អាហារដែលសម្បូរទៅដោយវីតាមីន និងត្រី អាចជួយការពារខួរក្បាលពីការភ្លេចភ្លាំងនៅវ័យចំណាស់ ខណៈដែលការញ៉ាំអាហារដែលសល់យូរ នឹងបង្កភាពអវិជ្ជមាន។ នេះជា លទ្ធផល នៃការសិក្សាមួយ ចុះផ្សាយក្នុងសារព័ត៌មាន BBC កាលពីដើមសប្ដាហ៍នេះ។
មនុស្សវ័យចំណាស់ដែលមានសរសៃឈាមសម្បូរទៅដោយ វីតាមីន និង Omega 3 Fatty Acids មានការចងចាំល្អជាងមនុស្សធម្មតា។ នេះជាការរកឃើញរបស់ការសិក្សាផ្នែកប្រសាទ។
ក្រុមអ្នកជំនាញអាមេរិក បានវិភាគគំរូឈាមទៅលើមនុស្សដែលមានសុខភាពមាំមួន ១០៤នាក់ ដែលពួកគាត់ទាំងនោះ មានអាយុជាមធ្យម ៨៧ឆ្នាំ ដែលមានការចងចាំបានល្អប្រសើរ។ការសិក្សានេះផ្អែកទៅលើសារជាតិបំប៉ននៅក្នុងឈាមជាជាងការបំពេញទម្រង់សំណួរ។
តាមរយៈការធ្វើតេស្តឈាម បានរកឃើញថា ក្នុងសរសៃឈាមមនុស្សទាំងនោះ សម្បូរទៅដោយវីតាមីន B C D E និង Omega 3 Fatty Acids (ដែលមានក្នុងសាច់ត្រី) ហើយការចងចាំ និងការគណនារបស់អ្នកទាំងនោះនៅល្អប្រសើរ។
ចំណែកអាហារដែលសម្បូរទៅដោយ Trans Fats ដូចជា នំខែក នំប៊ិស្គីបត៍ និងអាហារចៀន ឬបំពង នឹងធ្វើឲ្យការចងចាំមានការចុះខ្សោយ។
ទន្ទឹមគ្នានេះ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងសុខភាព Oregon បានធ្វើការស្កេនខួរក្បាលលើមនុស្សចំនួន ៤២នាក់។ ការស្កេននេះបានរកឃើញថា មនុស្សដែលសម្បូរទៅដោយវីតាមីន និង Omega 3 Fatty Acids ក្នុងឈាមមានខួរក្បាលធំជាងមនុស្សធម្មតា។
ចំពោះការណែនាំថ្មី ដើម្បីការចងចាំបានល្អនៅវ័យចាស់គឺត្រូវញ៉ាំអាហារដែលមានតុល្យភាព បន្លែ ផ្លែឈើ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ពិនិត្យសម្ពាធឈាម និងជាតិកូឡេស្ត្រេរ៉ូល និងមិនត្រូវពិសាបារីឡើយ។ នេះជាការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវជំងឺបាត់បង់ការចងចាំរបស់ចក្រភពអង់គ្លេស។
ទោះជាយ៉ាងណា ការសិក្សានេះមិនទាន់ដឹងថា ត្រឹមត្រូវទាំងស្រុងនោះឡើយ ដោយសារចំនួនអ្នកចូលរួមក្នុងការសិក្សានេះមានតិច និងតម្រូវឲ្យតាមដានយូរជាងនេះ៕
ប្រភព៖ BBC
រូបភាព៖ buzzle.com និងwaytoenliven.com
រូបភាព៖ buzzle.com និងwaytoenliven.com
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.