តាវលីន​ស៊ូជាប់​​ជា​គ្រូបង្រៀន​​ ដ៏សិចស៊ីបំផុត​ ក្នុង​ប្រទេសចិន

Posted on
  • Thursday, March 1, 2012
  • by
  • angco.co
  • in
  • Labels: ,

  • យោង​​ទៅ​តាម​​ប្រភព​​ព័ត៌មាន​ចិន​ដេលី​​​​ឈី​លី ចេញ​ផ្សាយ​​កាលថ្ងៃ​​ពុធ ទី១១ ​​មករា ឆ្នាំ​២០១២ ​​បានឱ្យ​ដឹង​ថា នាង​​តាវ លីនស៊ូ​​ ត្រូវ​បានគេ​​ចាត់​ទុកថា ​ជា​អ្នកគ្រូ​​​បង្រៀន ម្នាក់ដ៏​សិចស៊ី​​បំផុត​​ក្នុង​ប្រទេស​ចិន ​​បន្ទាប់ពី​​​​អ្នកគ្រូបាន​​បង្ហោះ​រូប​ភាព​​សិច​ស៊ី​​​​តាម​ប្រព័ន្ធអនឡាញ ។ ​នៅក្នុង​រូបភាព​​អ្នក​គ្រូ​សិល្បៈ​វ័យ២៣​ឆ្នាំ​រូបនេះ​​បាន​ស្លៀក​ឈុត​ប៊ីគីនី​​​​​ដែល​មើលទៅ​គួរ​​​ឱ្យ​ព្រឺ​ព្រួច​​យ៉ាងខ្លាំង ​​។ ការបង្ហោះ​​​រូបភាព​នេះ​បាន​ធ្វើ​ឱ្យ​​មជ្ឈ​ដ្ឋាន​​​​ទូទៅ​​​រិះគន់​​​យ៉ាងខ្លាំង​​​​ក៏ប៉ុន្តែ​​សម្រាប់​​អ្នក​​គ្រូ​​​​តាវលីន​ស៊ូ​​មានទស្សនវិស័យ​​​ផ្សេង​ពី​មនុស្ស​ទូទៅ ។ ​​អ្នកគ្រូ​​​បាន​និយាយថា ​​ការ​ស្លៀក​​​​​ពាក់​​​​សិច​ស៊ី​​របស់ខ្ញុំ​នៅ​ពេលនេះ គឺ​ក្នុងចេត​នា​បំបែករនាំង​​ប្រពៃណី​​​​​​​​​របស់​​​អ្នក​គ្រូ​មួយ​ចំនួន​ដែល​​ប្រកាន់​ទំនៀម​​ទម្លាប់​បុរាណ​​​តឹង​រឹង ។​
    អ្នក​គ្រូបានបន្ត​​​​ទៀត​ថា វា​មិន​មែ​ន​តែ​​សម្រាប់តែ​​តារាសម្តែង​ តារា​​បង្ហាញ​ម៉ូដ​នោះទេ ​​​ដែល​អាច​ស្លៀក​ពាក់បែបនេះគ្រូបង្រៀន​​​​  ក៏​ត្រូវ​ការស្អាត​ដែរ ។ ទាក់ទង​ទៅនឹង​  ការ​​​ស្លៀក​ពាក់​​​សិច​ស៊ី​​នេះ យុវ​សិស្ស​​​ Han Jin ​ដែល​ជាកូនសិស្ស​ផ្ទាល់  ​របស់​​អ្ន​ក​គ្រូ​​បាននិយាយថា ​​សិស្ស​​​ប្រុស​ៗ​​​នៅ​ក្នុង​ថ្នាក់​រៀន​​  បានដាក់រហស្ស​នាម​​ឱ្យ​អ្នកគ្រូ​​​​ថា ទេព​ធីតា​សម្រស់ ។ គួររំលឹក​​ដែរថា ​​​អ្នកគ្រូ​​​តាវលីនស៊ូ​​​​អតីត​​  ជា​សិស្ស​​​ឆ្នើម​ប្រចាំ​​សាលា​​ Sichuan Conser-vatory of Music ​ដូច្នេះហើយ ទើបអ្នក​គ្រូ​ត្រូវបាន​  គេ​ជួល​ឱ្យ​​​​មក​បង្រៀន​​​មុខ​វិជ្ជា​​​សិល្បៈ​​​ដល់កូន​សិស្សនៅ​ក្នុង​​​សាលានេះ៕
    ដកស្រង់ពីគេហទំព័រកោះសន្តិភាព និងរូបភាពបន្ថែមពី គេហទំហ័រចិន
    Khmerload: ព័ត៌មានខាងលើនេះយកពី China Daily Chilli​។ បើតាមការស្រាវជ្រាវរបស់ Khmerload  មានគ្រូបង្រៀនម្នាក់ទៀតនៅប្រទេសចិន ដែលគេបានស្គាល់ថាជាគ្រូដែលសិចស៊ីជាងគេ លេងម៉ូទទាន់សម័យ។យើងនឹងយក ព័ត៌មាននេះ ដើម្បីអោយមិត្តទាំងអស់គ្នាបានអាន នៅពេលឆាប់ៗនេះ​​។ 



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.