មេប៉ុស្ដិ៍មិត្ដភាព​ មានអំណាចលើ ព្រះរាជអាជ្ញា ដោះលែងអ្នក វាយស្ដ្រីរកស៊ីផ្លូវភេទ ហើយ ទុកឱ្យកន្លែង បើកសេវ៉ាភេទ ដំណើរការយ៉ាង ត្រជាក់ចិត្ដ

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    ភ្នំពេញ ៖ រឿងរ៉ាវផ្ទះសំណាក់ ពិភព លោក ដែលមានទីតាំង ស្ថិតក្នុងសង្កាត់មិត្ដ ភាពខណ្ឌ៧មករា យកស្លាកយីហោគ្រាន់ជ្រក ហើយបើកបំរើ ម៉ាស្សា ជាមួយការបំរើសេវា ផ្លូវភេទផងនោះ គេមិនឃើញមានអាជ្ញាធរ ថ្នាក់ណាមួយហ៊ាន ចេញមុខសួរនាំទេ ទោះបី បើគេដឹងថា ផ្ទះសំណាក់មួយ នេះប្រាកដជា មានបើកបំរើសេវាផ្លូវភេទក៏ដោយ។
    ដោយឡែកលោក គុយ ផល្លា ដែលគេ ស្គាល់ថា ជាប្រធានប៉ុស្ដិ៍សង្កាត់មិត្ដភាព ពិតជាបានដឹង ច្បាស់ព្រោះថា គឺជាដែនដី របស់លោកគ្រប់គ្រង ។ ឱ្យកាន់តែប្រាកដ ទៅទៀតបន្ទាប់ពីមានករណីបុរសម្នាក់បាន វាយទៅលើស្ដ្រីបំរើសេវាផ្លូវភេទ ក្នុងផ្ទះ សំណាក់ពិភពលោក ព្រោះតែរឿងមិនឱ្យ ប្រាក់
    តាមការសន្យា បុរសបង្កត្រូវបានលោក គុយ ផល្លា ឃាត់ ខ្លួនមួយចម្អិនកំពិសទៅ កាន់ប៉ុស្ដិ៍មិត្ដភាព ។ ហើយតាមប្រភពពី មន្ដ្រីនគរបាល ដូចគ្នា លួចខ្សឹបថា ក្រោមកិច្ច សម្របសម្រួលយ៉ាងប៉ិចប្រសប់របស់លោកគុយ ផល្លា ស្ដ្រីបំរើផ្លូវភេទរូបនោះ ព្រមទទួល យកលុយ៥០០ដុល្លារ ជាថ្នូរនិង ការឈប់ប្ដឹង ដោយឡែកកិច្ចខិតខំរបស់លោក គុយ ផល្លា ក៍មិនអត់ប្រយោជន៍ដែរ ប្រភពដដែលបាន ខ្សឹបថាពិតជាកាក់កបហើយពីភាគីបង្ក ប៉ុន្ដែ អ្នកដឹងហេតុការនិយាយថា រឿងនេះមិនដឹង ជាគាត់បានឆ្លងមេដែរឫអត់ទេ ប្រសិនបើមិន បានឆ្លងមេកើយ ពិតជារឿងរ៉ាវធំហើយ ។
    ទាក់ទងដល់ករណីនេះដែរ អ្នកច្បាប់បាន ពន្យល់ថា រឿងរ៉ាវបើកកន្លែងបំរើសេវាភេទ គឺជាករណីកំហុសមួយរបស់ម្ចាស់ផ្ទះសំណាក់ដែលករណីនេះ ចាំបាច់ត្រូវចាត់ការតាម ច្បាប់។ អ្នកច្បាប់ដដែលបន្ដថា ករណីប្រើ ហិង្សាលើស្ដ្រីភេទ ទោះបីគេជាស្ដ្រីប្រភេទ ណាក៏ដោយគឺ ត្រូវតែមានទោស ជាដាច់ខាត រួមទាំងសំណងជម្ងឺចិត្ដផង មិនអាចឱ្យជន បង្កនោះរួចខ្លួនបានទេ ហើយច្បាប់ស្រុក ខ្មែរដែលមានចែងចូលជាធរមាន ហើយនោះ ក៏ធានាទៅលើសិទ្ធិរបស់ស្ដ្រីភេទ និងបាន ប្រឆាំងដាច់ខាតរាល់ទម្រង់នៃការជួញដូរ ស្ដ្រីនិងរើសអើងលើស្ដ្រីផងដែរ ។
    អ្នកច្បាប់បានបន្ដពន្យល់ថា ករណីទាំង ប៉ុន្មានខាងលើ បើគិតពីស្ថានទម្ងន់និងកំហុស មន្ដ្រី ប្រតិបត្ដិច្បាប់ និយាយឱ្យចំ គឺលោក គុយ ផល្លា គប្បី ប្រតិបត្ដិច្បាប់ឱ្យបានត្រឹម ត្រូវ ពោលកសាងសំណុំរឿងលើករណីបើក កន្លែងបំរើសេវាផ្លូវភេទរបស់ម្ចាស់ផ្ទះសំណាក់ពិភពលោក  ឃាត់ខ្លួនអ្នកប្រើ ហឹង្សាលើស្ដ្រី ភេទ ដើម្បីចាត់ការតាមច្បាប់ ហើយបញ្ជូន ទៅតុលាការនោះទើបជាការត្រឹមត្រូវ ។ ផ្ទុយទៅវិញមន្ដ្រីមេប៉ុស្ដិ៍បែរជាចូលរួម យ៉ាង សកម្ម ក្នុងការពន្លត់បណ្ដឹងអាជ្ញា ដោយខ្លួន គាត់ផ្ទាល់ ដែលសមត្ថកិច្ចនេះគឺមានតែ តំណាងអយ្យការអមតុលាការឬគេហៅថា ព្រះរាជអាជ្ញាទេ ទើបមាន សិទ្ធិក្នុងការសន្មត់ លើការបន្ដឬបង្អង់បណ្ដឹងមិនមែនសិទ្ធត្រឹម ប្រធានប៉ុស្ដិអាចធ្វើអ្វីស្រេចតែចិត្ដទេ។
    គួររំលឹកថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ វេលាម៉ោង១០និង២០នាទីយប់ នៅក្នុងទីតាំងផ្ទះសំណាក់ពិភពលោក ផ្លូវ លេខ១៣៤ ទល់មុខ ពេទ្យ សម្ដេចឪមានបុរសម្នាក់ឈ្មោះហង្ស សុភាព អាយុ២៣ឆ្នាំ  ស្នាក់នៅផ្ទះលេខ៣៦០ ប្លុកបុរីសំណង់១២ បានចូលទៅម៉ាស្សា ហើយបានរួមភេទជា មួយស្ដ្រីម៉ាស្សា ដែលគេស្គាល់ឈ្មោះស្រីដា ស្នាក់នៅផ្ទះជួលម្ដុំសណ្ឋាគារមានហួរ ក្នុង សង្កាត់ផ្សារដេប៉ូទី៣ ដោយតម្លៃព្រមព្រាង មួយសិច៣០ ដុល្លារ ។ ប្រភពបានបន្ដថា ក្រោយមកបុរស នោះមិនបានឱ្យលុយតាម ការសន្យា ហើយបានប្រើហិង្សាវាយទៅលើ ស្ដ្រីនោះនៅពេល ដែលនាងដើរ តាម ទារលុយ ទើបដឹងដល់នគបាលប៉ុស្ដិ៍មិត្ដភាព ហើយមក ឃាត់ខ្លួនបុរសក្រោយកើតហេតុ យកទៅកាន់ ប៉ុស្ដិ៍ ក្រោយមកទើបមាន ការសម្របសម្រួល បញ្ចប់រឿង ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.