ក្រុម​ជ្រុល​និយម​ថៃ ​រំលោភ​ដីកា​សម្រេច​តុលាការ​យុត្តិធម៌​អន្តរជាតិ

Posted on
  • Saturday, January 14, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ អាជ្ញាធរ​ព្រះវិហារ​ និង​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក ​ចេញ​សេចក្តី​ថ្លែង​ការណ៍រួម​ថ្កោ​ល​ទោស អ្នក​ជាតិនិយម​ជ្រុល​ថៃ ​មួយ​ក្រុម​ ដែល​បាន​រំលោភ​ដីកា​សម្រេច​របស់​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ ក្រោយពី​ក្រុម​ជ្រុល​និយម​ថៃនេះ បាន​ធ្វើ​បាតុកម្ម​ក្រៅ​​បរិវេន ការិយាល័យ​​អង្គការ​សហប្រជាជាតិ​នៅទី​ក្រុង​បាង​កក ក៏ដូចជា​នាំពួក​សកម្ម​ជន​មួយ​ក្រុមធំ​មក​ដាក់​តាំង​ព្រះពុទ្ធ​ដិមា​ករ​នៅភ្នំទ្រព្យ​ ដែលស្ថិត​នៅជិត​ប្រាសាទ​ព្រះវិហរ និង​ស្ថិត​នៅ​យ៉ាងជ្រៅ​ក្នុងតំបន់​គ្មានកងទ័ព​បណ្តោះ​អាសន្ន​ ដែល​កំណត់​ដោយ​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ដែ​លចេញនៅ​ថ្ងៃទី​១៨​ ខែ​កក្កដា ឆ្នាំ ២០១១។ ។​ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​ដែល​ភ្នំពេញ ប៉ុ​ស្តិ៍​ទទួល​បាន​កាលពី​ព្រឹកថ្ងៃ​សុក្រ​ទី ​១៣​ មករា។ ​
    សូម​បញ្ជាក់​ថា​ តុលាការ​អន្តរជាតិ​បាន​បង្កើត​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន ​ដោយ​បាន​សម្រេច​ថា « ភាគី​ទាំង​ពីរ​ត្រូវទប់​ស្កាត់​នូវរាល់​សកម្មភាព​ណាមួយ​ដែល​អាច​ធ្វើ​ឲ្យ​កាន់​តែធ្ងន់​ធ្ងរ​ ឬ​ ពង្រីក​ជម្លោះ​មុន​តុលាការ​ ឬ​ធ្វើ​ឲ្យ​កាន់តែ​មាន​ការ​ពិបាក​ថែមទៀត​ក្នុងការដោះ​ស្រាយ​»។

    សេចក្តីថ្លែងការ​ណ៍រួម​នោះ​បាន​សរសេរថា ​សកម្មភាព​ក្រុម​ជ្រុលនិយម​ថៃ មិន​ត្រឹម​តែ​រំលោភ​ដីកា​សម្រេច​របស់​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​លទ្ធ​ផល​វិជ្ជមាន​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​ រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ ​កម្ពុជា​-ថៃ ​ដែល​បាន​ប្រព្រឹតទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ ឆ្នាំ ២០១១​ នៅ​រាជធានី​ភ្នំពេញ ​ទៀត​ផង។
    អាជ្ញាធរ​ព្រះវិហារ​ និង​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ​មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​សកម្មភាព ​របស់​ក្រុមជ្រុល​និយម​ថៃ ​ហើយ​អាជ្ញាធរ ​និង​គណៈ​កម្មាធិការ​បេតិក​ភណ្ឌពិភព​លោក ​ជំរុញ​ឲ្យភាភី​ទាំង​ពីរ​ គោរព​តាម​ដី​កា​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.