សុខភាពស្បែក ពិតជាមានតម្លៃណាស់សម្រាប់មនុស្សទាំងឡាយព្រោះស្បែកភ្លឺរលោងមានសុខភាពល្អធ្វើឲ្យមនុស្សម្នាសម្លឹងមកអ្នក និងចាប់អារម្មណ៍លើអ្នកខ្លាំងឡើយ ដូច្នេះបើមិនមានការថែរក្សាឲ្យបានដិតដល់ទេនោះ វាអាចនឹងធ្វើឲ្យមើលទៅមិនស្អាត និងបង្កឲ្យមានបញ្ហាផ្សេងៗជាដើម។ អ្នកដឹងទេថា ទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអ្នកធ្វើដោយអចេតនា អាចនឹងធ្វើឲ្យសុខភាពស្បែករបស់អ្នកកាន់តែអន់ថយទៅៗ។ តើទម្លាប់អាក្រក់ទាំងនោះមានអ្វីខ្លះទៅ? តោះ! ក្រឡេកមើលទម្លាប់ទាំងនោះទាំងអស់គ្នា!
១. គេងទាំងនៅ Make-up
មនុស្សមួយចំនួនយល់ថា ខ្លួនបានចំណាយប្រាក់កាស និងពេលវេលាច្រើនក្នុងការតុបតែងខ្លួនសម្រាប់ការ make-up មុនចូលពិធីអ្វីមួយ ដូច្នេះគេស្ដាយមិនហ៊ានលុបលាងចោលទេ ថែមទាំងគេងទាំងផ្អាប់ទុក។ ការផ្អាប់ទុកបែបនេះក្នុងពេលវេលាយូរបែបនេះអាចបង្កឲ្យមានកន្ទួលរមាស់ មុន ឬអាចឈានដល់អាឡែកហ្ស៊ីស្បែកជាដើម។

២. ប្រើផលិតផលហួសដឺឡេ
បញ្ហាទូទៅដែលតែងកើតមានចំពោះ អ្នកប្រើប្រាស់ផលិតផលថែរក្សាស្បែកក្នុងប្រទេសយើងបច្ចុប្បន្នគីការមិនបានពិនិត្យឲ្យបានដិតដល់លើថ្ងៃផុតកំណត់ប្រើប្រាស់។ ការប្រើប្រាស់ផលិតផលហួសដឺឡេក៏ផ្ដល់ផលអវិជ្ជមានជាខ្លាំងដល់សុខភាពដែរ។ លើសពីនេះចំពោះផលិតផលផ្សេងៗដែលអ្នកបានបើកប្រើប្រាស់ហើយ មិនត្រូវប្រើឲ្យលើសពី ១២ខែនោះទេព្រោះគុណភាពអាចប្រែប្រួលបន្ទាប់ពីការបើកគម្រប។

៣. Make-up ច្រើនដងក្នុងមួយថ្ងៃ
មិត្តៗនារីមួយចំនួនច្រើនតែ Make-up បន្ថែមដើម្បីបិទបាំងស្បែកខូច ឬស្លាកស្នាមរបស់ខ្លួន ពិសេសនៅពេលបែកញើស ឬរលប់គឺតែង make-up បន្ថែមតែម្ដង ដែលការធ្វើបែបនេះធ្វើឲ្យម្សៅឡើងក្រាស់ដែលចូលទៅរាំងខ្ទប់រន្ធញើសជាហេតុនាំឲ្យកើតមានស្នាមកន្ទួល ឬមុនជាដើម។ យកល្អអ្នកមិនគួរ make-up ញឹកញាប់ពេកទេ ឬអាចងាកមកប្រើផលិតផលដែលជួយលាងសម្អាតស្បែក និងធ្វើឲ្យស្បែកឲ្យមានសំណើមជំនួសវិញ។

៤. ការបក ឬខាត់ស្បែកញឹកញាប់
ការបកស្បែកមិនមែនជាជម្រើសល្អសម្រាប់មិត្តៗនារីនោះឡើយ ដោយហេតុថានៅវ័យក្មេងបែបនេះស្បែករបស់អ្នកកំពុងមានសុខភាពល្អ និងលូតលាស់បានប្រសើរ។ ការបកស្បែកធ្វើឲ្យស្បែកខ្ចីរបស់អ្នកងាយនឹងមានប្រតិកម្មជាមួយអាកាសធាតុជុំវិញដូចជា កម្ដៅថ្ងៃ ភាពត្រជាក់ និងធូលីជាដើម និងអាចធ្វើឲ្យកើតមហារីកផងដែរ។ ការបកស្បែកអាចធ្វើទៅបានប្រសិនបើអ្នកមានវ័យចំណាស់ ព្រោះកោសិកាមួយចំនួនបានស្លាប់ ដូច្នេះការបកស្បែកអាចជាជម្រើស។ ក្រៅពីនេះការខាត់ស្បែកញឹកញាប់ពេកនឹងធ្វើឲ្យស្បែកស្ដើង ឬមានបញ្ហាអាឡែកហ្ស៊ី ឬមហារីកជាដើម។

៥. ប្រើប្រដាប់ផាត់មុខដែលគ្មានអនាម័យ
ប្រដាប់ផាត់មុខតម្រូវឲ្យមានការថែរក្សា និងសម្អាតឲ្យបានត្រឹមត្រូវ។ ការប្រើប្រដាប់ផាត់មុខកខ្វក់នឹងនាំឲ្យមានបញ្ហាមួយចំនួនដូចជា នាំយកកម្ទេចស្បែកខូចតូចៗចូលទៅក្នុងស្បែកដែលផ្ដល់ឱកាសដល់មេរោគក្នុងការវិវត្តន៍ដែលនាំគ្រោះថ្នាក់ដល់ស្បែក។

យ៉ាងម៉េចដែរ! តើមិត្តៗនារី មាននូវទម្លាប់ដូចដែលបានរៀបរាប់ខាងលើដែរឬទេ? បើមានត្រូវប្រញាប់ផ្លាស់ប្ដូរជាបន្ទាន់ ពុំនោះទេអ្នកនឹងជួបបញ្ហាប្រឈមនានាដូចដែលបានរៀបរាប់ខាងលើមិនខាន៕
រូបថត៖ បរទេស
ប្រភព៖ ourvanity
ប្រភព៖ ourvanity
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.