ខ្សឹបដាក់ត្រចៀក៖ ​រថយន្ដក្រុង​លួច​ដឹក​ទំនិញគេចពន្ធ​

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • ​រថយន្ដក្រុង​ដឹក​ជញ្ជូន​អ្នកដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​កាន់​ប្រទេស​វៀតណាម​ ពេល​ ត្រឡប់​មក​វិញ​ ឆ្លៀត​ដឹក​ទំនិញគេចពន្ធ​ ដែល​មាន​ទាំង​សាច់សត្វ​ក្រួច​ខូចគុណភាព​ នាំ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។​ រថយន្ដក្រុង​វែងៗ​ ដឹក​ជញ្ជូន​អ្នកដំណើរ​ទៅ​ កាន់​ប្រទេស​វៀតណាម​តាម​ច្រក​បា​វិត​ ពេល​ត្រឡប់​មក​វិញ​ មាន​ដឹក​ទំនិញ​គេច​ ពន្ធ​បន្លំ​ក្នុង​បាត​រថយន្ដ​ ។​ បើ​ទោះបីជា​រូបភាព​នៃ​ការ​ដឹក​ជញ្ជូន​មាន​ទ្រង់ទ្រាយ​តូច​ ប៉ុន្ដែ​ ការ​ដឹក​ជញ្ជូន​រាល់ថ្ងៃ​ និង​ចំនួន​រថយន្ដ​ច្រើន​ធ្វើ​ឱ្យ​រដ្ឋ​បាត់បង់​ចំណូល​ ហើយ​ ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ទទួលទាន​សាច់​ក្រួច​ខូចគុណភាព​ ។​

    ​បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ គ្រាន់តែ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ខា​យ​ណា​ម​ មាន​រថយន្ដ​ដឹក​ជញ្ជូន​អ្នកដំណើរ​១៣​គ្រឿង​ ដែល​ពេល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ពួក​គេ​ឆ្លៀត​ដឹក​ទំនិញគេចពន្ធ​ ជា​ពិសេស​ ការ​លាក់​សាច់សត្វ​ខូចគុណភាព​មក​ជា​ មួយ​ផង​ ។​ ប្រភព​បាន​រាយការណ៍​ថា​ សេវា​នៃ​ការ​ដឹក​ជញ្ជូន​មនុស្ស​តាម​រថយន្ដ​ ក្រុង​មិនសូវ​ជា​ចំណេញ​ប៉ុន្មាន​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ចំណេញ​ច្រើន​ គឺ​ការ​លួច​ដឹក​ទំនិញ​ គេចពន្ធ​ និង​សាច់សត្វ​ក្រួច​ខូចគុណភាព​ ។​ សាច់សត្វ​ក្រួច​ខូចគុណភាព​ត្រូវ​បាន​ ប្រភព​អះអាង​ថា​ មាន​អ្នក​ទទួល​ម៉ៅ​ផ្ដាច់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ហាង​រតនា​ស្រី​ ម៉ៅ​ នៅ​ម្ដុំ​អង់​តែ​ន​ទូរទស្សន៍​ទួល​គោក​ ។​

    ​មិនមែន​តែ​ក្រុមហ៊ុន​ខា​យ​ណា​ម​ដែល​មាន​រថយន្ដ​ដឹក​អ្នកដំណើរ​១៣​គ្រឿង​ ដែល​លួច​បន្លំ​ដឹក​ទំនិញគេចពន្ធ​ សាច់សត្វ​ខូចគុណភាព​ប៉ុណ្ណោះ​ទេ​ ក្រុមហ៊ុន​ផ្សេងៗ​ ទៀត​ក៏​ឆ្លៀត​យ៉ាង​ដូច្នោះ​ដែរ​ ។​ ពួក​គេ​រកស៊ី​ដឹក​ជញ្ជូន​ឱ្យ​ថៅកែ​ធំៗ​នៅ​ភ្នំពេញ​ ដែល​ត្រូវការ​ទំនិញ​ ឬ​សាច់សត្វ​គ្មាន​គុណភាព​។​ ទំនិញ​ និង​សាច់សត្វ​ខូចគុណភាព​ ទាំងនោះ​បាន​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​មានការ​បង់ពន្ធ​ ឬ​ក៏​មានការ​ បង់ពន្ធ​តិចតួច​ ។​

    ​ដូច្នេះ​ អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ពី​សេវា​ដឹក​ជញ្ជូន​របស់​រថយន្ដក្រុង​ឆ្លង​ ប្រទេស​ គឺ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ដែល​ទទួល​បាន​សេវា​ពី​ការ​ដឹក​ទំនិញ​គេច​ ពន្ធ​ ហើយ​ក្រុមហ៊ុន​ដែល​រកស៊ី​នាំ​ទំនិញគេចពន្ធ​ទទួល​បាន​ផល​ចំណេញ​ពី​ការ​បង់​ ពន្ធ​មិន​គ្រប់​ ឬ​បង់ពន្ធ​តិចតួច​ ។​ ហើយ​អ្នក​ដែល​ចំណេញ​ជាងគេ​គឺ​គយ​នៅ​ច្រក​ ព្រំដែន​នោះ​ឯង​ ។​ រីឯ​អ្នក​ដែល​រង​គ្រោះ​ជាងគេ​ គឺ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​ ទទួលទាន​សាច់សត្វ​ខូចគុណភាព​...៕




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.