“Avatar”​ វគ្គ​២​ និង​៣​ ពន្យារ​ពេល?

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:

  • បើ​តាម​អ្នក​ផលិតករ​ Jon Landau​ គម្រោង​ធំ​ដែល​អ្នក​ដឹកនាំ​រឿង​ James Cameron មាន​សម្រាប់​ថត​វគ្គ​បន្ត​ “Avatar” ២​វគ្គ​​​ ប្រហែល​ជា​ត្រូវ​ពន្យារ​ពេល​ដល់​ឆ្នាំ​ ២០១៦​ និង​ ២០១៧។
    មុន​នេះ​ លោក​ James Cameron​ បាន​ឱ្យ​ដឹង​នៅ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ Producers Guild of America​ ថា​នឹង​មាន​ “Avatar”​ វគ្គ​២​ និង​៣​ ចេញ​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​២០១៤​ និង​២០១៥។​ តែ​ឥឡូវ​ប្រិយមិត្ត​ ពិសេស​អ្នក​គាំទ្រ ខ្សែ​ភាពយន្តរក​ចំណូល​បាន​ដល់​ទៅ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​នេះ​ត្រូវ​រង់​ចាំ​កាន់​តែ​យូរ​ទៀត​ហើយ។​ មើល​ទៅ​អាច​ចាំ​បាន​ទេ?
    តាម​ការ​ពិត​ទៅ​ Jon Landau​ មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ដំណឹង​នេះ​ទេ​ គ្រាន់​តែ​ពេល​ដាក់​បញ្ចាំង​ឈុត​ខ្លីៗ​រឿង​“Titanic” ជា​លក្ខណៈ​ 3D​ នៅ​ Los Angeles​ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ត្រូវ​គេហទំព័រ​អ្នក​គាំទ្រ​ Bleeding Cool​ ដក​ស្រង់​ពាក្យ​សម្ដី​ថា​ វគ្គ​ទី​២​នឹង​ចេញ​៤​ឆ្នាំ​បន្ទាប់​ទៀត។
    បើ​ពិត​ជា​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៦​មែន​នោះ​ វា​នឹង​ត្រូវ​ជា​៧​ឆ្នាំ​ហើយ​ ដែល​វគ្គ​ទី​១​ចេញ​វាយ​លុក​រោង​ភាពយន្ត​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ ហើយ​ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ ពោល​គឺ​វ៉ា​ដាច់​ទាំង​ “Titanic”​ ទៀត។
    បើ​គិត​ដល់​ថា​ត្រូវ​ចាំ​រាង​យូរ​បន្តិច​ ប្រហែល​ជា​ពិបាក​ តែ​បើ​គិត​ឱ្យ​ដល់​ហេតុផល​ល្អ​វិញ​ ការ​ពន្យារ​ពេល​នេះ​អាច​នឹង​ល្អ​សម្រាប់​ James Cameron​ ព្រោះ​លោក​ចង់​ថត​ទិដ្ឋភាព​ក្រោម​ទឹក​ឱ្យ​បាន​ច្រើន​ ពិសេស​ទិដ្ឋភាព​នៅ​មហាសមុទ្រ​ Pandora​ ដែល​ព័ទ្ធ​ជុំវិញ​ដោយ​កោះ​ និង​ទឹក​សមុទ្រ​ពណ៌​ខៀវ៕
    James Cameron & Jon Landau




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.