបត្តិការ​ទ្វេភាគី​អោយ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត។ ការសន្យា​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក​ជា គីងលីន ប្រធាន​គណកម្មាធិការ​ជាតិ​នៃ​ការិយាល័យ​ក្រុមប្រឹក្សា​នយោបាយ​នៃ​ប្រជាជនចិន និង​លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នៅ​ក្នុង​ប្រទេស​ចិន។

    ប្រមុខ​ការ​ទូត​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​បាន​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ចិន​ហើយ ​ហើយ​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​វិញ​នៅ​យប់​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​នេះ។
    បណ្តាញ​សារព័ត៌មាន​របស់​ប្រទេស​ចិន​បាន​ផ្សាយ​អោយ​ដឹង​អំពី​ការ​សន្យា​រវាង​តំណាង​រដ្ឋាភិបាល​ទាំងពីរ​កម្ពុជាចិន ក្នុង​ការ​ពង្រឹង​មិត្តភាព ​និង​សហប្រតិបត្តិការ​ទ្វេភាគី​អោយ​កាន់​តែ​ជ្រាលជ្រៅ​ថែមទៀត។​ សេចក្តី​ថ្លែងការណ៍​ទាំងនេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ចន្ទ​រវាង​លោក ជា គីងលីន ប្រធាន​គណកម្មាធិការ​ជាតិ​នៃ​ការិយាល័យ​ក្រុមប្រឹក្សា​នយោបាយ​នៃ​ប្រជាជន​ចិន និង​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។

    ប៉ុន្តែ​បើ​យោង​តាម​សារព័ត៌​រដ្ឋ​ចិន ភាគី​ទាំងពីរ​មិន​បាន​និយាយ​ត្រឹម​តែ​សហប្រតិបត្តិការ​ទ្វេភាគី​នោះ​ឡើយ។ លោក ជា គីងលីន​ក៏​បាន​សន្យា​ពង្រីក​សហប្រតិបត្តិការ​អាស៊ាន ចិន ផងដែរ​ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​នៃ​សមាគម​នេះ។ លោក ហោ ណាំហុង​វិញ​បាន​អះអាង​អោយ​ដឹងផង​ដែរ​ថា កម្ពុជា​នឹង​ធ្វើយ៉ាងណា​ដើម្បី​លើក​តម្កើង​អាស៊ាន ក៏ដូចជា​អាស៊ាន​ជាមួយ​អាស៊ី​ខាងកើត​ផង​ដែរ។

    វត្តមាន​របស់​ប្រមុខ​ការទូត​កម្ពុជា​នៅ​ក្នុង​ប្រទេស​ចិន​ប្រជាមានិត​នៅពេល​នេះ កើតមាន​ឡើង​តាម​រយៈ​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​យ៉ាង ជាឈី។ នេះ​គឺ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ប្រមុខ​ការទូត​កម្ពុជា​នៅក្នុង​ប្រទេស​ចិន បន្ទាប់​ពី​កម្ពុជា​បាន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន ហើយ​កម្ពុជា​បាន​ប្រកាស​សន្យា​ជួយ​សម្របសម្រួល​នៅ​ក្នុង​ជម្លោះ​ដែនកោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ៕
     



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.