-ប្រជាជន រាជធានីភ្នំពេញ ៩២ ភាគរយ មានទឹកស្អាត ប្រើប្រាស់ ក្នុងនោះ អ្នកប្រើប្រាស់សរុប មាន ២២ ម៉ឺនអតិថិជន
ភ្នំពេញ ៖ អគ្គនាយក នៃរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ លោក ឯក ស៊ុនចាន់ បានមានប្រសាសន៍ ឲ្យដឹងថា អ្នកដែលប្រើប្រាស់ ទឹកស្អាត ពីរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ចំនួន ៩៩,៩ ភាគរយ បានបង់ប្រាក់ ដល់រដ្ឋាករទឹក ក្រុងភ្នំពេញ ហើយមានតែចំនួន ០,០១ ភាគរយប៉ុណ្ណោះ ដែលបង់ប្រាក់ មិនទាន់ពេលវេលា ដើម្បីជាការបើកផ្លូវ ឲ្យសហគ្រាសរដ្ឋមួយនេះ អាចផ្តល់ជំនឿចិត្ត ដល់សាធារណជន ក្នុងការបោះផ្សាយ លក់មូលបត្ររបស់ខ្លួន នាពេលខាងមុខ ។

លោក ឯក ស៊ុនចាន់ មានប្រសាសន៍ យ៉ាងដូច្នេះ ក្នុងឱកាសចូលរួម ក្នុងសិក្ខាសាលា ស្តីពីតួនាទី និងការទទួលខុសត្រូវ របស់ អភិបាល និងក្រុមប្រឹក្សាភិបាល សម្រាប់ក្រុមហ៊ុនបោះផ្សាយ លក់មូលបត្រ ជាសាធារណៈ នៅសណ្ឋាគារភ្នំពេញ នៅល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១១ គ្រាដែលរដ្ឋាករទឹក ក្រុងភ្នំពេញនេះ នឹងត្រូវបោះផ្សាយ លក់មូលបត្រ នៅពេលឆាប់ៗ ខាងមុខនេះ។
លោកបានប្រសាសន៍ដូច្នេះថា ” ខ្ញុំជម្រាបថា គ្មាននរណាម្នាក់ ដែលមិនសងលុយថ្លៃទឹកទេ រួមទាំងខ្ញុំបាទ”។ លោកបានមានប្រសាសន៍ទៀតថា ប្រជាជន ក្នុងរាជធានីភ្នំពេញ ៩២ ភាគរយ ដែលភ្ជាប់បណ្តាញ និងបានប្រើប្រាស់ទឹកស្អាត ពីរដ្ឋាករទឹក ក្រុងភ្នំពេញ ហើយទឹកនោះ អាចហូបបានផ្ទាល់ពីក្បាលរូមីណេ ដោយមានការទទួលស្គាល់ ពីប្រទេសសឹង្ហបុរី និងសៀងហៃ មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ។ រីឯអតិថិជន អ្នកប្រើប្រាស់ទឹក នៅពេលបច្ចុប្បន្ននេះ មានរហូតដល់ ២២០ពាន់អតិថិជន ហើយ គ្រោងថា នឹងមានរហូតដល់ ៣០០ ពាន់ នៅក្នុងឆ្នាំ២០២០ ។ ដោយឡែក អត្រាដែលបាត់បង់វិញ គឺបាត់តិចជាង ៦ ភាគរយ ដែលអត្រានេះ បានធ្វើឲ្យរដ្ឋាករទឹក ក្រុងភ្នំពេញ ស្ថិតក្នុងកម្រិតស្តង់ដា លំដាប់ពិភពលោក ។
ទាក់ទងទៅនឹង ការផលិតទឹកស្អាតវិញ ផងដែរ លោក ឯក ស៊ុនចាន់ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាករទឹក ផលិតបាន ៣០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយនឹងមានសមត្ថភាព ផ្គត់ផ្គង់បាន ៤៣០ ពាន់ម៉ែត្រគូប នៅចុងឆ្នាំ២០១៣ និង គ្រោងនឹងបង្កើន សមត្ថភាពឲ្យដល់ ៥៦០ពាន់ ម៉ែត្រគូប ក្នុងឆ្នាំ ២០១៦ខាងមុខ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.