យោងតាមប្រភពព័ត៌មាន ពីប្រជាពល រដ្ឋខាងលើបានឱ្យដឹងថា ពួកគាត់បានប្រទះ ឃើញ ត្រីងាប់អណ្ដែតទឹកត្រៀបត្រាក្នុង ស្ទឹងមង្គលបុរី តាំងពីវេលាម៉ោង ៨ យប់ថ្ងៃ ទី០៨ ខែមករា ឆ្នាំ២០១២ បន្ទាប់មកពួក គាត់ បានហៅគ្នីគ្នា ទៅដួសត្រីនៅក្នុងស្ទឹង យ៉ាងពពាក់ពពូន ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានបន្ដ ទៀតថា មូលហេតុដែលអាចនាំឱ្យត្រីទាំង នេះងាប់អណ្ដែតទឹក សង្ស័យមកពីជាតិគីមី ចេញពីមន្ទីរពេទ្យ និងជាតិពុលមួយចំនួន ដែលហូរចេញពីផ្សារមង្គលបុរី ។
ទាក់ទិននឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលមិនអាចទាក់ទង សុំការ អត្ថាធិប្បាយពីលោក ហ៊ី សេងគ្រី នាយ សង្កាត់រដ្ឋបាលជលផល ស្រុកមង្គលបុរីបាន ឡើយ ។ ដោយឡែកអភិបាលស្រុកមង្គល បុរីលោក អ៊ី ឡុង និងអធិការនគរបាលស្រុក មង្គលបុរី លោក យ៉ត សុផល បានបញ្ជាក់ ថា ពួកលោកនឹងបញ្ជូនក្រុមមន្ដ្រីជំនាញទៅ ត្រួតពិនិត្យពីបញ្ហានេះ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.