ដូចជា ប្រិយមិត្តអ្នកអាន ធ្លាប់បានដឹងខ្លះ មកហើយ អំពីទូរស័ព្ទ Nokia Lumia 900 ប៉ុន្តែអ្នកខ្លះ ក៏មិនទាន់ស្គាល់ ទូរស័ព្ទប្រភេទនេះ ច្បាស់ផង ឥឡូវ ស្រាប់តែមានទូរ ស័ព្ទ Nokoa Lumia 910 មួយទៀតទៅហើយ ។ ការលេចចេញ ទូរស័ព្ទស៊េរីថ្មី Lumia 910 បានធ្វើឲ្យអតិថិជន នៅចក្រ ភពអងគ្លេស មានការភ្ញាក់ផ្អើល ដោយសារថា កាលពីប៉ុន្មានសប្តាហ៍ក្រុមហ៊ុន Nokia បាន ប្រកាសថា ពួកគេនឹងដាក់ទូរស័ព្ទ Lumia 900 នៅលើទីផ្សារ ចក្រអង់គ្លេស ក្នុងពេលឆាប់ៗ ស្រាប់តែពេលនេះ គេបាន ឃើញទាំងទូរស័ព្ទ Lumia 910 មានដាក់លក់នៅលើ ទីផ្សារ អនឡាញ នៅប្រទេសហូឡង់ ថែមទៀតផង ។
តាមប្រភពព័ត៌មាន បរទេស ដែលទើបតែចេញថ្មីៗនេះ បានឲ្យដឹងថា លក្ខណៈពិសេសរបស់ Lumia 910 មើលទៅ ដូចជា មានរូបរាងស្រដៀងទៅនឹង ទូរស័ព្ទ Lumia 900 បេះបិត វាមាន អេក្រង់ទំហំ ៤,៣ អ៊ីញ អាចបង្ហាញ រូបរាងលើអេក្រង់ទំហំ 480x800-ភិកសេល មាន Processor ល្បឿន 1.4GHz បំពាក់ ដោយ ប្រព័ន្ធប្រតិបត្តិការ Window Phone 7.5 មាន បំពាក់អង្គចងចាំ ទំហំ 16GB មានភ្ជាប់ បច្ចេកវិទ្យា LTE និងមានកាមេរ៉ា ទំហំរហូតដល់ 12MP មានប្រព័ន្ធអ៊ីធឺណែត WiFi និងមានអេក្រង់ Touchscreen ផងដែរ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.