តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឲ្យដឹងថាមុនពេលកើតហេតុម្ចាស់រថយន្តវីហ្គោបានយករថយន្តទៅលាងនៅយានដ្ឋានលាងរថយន្តខាងលើ ក្រោយពីលាងរួចម្ចាស់វាក៏បានបើករថយន្តចុះពីកន្លែងលាង ស្រាប់តែជ្រុលល្បឿនក៏ស្លន់ស្លោស្ទុះទៅបុករថយន្តម៉ាកកាមរីឆ្លាមពណ៌ត្រីឆ្លូញមួយគ្រឿងដែលចតស្ងៀមទៅផ្ទុបនឹងគល់ឈើបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ ។ ក្នុងហេតុការណ៍ជាមួយគ្នានេះដែរ រថយន្តវីហ្គោដដែលក៏បានជ្រុលល្បឿនបុករះម៉ូតូផ្សេងៗដែលចតក្បែរនោះ និងកំពុងធ្វើដំណើរតាមដងផ្លូវនៅចំណុចកើតហេតុបណ្តាលឱ្យខូចខាតអស់ចំនួន៤គ្រឿងទៀត និងមនុស្សពីរនាក់រងរបួសធ្ងន់ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ អ្នកដែលបើកបររថយន្តនោះបានគេចខ្លូនបាត់ហើយប៉ូលិសមូលដ្ឋានសហការជាមួយប៉ូលិសនៃការិយាល័យជំនាញចុះវាស់វែងដកហូតរថយន្តបង្កហេតុនិងរថយន្តដែលទទួលរងការខូចខាតរួមជាមួយម៉ូតូបួនគ្រឿងផ្សេងទៀតដែលខូចខាតក្នុងហេតុការណ៍ជាមួយគ្នានោះទៅរក្សាទុកនៅការិយាល័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.