បើក​ម៉ូតូ​ឆ្លង​កាត់​ភ្លើង​ស្តុប​(BKC)​ត្រូវ​​រថយន្ត​បុក​ពេញ​ទំហឹង​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​


M23-j-fullភ្នំពេញ ​៖ ​យុវជន​ម្នា​ក់​បាន​បាត់បង់​ជីវិត​ពេល​ដែល​បញ្ជូន​មក​សង្គ្រោះ​នៅ​ពេទ្យ​កាល់​ម៉ែត​ចំណែក​ក្មេង​ប្រុស​ម្នាក់ទៀត​ដែល​រួ​ម​ដំណើរ​ជាមួយ​ត្រូវ​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​គន្ធបុប្ផា​​ដោយសារតែ​ពួក​គេ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពេញ​ទំហឹង​ពេល​ដែល​កំពុង​បើក​ម៉ូតូឌុប​គ្នា​​ឆ្លង​កាត់​ភ្លើងស្តុប(BKC)។​
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង១២ និង៣៥នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០១២ នៅ​ចំណុច​ភ្លើងស្តុប BKC ផ្លូវ ១១០ កែង​ផ្លូវ​ព្រះ​មនុ​វង្ស ក្បែរ​ធនាគារ​កាណាឌីយ៉ា​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។
ជនរងគ្រោះ២នាក់​ដែល​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​បណ្ដាល​ឲ្យ​ស្លាប់​និង​របួសធ្ងន់​នោះ ទី១. ឈ្មោះ គយ ចិត្ត ភេទ​ប្រុស អាយុ២២ឆ្នាំ ជា​សិស្ស​ស្នាក់​នៅផ្ទះ​លេខ៦២ ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក(ស្លាប់) ទី២. ឈ្មោះ សីហា ភេទ​ប្រុស​អាយុ​ជាង១០ឆ្នាំ (របួសធ្ងន់) កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ​គន្ធបុប្ផា។ ពួកគេ​ទាំង២នាក់​ជិះ​ម៉ូតូ ម៉ាក Step ពណ៌​ញ​ស​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1X-5524 ម៉ូតូ​ត្រូវ​ខូចខាត​ទាំងស្រុង។
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹ​ងថា នៅវេលា​ម៉ោង​កើតហេតុ​ជនរងគ្រោះ​ទាំង២នាក់​នោះ បាន​ជិះ​ម៉ូតូ​ម៉ាក Step បើក​ឌុប​គ្នា​ធ្វើដំណើរ​តាមផ្លូវ​លេខ១១០ ពី​កើតមក​លិច លុះដល់​ភ្លើងស្តុប BKC ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ធ្វើដំណើរ​តាមផ្លូវ​ព្រះមុនីវង្ស​ពី​ត្បូង​មក​ជើង​ក៏បាន​បុក​ក្រុម​ជនរងគ្រោះ​ប៉ើង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង២នាក់​ហើយ​រថយន្ត​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ម៉ាក​ទេ​ព្រោះ​បើក​គេច​បាត់។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និងកាលម៉ែត ​គុន្ធបុប្ផា ប៉ុន្តែ​ដោយ​ស្ថានភាព​ជនរងគ្រោះ​ឈ្មោះ គយ ចិត្ត ធ្ងន់ធ្ងរ​ពេក មិន​អាច​ជួយ​សង្គ្រោះបាន ទើប​បាត់​បង់ជីវិត​តែម្ដង។ បច្ចុប្បន្ន​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​ប៉ូលិស​ប៉ុស្ដិ៍​វត្តភ្នំ​យកទៅ​រក្សាទុក៕ source



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.