សាន សុម៉ាលី វិលមកវិញ

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:
  • រយៈពេលប្រមាណជា ៣ ឆ្នាំមកនេះ គេមិនបានឃើញតារាសម្តែង សាន សុម៉ាលី សម្តែងរឿងទៀតនោះទេ ហើយនាង ស្ទើរតែបានបាត់មុខពីសង្គមសិល្បៈ  ថែមទៀតផង ដោយគ្រាន់តែម្តងម្កាល នាងសម្តែង MTV ឱ្យផលិតកម្មក្រៅ ប្រទេសតែប៉ុណ្ណោះ ។ 

          ប៉ុន្តែក្នុងឆ្នាំ ២០១២ នេះនាងបានហក់មករកការសម្តែងឡើងវិញ ហើយ ការចាប់ផ្តើមឡើងវិញនាពេលនេះគឺ នាងមិនមែនសម្តែងជាតួស្រីដែលសិចស៊ី នោះទេ គឺនាងសម្តែងជាតួស្រីដែលជាសមត្ថកិច្ចការពារ និង អភិរក្សសត្វព្រៃ ព្រៃឈើដែលតម្រូវឱ្យសម្តែងឈុតវាយតប់ និង បាញ់កាំភ្លើងថែមទៀតផង ។

          ទោះជាគេមិនបានឃើញ សាន សុមាលី សម្តែងរឿងមួយរយៈពេលយ៉ាងយូរកន្លងមកក្តី តែនាង នៅតែលេងខ្លួន បែបហ៊ឺហាដើរជាមួយក្រុមអ្នកសិល្បៈ និង ប្រុសក្មេងៗ ហើយថែមទាំងចូលចិត្តបង្ហាញ គល់សុដន់ឱ្យគេមើល ទៅឃើញថាសិចស៊ីទៀតផង ។
     
          គេនៅចាំថា បន្ទាប់ពីថតរឿងចុងក្រោយគឺរឿង “ជម្រកកម្មចាំស្នេហ៍” ដែលរហូតមកដល់ ពេលនេះមិនដាក់ បញ្ចាំងនៅឡើយកាលពីអំឡុងឆ្នាំ ២០០៩ រួចមកនោះ សាន សុមាលី បាត់មុខពីការសម្តែងតែ ម្តង ដែលនាំឱ្យគេ គិតថានាងអស់ឱកាសក្លាយជា តួឯកទៀតហើយ ជាពិសេសការសម្តែង ព្រោះ នាងមានវ័យកាន់តែចំណាស់ ។ 

          នៅក្នុងឆ្នាំ ២០១២ នេះនាងមានឱកាស ចូលមកសម្តែងជាតួឯកឡើងវិញនៅក្នុងរឿងបែប វាយតប់ ខុសកាលពី មុនដែលនាងសម្តែងតែជា តួសិចស៊ី និង ជាតួស្រគត់ស្រគំ ។

          រឿងដែល សាន សុមាលី ថតថ្មីនេះ មានចំណងជើងថា “អាថ៌កំបាំង” ដោយ បានចាប់ផ្តើមថតកាលពីសប្តាហ៍ ទីពីរខែធ្នូ ឆ្នាំ ២០១១ កន្លងមក ជាមួយតួប្រុស លោក សម តារារ័ត្ន ហើយរឿងនេះពេលថតចប់ គេគ្រោងដាក់បញ្ចាំងក្នុងទូរទស្សន៍ ។ 

          “អាថ៌កំបាំង”ជាប្រភេទរឿងអប់រំដែល សាន សុមាលី សម្តែង ជាតួឯកស្រីធ្វើជាអ្នកការពារ និង អភិរក្សសត្វព្រៃ និង ព្រៃឈើ ព្រម ទាំងតម្រូវឱ្យនាងថតឈុតវាយតប់ ជិះម៉ូតូធំ និង កាន់កាំភ្លើងបាញ់ ថែមទៀតផង ។

          ទាក់ទិននឹងការសម្តែងខាងលើ សាន សុមាលី បានប្រាប់ឱ្យដឹង ថា “តាមរយៈរឿងនេះទស្សនិកជននឹងបានឃើញ ការសម្តែងរបស់ខ្ញុំត្រឡប់ មកវិញ ហើយខ្ញុំនឹងសម្តែងឱ្យបានល្អ ទោះជារឿងនេះមិនមែនជាប្រភេទ រឿងស្នេហាក៏ដោយ ។ សម្រាប់ឆ្នាំ២០១២ នេះ វាគឺជាចំណងដៃឆ្នាំថ្មី ដែលខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រដូចកាលពីមុន” ។ នាងបន្តថា “ពីមុនធ្លាប់តែសម្តែងតួស្រគត់ស្រគំ និង សិចស៊ី ដល់ពេលសម្តែង ឈុតវាយតប់ ធ្វើជាអ្នកការពារអ៊ីចឹងមានការលំបាកដែរ ព្រោះត្រូវ ហ្វឹកហាត់” ។ 

          អ្នកសម្តែងរូបនេះនៅតែអះអាងថា នាងនៅតែហ៊ានសម្តែង ឈុតបែបសិចស៊ីដូចកាលលើកមុនអ៊ីចឹង គ្រាន់តែ មិនហួសហេតុពេកហើយអ្វីដែលនាងសម្តែងនោះ វានាំឱ្យជ្រុលជ្រួស ឬ អត់តែប៉ុណ្ណោះ ។

          ទស្សនិកជនបានស្គាល់អ្នកសម្តែង សាន សុមាលី ជាលើកដំបូងតាមរយៈភាពយន្តរឿង “នាងកាកី” កាលពីក្នុងអំឡុងឆ្នាំ ២០០៣-២០០៤ ដែលកាល ណោះគេចាត់ទុកថា នាងហ៊ានសម្តែងសិចស៊ីជាង គេ ។ 

          ចំណងដៃនៃការសម្តែងដែលនាងបានបន្សល់ ទុកនាពេលកន្លងមករហូតមកដល់ពេលនេះ មានចំនួនជាង ១០ រឿងទៅហើយ ដោយក្នុងនោះ រឿង ដែលគេចាប់អារម្មណ៍ខ្លាំងមានដូចជា រឿង“នាងកាកី”, “ឃាតក”, “ងារជាប្រពន្ធ”, “ចម្រៀងអ្នកស្រែ”, “សម្បថស័ក្តិសិទ្ធិ”, “ក្រមុំ ប៉េងប៉ោះ កំលោះត្រី ឆ្អើរ”, “គំនុំស្នេហ៍អតីតជាតិ”, “បេះដូងអ្នកប្រដាល់” និង រឿង “ស្នេហ៍ឆ្លងភព” ជាដើម ។ 

          ទាក់ទងនឹងការបណ្តើរប្រុសក្មេងប្លែកមុខច្រើន នាក់នោះ អ្នកសម្តែង សាន សុមាលី អះអាងថា បុរសក្មេងៗ ទាំងនោះជាមិត្តភក្តិរបស់នាងតែប៉ុណ្ណោះ មិនមែនជាគូស្នេហ៍របស់នាងទេ ហើយពេលខ្លះ នាងថែមទាំងដើរជាមួយ ប្អូនប្រុសរបស់នាងថែមទៀត ផង ។ នាងបញ្ជាក់ថា មូលហេតុដែលនាំឱ្យនាង មិនចូលចិត្តដើរជាមួយស្រីៗគឺ ដោយសារតែភាគច្រើន ស្រីៗចូលចិត្តតែច្រណែនឈ្នានីសគ្នា ដូច្នេះ ហើយទើបនាងរាប់អានប្រុសៗល្អជាង ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.