ភ្នំពេញ ៖ ស្ត្រី២នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសផ្សារដើមគរធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់គ្នាក្នុងខណៈពេលដែលស្ត្រីទាំង២នាក់នេះធ្វើសកម្មភាពលួចលុយពីក្នុងកាបូបរបស់គេក្នុងករណី២ផ្សេងគ្នាដែលការកើតនូវគំនិតលួចលុយរបស់ពួកគេនេះគឺផ្ដើមឡើងពីការអត់លុយសែនចូលឆ្នាំចិន។
ករណទី១ បានកើតឡើងមានឡើងកាលពីព្រឹកថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១២ វេលាម៉ោង ៩និង៣០នាទី នៅក្នុងផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ស្ត្រីជាប់ចោទត្រូវបានសមត្ថកិច្ចប្រាប់ឲ្យស្គាល់. ឈ្មោះ ស៊ីម ស្រីគី អាយុ ២០ឆ្នាំ មិនរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិ ផ្អេរ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន។ ចំណែកជនរងគ្រោះត្រូវបានគេស្រាប់ឲ្យស្គាល់ឈ្មោះ ថាវ គី ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ មេផ្ទះស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ ៣៦០ ក្រុម៤០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ត្រូវជនល្មើសលួចលុយអស់ចំនួន៨០ដុល្លារ និងលុយខ្មែរចំនួន១២ម៉ឺនរៀល។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើហេតុ ស្ត្រីរងគ្រោះ បានមកផ្សារដើមគរដើម្បីទិញម្ហូប។ ក្នុងខណៈពេលស្ត្រីរងគ្រោះកំពុងតែឈរទិញបន្លែស្រាប់តែស្ត្រីជាប់ចោទធ្វើសកម្មភាពលួចយកលុយពីកាបូបស្ពាយរបស់ស្ត្រីរងគ្រោះបានសម្រេចដោយបណ្ដោះឲ្យបក្ខពួកយកលុយនោះទៅបាត់។ ប៉ុន្តែសំណាងអាក្រក់ត្រូវស្ត្រីរងគ្រោះដឹងខ្លួនទាន់ទើបចាប់ប្រគល់ជូនប៉ូលិសតែម្ដង។
ចំណែកករណីទី២ បានកើតឡើង កាលវេលាម៉ោង១៧ពី១៧ល្ងាចថ្ងៃទី២១ ខែ មករា ឆ្នាំ២០១២នៅចំណុចផ្សារដើមគរ ដូចគ្នា។
ស្ត្រីជាប់ចោទត្រូវបានសមត្ថកិច្ចប្រាប់ឲ្យស្គាល់ទី រឿន ស្រីយ៉ា អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវលំ ភូមិ ឯករាជ្យ២ សង្កាត់ចោមចៅ ខណ្ឌដង្កោ។ ចំណែកស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ង៉ែត ស្រីម៉ៅ អាយុ ២៣ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្នុងករណីនេះប៉ូលិសដកហូតបានលុយមកវិញចំនួន៥៥ដុល្លារ និងលុយខ្មែរចំនួន១២ម៉ឺនរៀល។
ក្នុងករណីទី២នេះមិនខុសពីករណីទី១ទេ ពោលគឺក្នុងពេលស្ត្រីរងគ្រោះកំពុងទិញបន្លែម្ហូប ក៏ស្រាប់តែជនល្មើសលួចលុយពីក្នុងកាបូបហើយក៏ត្រូវជនរងគ្រោះឃើញទាន់ចាប់ប្រគល់ជូនប៉ូលិសតែម្ដង។
តាមចម្លើយសារភាពរបស់ស្ត្រីជាប់ចោទទាំង២នាក់នោះថា មូលហេតុដែលនាំឲ្យពួកគេលួចលុយតាមទីផ្សារបែបនេះក៏ព្រោះតែអត់លុយទិញម្ហូបអាហារសែនចូលឆ្នាំចិន៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.