ពិសារទឹកដូងល្អចំពោះសុខភាព

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:
  • ពិសារទឹកដូងល្អចំពោះសុខភាព
        ទឹកដូង​ ជាភេស្ជៈដែលអាចពិសារបំបាត់អាការស្រេកទឹកបាន យ៉ាងល្អព្រោះមានរសជាតិផ្អែមត្រជាក់ក្រៅពីនេះនៅមានប្រយោជន៍​ សម្រាប់រាងកាយ​ទៀតផង ព្រោះអាចព្យាបាលជម្ងឺផ្សេងៗ........។
         -បណ្តេញជាតិពុល និងជួយលាងជម្រះកាយ​ បានយ៉ាងល្អៈ      មុនមករដូវ​​ ឬអ្នកដែលមករដូវមិនទៀង គួរពិសារទឹកដូងព្រោះជួយជំរុញរាងកាយ បណ្តេញវត្ថុកខ្វក់ចេញមក​ ធ្វើឱ្យរាងកាយមានតុល្យភាព ។      -កែអាការរាគរូសៈ     នៅក្នុងទឹកដូងមានក្លុយកូស ដែលអាចបឺតស្រូបបានងាយ ព្រោះនៅពេលរាគរូស អាចនឹងបាត់បង់គ្លុយកូស ដល់ថ្នាក់បាត់បង់សតិបាន នៅពេលដែលពិសារទឹកដូងចូលទៅ អាចជួយ កែអាការរាគរូសបានយ់ាងល្អ​ ។      -កាត់បន្ថយ ជាតិអាស៊ីដៈ     នៅក្នុងទឹកដូងមានភាពជាបាស ទើបគេនិយមយកមកព្យាពាលជម្ងឺភាពជាអាស៊ីដ លើសក្នុងរាងកាយ​ ។      -បំប៉នរាងកាយៈ      ទឹកដូងជាថ្នាំបំប៉នកម្លាំងមួយបែប​ និងជាថ្នាំបំប៉នសរសៃ ឬព្យាបាលជម្ងឺឆ្អឹងបញ្ចុះ ព្រូនបានយ៉ាងល្អ​។ ប៉ុន្តែសម្រាប់អ្នកដែលកើត ជម្ងឺតម្រងនោមនិងទឹកនោមផ្អែមមិនសម ស្របនឹងការពិសារទឹកដូងទេព្រោះក្នុងទឹកដូងមានគ្លុយកូស ដែលនាំមកនូវផលអាក្រក់ ច្រើនជាងផលល្អតែសម្រាប់មនុស្សទូទៅ អាចទទលទានពេលណាក៏បាន​៕        ដកស្រង់ចេញពីសៀវភៅវិធីថែទាំសម្រស់ និងសុខភាព​ (តាន់​ពន្លឹក)



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.